មិនត្រឹមតែជាគំរូក្នុងចលនាឆ្លងកាត់ការលំបាក ចាកផុតភាពក្រីក្រឡើយ អតីត យុទ្ធជន ង្វៀងត្រាង៉ង សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ ឃុំ ភូកឹង ស្រុកទីវកឹង នៅទាំងជាសមាជិកសកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន។ លោក ជាគំរូមួយក្នុងបណ្ដាគំរូឈានមុខក្នុងការងារដាំឈើបៃតង អនាម័យបរិស្ថានបង្ក ឱ្យទិដ្ឋភាពជនបទស្រឡះស្រលួន ជ្រះស្អាត។
កេណ្ឌប្រមូលប្រាក់ដើម្បីការងារសង្គម សុខុមាលភាពសង្គមបានជិត ៤០ ពាន់លានដុង
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាលោកប្រធានហូជីមិញអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ ព្រះតេជគុណ ថាច់សេងសុខឡែ ព្រះចៅអធិការវត្តសាលវ័ន (តាអោក) ឃុំចូវដៀង ស្រុក កូវកែ មានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រគេនបណ្ណសរសើរជាមួយស្នាព្រះហស្ដ “រួមចំណែកក្នុងការងារសុខុមាលភាពសង្គមលើភូមិសាស្រ្តខេត្តត្រាវិញ រួមចំណែកក សាងសង្គមនិយម និងការពារមាតុប្រទេស”។
វត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រា វិញបានកសាងឡើងនៅឆ្នាំរការ នព្វស័ក ពស. ២២០១ គស. ១៦៥៧។ គិតមក ដល់បច្ចុប្បន្នបានឆ្លងកាត់ក្រោមការគ្រប់គ្រងរបស់ព្រះឧបជ្ឈាយ៍ និងព្រះចៅអធិ ការ ២៥ ព្រះអង្គ។ រាល់ជំនាន់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ អង្គណាក៏មានស្នាព្រះ ហស្តយ៉ាងច្រើនក្នុងការថែរក្សា និងកសាងវត្តអារាម។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះសាសនសភោ ថាច់ថាយ យ្វៀងមិនត្រឹមតែខិតខំកសាងសំណង់ផ្សេងៗក្នុង វត្ត ព្រះអង្គនៅទាំងដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើង វត្តទាំងមូលឧបត្ថម្ភ បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិរក្ស ផ្សព្វផ្សាយ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ៕ ពណ៌នារូបថត៖ ថាច់ហ្វាង
ទទួលបានជ័យលាភីយ៉ាងត្រចះត្រចង់នៅសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិនៅវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង (កាលពីថ្ងៃទី ២៧, ២៨, និង ២៩ មករា ឆ្នាំ ២០២៣) នោះគឺបេក្ខសិស្ស ថាច់ វ៉ិន និងបេក្ខសិស្ស ថាច់ច័ន្ទណា។
ជាង២០ឆ្នាំកន្លង ព្រះតេជគុណ ថាច់ម៉ូត ព្រះ ចៅអធិការវត្តមុនីរង្សី (មេពាំង) ឃុំផុងភូ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ តែងរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ និងចូលរួមគិតគូរដល់ជីវភាពប្រជាជន។ គិតជាមធ្យម ក្នុងមួយឆ្នាំ ព្រះអង្គបានឧបត្ថម្ភថវិកាពី ២០០- ៣០០ លានដុងសម្រាប់ធ្វើសកម្មភាពសប្បុរស ធម៌សង្គម។ ទង្វើសប្បុរសធម៌របស់ព្រះអង្គមាន ប្រយោជន៍ជាក់ស្តែង តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ និងស្ងើចសរសើរ។
កាលពីថ្ងៃទី ២៥ ខែមករា ព្រះសង្ឃ និងគណៈអារាមាភិបាលវត្តគិរីសុវណ្ណ (ចុងមីសចាស់) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងប្រារព្ធពិធីសម្ពោធ និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី។
និយាយពីអ្នកមានប្រជាប្រិយភាពគាងកើន នៅភូមិផ្នោរទន្ទឹម ឃុំទ្រឿងទ័រ ស្រុក កូវង៉ាង មានមនុស្សជាច្រើនបានស្គាល់។ ពីព្រោះលោកមិនត្រឹមតែពូកែអំពីការ អនុវត្តន៍វិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន កសាងបានបណ្ដាទម្រង់ផលិតមាន ប្រសិទ្ធភាពឡើយ នៅទាំងសកម្មក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំហូទៀតផង។