កាលពីថ្ងៃទី ០៧ មិថុនា លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១០៨៥/QĐ-UBND ស្តីពីការផ្ដល់សច្ចាប័នគោលការណ៍វិនិយោគគម្រោងការជួសជុល បើកទូលាយផ្លូវជាតិលេខ ៩១៥ នៅលើភូមិសាស្ត្របណ្តាស្រុកកូវកែ ទីវកឹង ថ្កូវ អាស្រ័យដោយគណៈគ្រប់គ្រងគម្រោងការវិនិយោគកសាងបណ្តាសំណង់គមនាគមន៍ធ្វើជាម្ចាស់វិនិយោគ។
ក្នុងបណ្តាឆ្នាំកន្លងហើយ អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី និងសេចក្តី សម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ ស្តីពីការកសាងស្រុកជនបទថ្មីដល់ឆ្នាំ ២០២១ និងរក្សាចីរភាពស្រុកជនបទថ្មីដល់ឆ្នាំ ២០២៥ បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកចូវថាញ់រួមទាំងកម្លាំងកាយ កម្លាំងចិត្តខិតខំប្រឹងប្រែងអនុវត្តសម្រេចស្រុកជនបទថ្មីនៅឆ្នាំ ២០២១។
ក្នុងរយៈពេល ០៥ ខែដើមឆ្នាំ ២០២១ ក្រុម ហ៊ុនអគ្គិសនីត្រាវិញសហការជាមួយផ្នែកអង្គការ មហាជននិងបណ្ដាមូលដ្ឋានផ្សព្វផ្សាយអំពីរបៀប ប្រិតសំចៃអគ្គិសនី ប្រើអគ្គិសនីសុវត្ថិភាព ព្រមទាំងសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មផ្សព្វផ្សាយម៉ោងផែនដី និងប្រគល់កម្រិតផែនការ ប្រិតសំចៃអគ្គិសនីឲ្យបណ្ដាស្ថាប័ន អង្គភាពរដ្ឋបាល ត្រួតពិនិត្យការអនុវត្តការងារប្រិតសំចៃអគ្គិសនី។ សហការជាមួយកាសែតត្រាវិញនិងស្ថានីយវិទ្យុ-ទូរ ទស្សន៍ត្រាវិញអនុវត្តបណ្ដាបធានបទ បទយកការណ៍បណ្ដាខ្លឹមសារអំពីរបៀបប្រើអគ្គិសនី សុវត្ថិភាព ប្រិតសំចៃនិងមានប្រសិទ្ធភាព។ ទោះបីស្ថិតក្នុងស្ថានភាពប្រែប្រួលនិងជះឥទ្ធិ ពលពីជំងឺកូវីដ-១៩ ទូទាំងទាំងពិភពលោក “ បង្ការ ជំងឺកូវីដ-១៩ បណ្ដើរ ធានាលំនឹងការផលិត ធ្វើ អាជីវកម្មឲ្យមានប្រសិទ្ធភាពបណ្ដើរ” ។ លទ្ធផលអនុវត្តកម្រិតផែនការប្រិតសំចៃអគ្គិសនី ០៥ ខែ កន្លង សម្រេចបាន ១០,២៩ លានគីឡូវ៉ាត សម្រេច ១០៤,៧៩% ផែនការ ០៥ ខែ និងសម្រេច ៤២,៩៨% ផែនការឆ្នាំ (២៣,៩៤ លានគីឡូវ៉ាត) ។ បណ្ដាអគ្គិសនីស្ថិតក្រោមឱវាទទាំងអស់សុទ្ធតែ អនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការក្រុមហ៊ុនប្រគល់ឲ្យ។
ផ្ដើមពីបណ្ដារបៀបធ្វើច្នៃប្រតិដ្ឋ ក្នុងរយៈកាលកន្លង សាខាបក្សភូមិចុងផ្នោរ ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងសកម្មគិតគូរដល់ជីវភាពប្រជាជន ជាពិសេសចំពោះបណ្តាគ្រួសារក្រលំបាកបានឈានឡើងរួចផុតពីភាពក្រីក្រចីរភាព។
