កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តកងចក្ការាម (ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង សហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ស្ពានជនបទនៅឃុំធ្លក បណ្ដោយឃុំហ៊ីបហ្វា។ និមន្ត-អញ្ជើញចូលរួមក្នុងពិធីនោះ មានព្រះឧបជ្ឈាយ៍កិតិ្តបណ្ឌិតមហាថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការបណ្ដាវត្តលើភូមិសាស្រ្ត តំណាងគណៈសាសនានៃមន្ទីរមហាផ្ទៃ តំណាងបណ្ដាគណៈ ផ្នែកស្រុក និងពុទ្ធបរិស័ទចំណុះវត្តធ្លកយ៉ាងច្រើនកុះករ។
ព្រះសង្ឃ និងជនរួមជាតិខ្មែរតែងអនុវត្តល្អក្នុងការប្រើប្រាស់ ជ្រើសរើស និងចែក រំលែកព័ត៌មានដ៏មានប្រយោជន៍នៅ លើបណ្តាញសង្គម តាមស្មារតីនៃសារាចរ លេខ ២៤-CT/TU ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត "ស្តីពីការប្រើប្រាស់ វិនិច្ឆ័យ និងចែករំលែកព័ត៌មានសកម្មរបស់ កម្មាភិបាល បក្ខជន សមាជិក សម្ព័ន្ធយុវជន សមាជិកសមាគមក្នុងខេត្ត" (សារា ចរលេខ ២៤)។
ស្រុកចូវថាញ់ មានវត្តព្រះពុទ្ធសាសនាមហានិកាយខ្មែរ ១៧ វត្ត ដោយមានព្រះសង្ឃជាង ៥២០ អង្គ និងពុទ្ធបរិស័ទជាង ១៣៦.៦០០ នាក់។ ឆ្នាំ ២០២២ សមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុកបានសហការជាមួយបណ្តាផ្នែក ក្នុងស្រុកសកម្មក្នុងការផ្សព្វផ្សាយប្រគេន និងជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទដើម្បីបង្ការ ប្រឆាំងនឹងឧបាយកលបញ្ចុះបញ្ចូលមួលបង្កាច់របស់ បច្ចាមិត្ត។ តាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមបានផ្សព្វផ្សាយជាង ១៣០ លើក ដោយមានពុទ្ធបរិស័ទជាង ៦.០០០ នាក់ ចូលរួម ។ ឆ្លងតាមរយៈនោះ បានរួមចំណែកយ៉ាងសកម្មដល់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។
ស្ថិតនៅក្បែរផ្លូវជាតិលេខ ៥៤ ភូមិកិញ្ឆាង ឃុំផុងភូ ស្រុកកូវកែ វត្តមង្គលឧទ្យាន (កិញ្ឆាង) បង្កប់ដោយសម្រស់យ៉ាងស្រស់ស្អាត ទាក់ទាញមនុស្សជាច្រើនចូលទស្សនា។
ចរន្តជីវភាពទំនើបរីកចម្រើនឆាប់រហ័ស គ្រួសារជនរួមជាតិខ្មែរភាគច្រើននៅ ខេត្តត្រាវិញមិនអាចនៅរង់ចាំការធ្វើនំដោយមានការក្និកក្នក់ ប៉ិនប្រសប់ឡើយ។ ប៉ុន្តែដោយអាស្រ័យមានអ្នកថ្នឹកជាមួយមុខរបរ បណ្ដាប្រភេទនំប្រជាប្រិយរបស់ ជនរួមជាតិខ្មែរមានច្រើនប្រភេទនៅតែបានរក្សា និងផ្ទេរបន្តឲ្យអ្នកដទៃ ក្នុងនោះយើង ខ្ញុំសូមលើកយកឧទ្ទេសនាមអំពីនំបំពង់ និងនំលម្អងចេកដល់មិត្តអ្នកអានដូចតទៅនេះ។
