ក្រុមការងាររបស់សមាគមកសិករខេត្តអាស្រ័យដោយលោក ង្វៀងវុាំងយុង សមាជិកគណៈ ប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមកសិករខេត្តធ្វើជាប្រធានក្រុមប្រតិភូសហការ ជាមួយថ្នាក់ដឹកនាំសមាគមកសិករបណ្តាស្រុក ទីផ្សាររួមខេត្តចាត់តាំងក្រុមប្រតិភូចុះទៅសង្កេត ពិនិត្យជាក់ស្តែងបណ្តាទម្រង់ចិញ្ចឹមសត្វ ដាំដំណាំរបស់បណ្តាគ្រួសារកសិករ សមូហភាពដើម្បីឧបត្ថម្ភទុនឲ្យបុលវិនិយោគផលិត និងផលិតឡើងវិញក្នុងការពង្រីករបរចិញ្ចឹមសត្វ និងដាំដំណាំ។
ក្រុមប្រតិភូសង្កេតពិនិត្យជាក់ស្តែង ផលដំណាំ។ រូបថត៖ ង៉ុកហុង
ក្រុមប្រតិភូទៅទស្សនា និងសង្កេតពិនិត្យជាក់ស្តែងទម្រង់ចិញ្ចឹមសត្វកន្ធាយរបស់គ្រួសារកសិករ ០៥ គ្រួ នៅភូមិង្វៀកឡាង (អា) ឃុំ បិញភូ ស្រុកកាងឡុង ទម្រង់ដាំឈើហូបផ្លែភ្ជាប់ជាមួយតំបន់ទេសចរណ៍ជីវបរិស្ថានរបស់ គ្រួសារកសិករ ៣៦ គ្រួនៅភូមិតឹងគ្វី ១ តឹងគ្វី ២ ឃុំ អាងភូតឹង ស្រុកកូវកែ ទម្រង់ផលិតស្រូវ -ចិញ្ចឹមបង្កង នៅភូមិបឹង្រៃ ឃុំហាមតឹង ស្រុកថ្កូវ និងទម្រង់ផ្ទះសំណាញ់នៅភូមិកូងទ្រឹង ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយ។ ក្រោយពេលបានស្តាប់បណ្តាបុគ្គល និងសមូ ហភាពរបាយការណ៍អំពីបណ្តាលទ្ធផលនៃ បណ្តាទម្រង់ផ្ដល់ឲ្យក្នុងរយៈពេលកន្លង និងទិសដៅខាងមុខពេលទទួលបានប្រភពទុន បុលពីមូលនិធីឧបត្ថម្ភរបស់មជ្ឈិមសមាគមកសិករវៀតណាម និងសមាគមកសិករខេត្តត្រាវិញ។ ជំនួសមុខឲ្យបណ្តាសមាជិកក្នុងក្រុម លោក ង្វៀងវុាំងយុង ប្រធានសមាគមកសិករខេត្តត្រាវិញ បានវាយតម្លៃខ្ពស់ អំពីប្រសិទ្ធភាពដែលបណ្តាទម្រង់ផ្ដល់ឲ្យការសម្រេចបានជោគជ័យនេះ ក្នុងនោះមានការយកចិត្តទុកដាក់ចង្អុលការ សហការ និងគ្រប់គ្រងយ៉ាងស្អិតល្មួតរបស់រដ្ឋអំណាចមូលដ្ឋាន ក្នុងការពង្រីកបណ្តាទម្រង់នេះ បាននាំមកប្រសិទ្ធភាពជូនសមាជិកកសិករ។
ប្រធានសមាគមកសិករខេត្តស្នើក្នុងរយៈពេលខាងមុខ ពេលបានឧបត្ថម្ភឲ្យបុលទុន របស់មជ្ឈិម និងមូលដ្ឋានស្នើសមាគមកសិករ បណ្តាស្រុក ទីផ្សាររួមខេត្តគប្បីផ្តុំកម្លាំងផ្សព្វផ្សាយ អំពីទិសដៅ អត្ថន័យជាក់ស្តែងរបស់មូលនិធិឧបត្ថម្ភកសិករ និងបុលទុនផ្តើមអាជីព ដើម្បីផ្តើម ពីនោះ លើកកម្ពស់ចំណេះដឹងរបស់កម្មាភិបាល សមាជិកកសិករក្នុងការពង្រីក និងប្រើ ប្រាស់ ប្រភពទុនបុលមានប្រសិទ្ធភាពក្នុងការផលិត ចិញ្ចឹមសត្វ បង្កើនប្រភពចំណូលសន្សឹមៗ លំនឹងជីវភាព៕ ង៉ុកហុង-តឹងង៉ុក