ឆ្នាំ ២០១៧ សមាគមអតីតយុទ្ធជន ស្រុកថ្កូវបង្កើត “ ក្លឹបការពារបរិស្ថានរបស់ អតីតយុទ្ធជន “ នៅភូមិបេនថេ ឃុំតឹងស៊ើងដោយមានសមាជិក ២៥ នាក់ចូលរួម។ មកទល់ពេលនេះ នៅលើភូមិសាស្រ្តស្រុកមាន” ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន “ ចំនួន ១០៧ ក្លឹប នៅ ១៧ ឃុំ ទីប្រជុំជន ដោយមានសមាជិកជាង ២.៥០០ នាក់ចូលរួម។ បណ្តាសមាជិករបស់ “ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន “ តែងធ្វើជាគំរូក្នុងកិច្ចការពារបរិស្ថាននៅជនបទ។
ដើម្បីអនុវត្តសម្រេចគោលដៅកម្មវិធីកសាងជនបទថ្មី និងអនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ឃុំញីទ្រឿង ស្រុកកូវង៉ាងអនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ធ្នូឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តភ្ជាប់ជាមួយការកសាងជីវភាពវប្បធម៌។ ផ្តើមពីនោះ ទាក់ទាញប្រជាជនចូលរួមអនុវត្តយ៉ាងកុះករ។
បណ្តាលក្ខឋានដែលឃុំហ្វាអឹង ស្រុកកូវកែ កំពុងផ្តុំកម្លាំងអនុវត្តឲ្យសម្រេចក្នុងឆ្នាំ ២០២១ រួមមាន៖ លក្ខឋានទី ៤ (អគ្គិសនី) លក្ខឋាន ទី១១(គ្រួសារក្រីក្រ) និងលក្ខឋានទី ១៨ (ប្រព័ន្ធនយោបាយនិងការប្រសព្វជាមួយច្បាប់)។
ភិរម្យសុខគឺជាភុមិមួយក្នុងចំណោមភូមិសម្បូរដោយប្រវេណីបដិវត្តន៍របស់ឃុំចូវដៀង ស្រុកកូវកែ។ ក្នុងទូទាំងភូមិមាន គ្រួសារប្រជាជន ៣៧៩ គ្រួ ក្នុងនោះជនរួមជាតិខ្មែរជិត ៧០%។ ក្នុងសម័យតស៊ូ ភូមិភិរម្យសុខរួមជាមួយនឹងភូមិជិតខាង ០២ គឺភូមិហោយអាង (បច្ចុប្បន្ននេះរបស់ឃុំហ្វាតឹង) ភូមិតាដេវ (បច្ចុប្បន្ននេះរបស់ឃុំនិញថើយ)គឺជាតំបន់មូលដ្ឋានតស៊ូ លាក់បំពួនចិញ្ចឹមកម្មាភិបាលបដិវត្តន៍។ ពិសេសគឺ វត្តរតនទីបារាមកោះកែវ (អូរមិច) គឺជាមូលដ្ឋានលាក់បំបាំង ចិញ្ចឹម បដិវត្តន៍ជាច្រើននាក់ក្នុងដំណាក់កាលធ្វើសង្រ្គាមរហូតដល់ដណ្តើមបានជ័យជម្នះ ៣០ មេសាឆ្នាំ ១៩៧៥។ បច្ចុប្បន្ននេះ វត្តរតនទីបារាមកោះកែវ (អូរមិច) បានទទួលស្គាល់ជាកេដំណេរប្រវត្តសាស្ត្រថ្នាក់ខេត្ត។
ចាប់ពីបង្កើតក្លឹបការពារបរិស្ថាននៅឆ្នាំ ២០១៧ មកទល់ពេលនេះ បណ្តាសមាជិកសាខាសមាគមអតីតយុទ្ធជនភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវ តែងឈានមុខក្នុងការបំផុសចលនាគ្រួសារជាច្រើនអនុវត្តអនាម័យបរិស្ថាន។ ផ្តើមពីនោះការងារអនាម័យបរិស្ថានកាន់តែបានប្រជាជននៅលើភូមិសាស្រ្តចាប់អារម្មណ៍។