ដោយកំណត់ថាការកសាងភូមិជនបទថ្មីខ្នាតគំរូគឺដើម្បីលើកកម្ពស់ជីវភាពជូន ប្រជាជន សាខាបក្សភូមិដៃត្រឿង ឃុំភូកឹង ស្រុកទីវកឹង ខិតខំអនុវត្តសម្រេចលក្ខ ឋានភូមិជនបទថ្មីខ្នាតគំរូនៅឆ្នាំ ២០២៣។
ខេត្តត្រាវិញបានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥ នឹងលើកស្ទួយពិធី ចាត់តាំងបុណ្យអកអំបុកឡើងជាទ្រង់ទ្រាយថ្នាក់ជាតិ ដល់ឆ្នាំ ២០៣០ លើក ស្ទួយទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ខេត្ត។
យុវជនខ្មែរភាគច្រើនសាងផ្នួសនៅវ័យ ១៥ ឬក៏ ១៦ ឆ្នាំចំណែកព្រះតេជគុណ (លោកតា) គឹមសំណាងនៅភូមិខ្សាច់កណ្ដាលឃុំហ្វាធ្វឹង ស្រុកចូវថាញ់ មានព្រះជន្មជិត ៥០ ឆ្នាំទើប សម្រេច ចិត្តទៅសាងផ្នួសដើម្បីបន្តការសិក្សាស្វែងយល់ អំពីធម៌អាថ៍វិន័យព្រះពុទ្ធសាសនា។ បច្ចុប្បន្ន ព្រះតេជគុណគឹមសំណាងសាងផ្នួសបាន ០៤ ព្រះ វស្សា និងទៅសិក្សានៅវត្តនានាក្នុងស្រុកកូវង៉ាង។ ឆ្នាំនេះ ព្រះអង្គកំពុងសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សា បឋមភូមិឆ្នាំទី ៤ នៅវត្តចក្ការាម (ធ្លក) ឃុំហ៊ីប ហ្វា ស្រុកកូវង៉ាង។ សំណេះសំណាលជាមួយយើងខ្ញុំអំពីការសិក្សា និងនិស្ស័យដែលព្រះអង្គចូលវត្តសាងផ្នួស ព្រះតេជគុណគឹមសំណាងបានឲ្យដឹងថា៖ នៅឆ្នាំ ១៩៨៣ ព្រះអង្គក៏បានបួសម្តងហើយដែរ ប៉ុន្តែអាស្រ័យ ដោយស្ថានភាពគ្រួសារជួបការលំបាក ព្រះអង្គ មិនអាចសិក្សារៀនសូត្របាន ម៉្លោះហើយព្រះអង្គបួសបានតែ ៦ ព្រះវស្សាក៏លាចាកសិក្ខាបទទៅ បំពេញភារកិច្ចគ្រួសារ។ ដល់ពេលសេដ្ឋកិច្ចគ្រួ សារបានធូរធារគ្រាន់បើ។ កូនទាំងបួនមានគ្រួ សាររៀងខ្លួនហើយ ព្រះអង្គក៏សម្រេចចិត្តទៅសាង ផ្នួសតាមបំណងរបស់ខ្លួនក៏ដូចជាសងគុណដល់ឪពុកម្ដាយ។ ដោយមានការសោកស្ដាយ កាលនៅក្មេងមិនបានរៀនអក្សរខ្មែរ ដូច្នេះហើយ អត្មា តែងតែព្យាយាមសិក្សាជានិច្ច។
អស់រយៈកាលជាង ០៣ ឆ្នាំសិក្សា និងលត់ដំនៅសាលាសាកលមហាវិទ្យាល័យត្រាវិញ និស្សិតថាច់ញាណតែងមិនធុញទ្រាន់ក្នុងការសិក្សា និងខិតខំស្រាវជ្រាវអំពីភាសាអក្សរសាស្រ្តខ្មែរជានិច្ច ដើម្បីសម្រេចគោលបំណងប្រាថ្នារបស់ខ្លួនបានក្លាយជាគ្រូបង្រៀនភាសាខ្មែរមួយរូបក្នុងពេលអនាគត។
ជាមួយចរិតព្យាយាម អស់ពីចិត្តក្នុងការងារ បងស្រីផាងធីកីវយៀមបានជ្រើសតែងតាំងជាលេខាសាខាសម្ព័ន្ធយុវជនភូមិផ្នោរដូង ឃុំឌិញអាង។ ជាមួយនាទីនោះ បងស្រីតែងស្វាហាប់ បញ្ជាក់ច្បាស់នូវលទ្ធភាពរបស់កម្មាភិបាលសម្ព័ន្ធយុវជនមួយរូប ខ្នះខ្នែង ឈានមុខក្នុងបណ្ដាសកម្មភាព ចលនាដែលសម្ព័ន្ធយុវជនថ្នាក់លើបំផុសឡើង និងសក្តិសមជាអ្នកដឹកនាំនៅមូលដ្ឋាន។
