កើតមក និងធំដឹងក្ដីក្នុងគ្រួសារកសិករ មួយដែលមានប្រពៃណី និងស្រឡាញ់ វិស័យសិល្បៈតន្ត្រី នៅភូមិជ្រៃគោក ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ម៉្លោះហើយយុវ ជនគាងវាសនា ក៏ឆាប់បានប្រសព្វជាមួយប្រភេទឧបរករណ៍មួយចំនួនរបស់ជន រួមជាតិខ្មែរ រួចយុវជនរូបនេះប្រគំទោល ប្រគំចម្រុះបានឧបករណ៍ជាច្រើនប្រភេទ។ ផ្ដើមពីនោះកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គាងវាសនា បានសាយរន្ទឺទៅកន្លែងជាច្រើន។
ដើម្បីឧបត្ថម្ភព្រះសង្ឃគង់ចាំវស្សា ៣ ខែនៅតាមវត្ត ពុទ្ធបរិស័ទខ្មែរតែងចាត់ តាំងពិធីបុណ្យទៀនព្រះវស្សា។ រួមជាមួយនោះក៏មានបណ្ដាបរិក្ខារដូចជាសំពត់ សាដក និងបណ្ដាវត្ថុសម្រាប់ប្រើប្រាស់ចាំបាច់មួយចំនួនទៀតសម្រាប់ព្រះសង្ឃ ប្រើប្រាស់ក្នុងរយៈពេលចាំវស្សា។
រួមរស់ស្រុះស្រួល ស្និទ្ធស្នាលជាមួយជនជាតិកិញ តាំងពីលោកនៅតូចរហូតដល់មានវ័យវឌ្ឍនាការ មកទល់ពេលនេះ លោកគឹមភឿក (កើត ឆ្នាំ ១៩៥០ នៅភូមិតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ) កាន់តែកត់សម្គាល់បានពីកម្លាំងរឹងមាំនៃសាមគ្គី ភាពរវាងបណ្ដាជនជាតិ។ ផ្ដើមពីនោះ ក្រៅពីការគិតគូរសម្រាប់ជីវភាពគ្រួសារលោកតែងបម្រុង ពេលវេលាចូលរួមបណ្ដាចលនានៅមូលដ្ឋាន លោកមិនត្រឹមតែបានមនុស្សជាច្រើនគោរពរាប់អានហើយ នៅទាំងបានរដ្ឋអំណាចមូលដ្ឋានទំនុកចិត្តក្នុងការអនុវត្តន៍បណ្ដាចលនា។
តាមដំណឹងពីការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ក្នុងឆ្នាំសិក្សាពុទ្ធសករាជ ២៥៦៦ ស្រុកមានវត្តខ្មែរ ចំនួន ១៨/២៣ វត្តបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាដោយមានសមណសិស្ស-សិស្សចំនួន ៣២៣ អង្គ-រូបចូលរៀន និងមានអាចារ្យបង្រៀនចំនួន ២១៥ អង្គ-រូបទទួលបន្ទុកបង្ហាត់បង្រៀន។
កាលពីព្រឹកថ្ងៃទី ៣០ ឧសភា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបើកទូលាយបូកសរុបបឋមស្ថានភាពការងារខែឧសភា កសាងកម្មវិធីការងារខែមិថុនា ឆ្នាំ ២០២២។ លោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត រួមជាមួយបណ្ដាអនុលេខាគណៈកម្មាធិការបក្សខេត្តអញ្ជើញចូលរួមជាអធិបតីសន្និបាត។ ចូលរួមសន្និបាតនៅទាំងមានតំណាងបណ្ដាមន្ទីរ ផ្នែកខេត្ត ស្រុក ទីផ្សារ រួមខេត្ត ទីក្រុង។
អនុវត្តសារាចរលេខ ០៥ CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយការកសាងជនបទថ្មី រយៈពេលកន្លង លេខាសាខាបក្សភូមិ អនុសង្កាត់ជាជនជាតិខ្មែរជាច្រើន មានការរួមចំណែកយ៉ាងសកម្ម ជាបណ្ដាបុគ្គលឆ្នើម បំផុសបំផុលបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។
