កាលពីថ្ងៃទី ១៨ ខែឧសភា ទីក្រុងត្រាវិញ ចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តទទួលស្គាល់ឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ តាមសេចក្តីសម្រេចចិត្តលេខ ៧៤៣/ QĐ-UBND ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ នេះជាឃុំដំបូងបង្អស់របស់ខេត្តបានទទួលស្គាល់ សម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ។ អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ទីក្រុងត្រាវិញ និងប្រជាជនឃុំឡុងឌឹកជាង ៣០០ នាក់។
ថ្នាក់ដឹកនាំខេត្តជូនលិខិតសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការកសាងឃុំឡុងឌឹក សម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ។ រូបថត៖ ង៉ុកស្វង
នៅខែ ធ្នូ ឆ្នាំ ២០១៣ ឃុំឡុងឌឹកបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់សម្រេចលក្ខឋានឃុំជនបទថ្មី។ ដល់ខែមេសា ឆ្នាំ ២០២០ ឃុំបានទទួលស្គាល់ជាឃុំជនបទថ្មីលើកកម្ពស់ ដំណាក់កាល ២០១៨-២០២០។ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន រួមជាមួយការយក ចិត្តទុកដាក់ចង្អុលការរបស់បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការបក្សទីក្រុងត្រាវិញ គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ ដល់ចុងឆ្នាំ ២០២២ ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនឃុំឡុងឌឹកអនុវត្តសម្រេចកន្សោមលក្ខឋានជនបទថ្មីខ្នាតគំរូ ដំណាក់កាល ២០២១- ២០២៥។
ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជូនប័ណ្ណសរសើរដល់សមូហភាព ០២ កន្លែង បុគ្គល ០៥ នាក់ ប្រធាន គណៈកម្មាធិការប្រជាជនក្រុងត្រាវិញជូនលិខិតសរសើរដល់សមូហភាព ០៨ កន្លែង បុគ្គល ២៦ នាក់ ប្រធានគណៈកម្មាធិការប្រជាជន ឃុំឡុងឌឹកជូនលិខិតសរសើរដល់សមូហភាព ០៧ កន្លែង និងបុគ្គល ១៣ នាក់ ដែលមានស្នា ដៃឆ្នើម ក្នុងការកសាងឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ៕ ប្រែសម្រួល៖ សុខា