សារមន្ទីរខេត្តត្រាវិញបានដំណើរការសកម្មភាពជាផ្លូវការនៅឆ្នាំ ១៩៩២ ក្រោយពេល ខេត្តត្រាវិញបានចែកចេញពីខេត្ត គឺវឡុង។ អាស្រ័យដោយ មិនទាន់កសាងបានសារមន្ទីរខេត្ត ម៉្លោះហើយបច្ចុប្បន្ននេះ សារមន្ទីរ វប្បធម៌ខ្មែរដែលមានទី តាំងនៅអនុសង្កាត់លេខ ៤ នៃសង្កាត់ទី ៨ ទីក្រុងត្រាវិញក៏ជាកន្លែងធ្វើការរបស់សារមន្ទីរចម្រុះរបស់ខេត្តត្រាវិញ។ នេះ ជាកន្លែងអភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជនជាតិ ដោយមានទស្សនីយវត្ថុ រាប់ពាន់ប្រភេទបានរក្សទុកនៅទីនេះ។
បុណ្យសែនដូនតាប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០២២ បានប្រព្រឹត្តឡើង ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៤-២៦ ខែកញ្ញា។
វត្តមុននីរង្សីសិរីវរារាម(ស្វាយពក) ជាវត្តមួយក្នុងបណ្ដាវត្តគណៈមហានិកាយខ្មែរ ៣៧ វត្តលើភូមិសាស្រ្តស្រុកថ្កូ។ វត្តស្វាយពកមិនត្រឹមតែមានភាពស្រស់ស្អាតដោយស្ថាបត្យកម្មឡើយ វត្តនៅទាំងមានឈ្មោះសាយរន្ទឺអំពីការបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាវិជ្ជាខេមរភាសាសម្រាប់ព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរមករៀនសូត្រទៀតផង។ ផ្ដើមពីនោះ ចំនួនកូនចៅជនរួមជាតិខ្មែរ ចេះអាន ចេះសរសេរអក្សរខ្មែរបានស្ទាត់ជំនាញកាន់តែច្រើន។
ព្រះតេជគុណ ថាច់ថាវរ៍ បច្ចុប្បន្នជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ ព្រះចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) ឃុំហ្វាអឹង ស្រុកកូវកែ។ ព្រះអង្គអនុវត្តសម្រេច សកម្មភាពលេចធ្លោជាច្រើន រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចភាគ កម្រិតសំខាន់ៗជាច្រើនក្នុងការគិតគូរពីជីវភាព សម្ភារ ស្មារតីរបស់ប្រជាជន កសាងជន បទថ្មី។
ផ្ដើមពីបណ្តាកម្មវិធី ប្រភពទុនឧបត្ថម្ភគ្រួសារក្រីក្រ មានគ្រួសារមាមីងខ្មែរភាគច្រើនបានម្ចាស់ការផ្លាស់ប្ដូរការផលិត រៀបចំរដូវផលិតសមស្រប បង្កើតបណ្ដាទម្រង់ដាំដំណាំ ចិញ្ចឹមសត្វ និងទម្រង់សេដ្ឋកិច្ចចម្រុះនាំមកនូវប្រសិទ្ធភាពខ្ពស់។ តួយ៉ាងដូចជាកសិករថាច់សលនៅភូមិមេរងថ្មីឃុំថាញ់ហ្វាសើុងស្រុកកូវង៉ាងបានរួចផុតពីភាពក្រីក្រដោយសារបានបុល ទុនតាមរយៈក្រុមប្រិតសំចៃ និងទុនរបស់សមាគមកសិករឃុំ។
តាំងពីយូរណាស់មកហើយ វត្តវិភាគរាជដួងកែវ(ផ្នោរដូង) ឃុំដាយអាង ស្រុក ថ្កូវ តែងល្បីរន្ទឺថាជាវត្តដែលមានសត្វកុកជាច្រើនមកជ្រកកោន ម៉្លោះហើយវត្ត នៅទាំងបានមនុស្សជាច្រើនហៅថា “វត្តកុក”។ ពីព្រោះនៅទីនេះមានប្រភេទសត្វ ស្លាបជាច្រើនដូចជា៖ កុក ខ្វែក ក្អែក ក្ង ស្មោញ។ល។