ឃុំហ៊ីបហ្វាមានជនរួមជាតិខ្មែររស់នៅជាង ៥៣%។ នេះជាមូលដ្ឋានស្ថិតក្នុងកម្មវិធីលេខ ១៣៥។ ដោយមានការចូលរួមយ៉ាងដាច់អហង្ការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ និងមាមីងជនរួមជាតិខ្មែរបានរួមកម្លាំងជាមួយមូលដ្ឋានអនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មី។
កាលពីថ្ងៃទី ១៦ មេសា ស្រុកទីវកឹងសហការជាមួយនឹងការិយាល័យតំណាងកាសែតយ៉ៅថុងនៅកឹងធើ និងអង្គភាពកសាងចាត់តាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានគមនាគមន៍ដាយសឺ ឃុំតឹបង៉ាយ ស្រុកទីវកឹង។ សម មិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត យឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញចូលរួម។
ទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ចំពេលដែលជនរួមជាតិខ្មែរមួយចំនួនទើបប្រមូលផលស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ រួចរាល់ អំណរសមិទ្ធផលពលកម្មក្រោយបណ្តាថ្ងៃហត់នឿយ ទន្ទឹមនឹងនោះអំណរលទ្ធផលជាក់ស្តែងដំបូងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ល។ អាស្រ័យហេតុនោះ ការទទួលអំណរបុណ្យចូលឆ្នាំថ្មីនៅតាមបណ្តាវត្តអារាម គ្រួសារជនរួមជាតិ ខ្មែរមានភាពអធិកអធមជាង។
ចលនា “តបស្នងសងគុណ” ភ្ជាប់ជាមួយសកម្មភាពថែទាំ ទំនុកបម្រុងបណ្តាគ្រួសារគោលនយោបាយ គ្រួសារអនាថា រួមជាមួយការឧបត្ថម្ភ ទទួលទំនុកបម្រុងដល់បណ្តាក្មួយៗជាកូនរបស់គ្រួសារគោលនយោបាយ។ល។ បានសមាគមសហព័ន្ធនារីឃុំតាមង៉ាយ ចាត់តាំងផ្សព្វផ្សាយ និងទទួលបានការចូលរួមជ្រោមជ្រែងយ៉ាងសកម្មរបស់បងប្អូននារីជាសមាជិកា និងមិនមែនជាសមាជិកាសមាគម។ ដោយរូបភាពជាច្រើន និងទង្វើជាក់ស្តែង អាណត្តិកាល ២០១៦-២០២១ ជា មួយតួនាទី និងបន្ទុករបស់សមាជិកាម្នាក់ៗក្នុងគណៈប្រតិបត្តិការសមាគមសហព័ន្ធនារីឃុំតាមង៉ាយ តែងបានផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយសាខាសមាគម ៧/៧ កន្លែង និងគណៈកម្មការប្រជាជនបណ្តាភូមិក្នុងការផ្សព្វផ្សាយបណ្តាសកម្មភាពតបស្នងសងគុណឆ្លងតាមរយៈទម្រង់ក្លឹប “តបស្នងសងគុណ”។