កាលពីថ្ងៃទី ១០ ខែឧសភា វរសេនីយ៍ឯកត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្តដឹកនាំប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរមហាបុណ្យពិសាខបូជាពុទ្ធសករាជ ២៥៦៦-គ្រិស្តសករាជ ២០២២នៅនឹងវត្តលឿងស្វៀង សង្កាត់ទី ១ ទីក្រុងត្រាវិញ វត្តវិញភឿក ឃុំភឿកហៅ ស្រុកចូវថាញ់ និងវត្តភឿកមិញ ទីប្រជុំជនកូវង៉ាង ស្រុកកូវង៉ាង។
មានប្រការជាច្រើនដែលត្រូវរៀនសូត្រតាមអ៊ំ ប៉ុន្តែចំពោះលោកសឺនឡឹក អ្នកមានប្រជាប្រិយភាពនៅភូមិតារ៉ម (បេ) ឃុំ ដូងចូវ ស្រុកយ្វៀងហាយ បែរជាចូលចិត្ត ចំពោះមេរៀន «ជិតដិតជាមួយប្រជាជន បម្រើផលប្រយោជន៍សម្រាប់ប្រជាជន»។ ពីព្រោះតាមគំនិតរបស់លោក បម្រើផលប្រយោជន៍ជូនប្រជាជនគឺនាំមកជីវភាពកក់ក្ដៅ សុភមង្គល ប្រជាជន មានការរួម វិភាគទានសកម្មចូលរួមក្នុងការកសាងមានតុភូមិកាន់តែរុងរឿង។
ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ តែងបានកម្មាភិបាល សមាជិក កសិករឃុំហ្វៀង ហោយ ស្រុកកាងឡុងចូលរួមជ្រោមជ្រែង និងអនុវត្តយ៉ាងមានប្រសិទ្ធភាពការងារធ្វើតាម។ យោងតាមនោះ រួមចំណែក កែលម្អ បង្កើនជីវភាពជូនសមាជិក លើកកម្ពស់សម្ភារ និងស្មារតីជូនសមាជិក បង្កបានជាកម្លាំងជំរុញការពង្រីកសេដ្ឋកិច្ច សង្គម នៅមូលដ្ឋាន។
ចំពោះស្ថានភាពអាកាសធាតុប្រែប្រួលបណ្តាលឲ្យជួបការលំបាកក្នុងការផលិត និងជីវភាពរបស់ប្រជាជន ឆ្លងតាមរយៈគម្រោងការ “បង្ការ និងទប់ទល់ជាមួយ អាកាសធាតុប្រែប្រួល” អាស្រ័យអង្គការចាត់តាំងសហព័ន្ធន័រវ៉ែស នៅវៀតណាម ផ្សព្វផ្សាយលើភូមិសាស្រ្តស្រុកទីវកឹង ដំណាក់កាល ២០១៨-២០២២ បង្កឲ្យមាន ភាពប្រែប្រួលយ៉ាងសកម្មក្នុងសហគមន៍ ដើម្បីពង្រីកបណ្តាទម្រង់មុខរបរប្រាជ្ញា សមស្របជាមួយមូលដ្ឋាន។ គម្រោងការបានភ្ជាប់ជាមួយទម្រង់ “ប្រិតសំចៃឥណ ទានភូមិ ឃុំ” របស់សមាគមសហព័ន្ធន៍នារីដើម្បីផ្សព្វផ្សាយប្រភពទុនវិនិយោគ ជូនសមាជិកាក្នុងការពង្រីកសេដ្ឋកិច្ច ផលិតភ្ជាប់ជាមួយអនាម័យបរិស្ថាន។ល។
អនុវត្តតាមចលនារៀនសូត្រនិងធ្វើតាមគំរូ សីលធម៌ ឥរិយាបថហូជីមិញ ផ្នែកអប់រំបានផ្សព្វផ្សាយទូលំទូលាយជូនកម្មាភិបាល គ្រូបង្រៀន សិស្ស និង និស្សិតទាំងអស់។ ឆ្លងតាមរយៈនោះ ក៏មានសិស្សជាច្រើននាក់បានធ្វើតាម ដំបូន្មានអ៊ំហូ តែងព្យាយាមរៀនសូត្រ លត់ដំអត្តចរិតបានល្អ ទង្វើរបស់សិស្សទាំងនោះក៏សាយភាយទូលំទូលាយនៅតាមបណ្តាសាលារៀន។ ក្នុងនោះមានប្អូន សុើងធីង៉ុកថើជាសិស្សថ្នាក់ទី ១២/៤ សាលាវិទ្យាល័យឡុងហ៊ីប ឃុំឡុងហ៊ីប ស្រុកថ្កូវ។ ប្អូនថាច់ធីហុង ជាសិស្សថ្នាក់ទី ៥/១ សាលាបឋមសិក្សា លឿងហ្វា (សេ) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់។
មកកាន់ភូមិបត់ចែក ឃុំលឿងហ្វា ស្រុកចូវថាញ់សួររកប្រធានគណៈកម្មការប្រជាជនភូមិនរណាក៏ស្គាល់។ ព្រោះ បងមិនត្រឹមតែអស់ពីចិត្ត ធ្វើជាគំរូក្នុងការប្រ កបការងារ បងគឹមសុភាព នៅទាំងជាគំរូតែងអនុវត្តសម្រេចល្អ និងសម្រេចឆ្នើម ភារកិច្ច ឆ្លងកាត់ការលំបាកពង្រីកសេដ្ឋកិច្ចគ្រួសារ។
នោះគឺលោក គឹមតឺ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអូរត្រាវ ឃុំហ៊ីវទឺ ស្រុកទីវកឹង។ កាលទើបចេញពីកងទ័ព ថ្វីត្បិតសុខភាពថមថយ ប៉ុន្តែលោកមា គឹមតឺ តែងមានស្មារតី និងឆន្ទៈមោះមុតរបស់ “កងទ័ពអ៊ំហូ” ជម្នះរាល់ការលំបាក ព្យាយាមពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសារ។ អស់រយៈកាលជាង ៣០ ឆ្នាំកសាងអាជីព លោកគឹមតឺ ទិញបានដីស្រែជិត ០៦ ហិកតា និងសាងសង់បានផ្ទះយ៉ាងសមរម្យ ចិញ្ចឹមកូន ០២ នាក់រៀនសូត្របានជោគជ័យ ម្នាក់ជាវិស្វករ ម្នាក់ទៀតជាវេជ្ជបណ្ឌិត។
ឃុំង៉ុកបៀង ស្រុកថ្កូវ បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីកាលពីឆ្នាំ ២០១៥ ។ ជាមួយការខិតខំរបស់បក្ខភាគ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនក្នុងការអនុវត្តន៍បណ្ដាលក្ខឋានជនបទថ្មីលើកកម្ពស់ គិតមកទល់ពេលនេះ មូលដ្ឋានអនុវត្តសម្រេចបណ្ដាលក្ខឋានតាមការកំណត់។
ក្នុងឆ្នាំ ២០២១ និង ០៤ ខែដើមឆ្នាំ ២០២២ ស្រុកកូវង៉ាងមានឃុំចំនួន ០៥ ទៀត (ញ៉ីត្រឿង ធ្វឹងហ្វា ថាញ់ហ្វាស៊ើង ត្រឿងទ័រ ឡុងស៊ើង) ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ នេះជាស្នាដៃមួយក្នុងការកសាងជនបទថ្មី ភ្ជាប់ជាមួយដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគកូវីដ ១៩ រាតត្បាតយ៉ាងស្មុគស្មាញ។
ង្វៀងវ៉ាំងត្រៀក (សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ) ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” អាស្រ័យដោយគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមបំផុសចលនា និងចាប់ផ្តើមផ្សព្វផ្សាយចាប់តាំងពីចុងឆ្នាំ ២០១៥ សំដៅចលនាពង្រីកតួនាទីធ្វើជាម្ចាស់កម្មសិទ្ធិរបស់ប្រជាជនក្នុងការអនុវត្តសម្រេចជោគជ័យបណ្តាភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខ សណ្តាប់ធ្នាប់មាតុភូមិ។