វិលមកឃុំស៊ុងឡុក (ស្រុកចូវថាញ់) ក្នុងបណ្តាថ្ងៃដើមខែមីនា ពេលធ្វើដំណើរលើដងផ្លូវក្រាលកៅស៊ូជ្រះស្អាត យើងខ្ញុំមានអារម្មណ៍សោមនស្សរីករាយក្នុងចិត្ត។ ដើម្បីសម្រេចបានទិដ្ឋភាពថ្មីដូចពេលបច្ចុប្បន្ននេះ គណៈប្រតិបត្តិការបក្ស រដ្ឋអំណាចមូលដ្ឋានបានអនុវត្តល្អការងារផ្សព្វផ្សាយ បំផុសចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវជនបទ រួមចំណែកជំរុញ កម្មវិធីកសាងជនបទថ្មីនៅមូលដ្ឋាន។
តាមតួលេខស្ថិតិមិនទាន់គ្រប់គ្រាន់ក្នុង ឆ្នាំ ២០២០ កន្លង កើតមានគ្រោះថ្នាក់អគ្គិសនី ០២ ករណី បណ្ដាលឲ្យមនុស្ស ០២ នាក់ស្លាប់ អាស្រ័យដោយប្រជាជនធ្វេសប្រហែស ខ្វះការយល់ដឹង ក្នុងការអនុវត្តតាមបណ្ដាសេចក្ដីកំណត់អំពីសុវត្ថិភាពអគ្គិសនី។ ករណីទី ១ គឺលោកមាសាខុម (អាយុ ៥១ ឆ្នាំ) នៅភូមិដើមស្វាយ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ អាស្រ័យមានការភន្តច្រឡំខ្សែពីក្រោយនាឡិកា អគ្គិសនីរបស់គ្រួសារលោកមា ថាច់ហើប ត្រូវដាច់ជាខ្សែនាឡិកាអគ្គិសនីរបស់គាត់ ម៉្លោះហើយ គាត់បិទនាឡិការបស់ខ្លួនដើម្បីជួសជុល។
ភូមិតារ៉ម(អា) ឃុំដូងចូវ ស្រុកយ្វៀងហាយ មានគ្រួសារប្រជាជន ២៣០ គ្រួ ដោយមានចំនួនប្រជាជន ១.១៧៥ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៧៣,៨%។ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនក្នុងភូមិកំពុងពង្រឹងការសាមគ្គី ឆ្លងកាត់ការលំបាកដើម្បីអនុវត្តសម្រេចលក្ខឋានវប្បធម៌ ជនបទថ្មីនៅចុងឆ្នាំ ២០២១។
កាលពីថ្ងៃទី ២៦ កុម្ភៈ ស្រុកទីវកឹងចាត់តាំងបូកសរុបកម្មវិធីគោលដៅជាតិកសាងជនបទថ្មីលើកកម្ពស់ និងជនបទថ្មីគំរូ ដំណាក់កាល ២០១៨-២០២០។
តាមប្រភពដំណឹងពីការិយាល័យភោគផលធម្មជាតិនិងបរិស្ថានស្រុកថ្កូវ អនុវត្តការត្រួតពិនិត្យលក្ខឋានស្ដីពីបរិស្ថានក្នុងការកសាងជនបទថ្មី ឆ្នាំ ២០២០ ឃុំឡុងហ៊ីបអនុវត្តសម្រេចបាន ១៧ លក្ខឋានតាមសំណូមពរដាក់ចេញ។ ក្នុងនោះ ទិដ្ឋភាពបរិស្ថានតែងបានរដ្ឋអំណាចមូលដ្ឋាននិងប្រជាជនអនាម័យបានជ្រះស្រឡះតាមដងផ្លូវ និងព្រែកប្រឡាយ។ បណ្តាគ្រួសារប្រជាជនតែងរក្សាអនាម័យរួម មិនបង្ហូតទឹក ចោលសំរាមផ្តេសផ្តាស់បណ្តាលឲ្យកខ្វក់បរិស្ថាន។
ក្រោយពេលធ្វើសកម្មភាពជាង ០៣ ឆ្នាំ សហករណ៍កសិកម្មញ៉ឹកលិញ នៅភូមិផ្នោរលើ (បេ) ឃុំញីត្រឿង ស្រុកកូវង៉ាងបានក្លាយជាប្រព័ន្ធចងសម្ព័ន្ធសំខាន់ក្នុងកន្សោមផលិត និងលក់កសិផល រួមចំណែកជុំរុញការពង្រីកសេដ្ឋកិច្ចរបស់ឃុំ បង្កើនប្រភពចំណូលជូនមាមីងកសិករ។