កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តកងចក្ការាម (ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង សហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ស្ពានជនបទនៅឃុំធ្លក បណ្ដោយឃុំហ៊ីបហ្វា។ និមន្ត-អញ្ជើញចូលរួមក្នុងពិធីនោះ មានព្រះឧបជ្ឈាយ៍កិតិ្តបណ្ឌិតមហាថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការបណ្ដាវត្តលើភូមិសាស្រ្ត តំណាងគណៈសាសនានៃមន្ទីរមហាផ្ទៃ តំណាងបណ្ដាគណៈ ផ្នែកស្រុក និងពុទ្ធបរិស័ទចំណុះវត្តធ្លកយ៉ាងច្រើនកុះករ។
ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងពិធីសម្ពោធស្ពានជនបទ។
ស្ពានបានកសាងដោយមានប្រវែង ៣០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ សរុបថវិការ ២៧៨ លាន ដុង។ ក្នុងនោះគ្រួសារលោកថាច់តារា-អ្នកស្រីម៉ួយតែអាណិកជនប្រទេសកាណាដាឧបត្ថម្ភចំនួន ២២០ លានដុង ក្រុមហ៊ុនទេសចរណ៍ Travel ២៤H-ត្រកូលយឺនៅទីក្រុងហូជីមិញ និងបណ្ដាសប្បុរសជនឧបត្ថម្ភ ៥៨ លានដុង។ ស្ពានបានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ នាំមក ក្ដីរីករាយជូនជនរួមជាតិខ្មែរនៅទីនេះ ងាយស្រួលក្នុងការធ្វើដំណើរទៅមក និងដឹកជញ្ជូនមុខទំនិញរបស់ជនរួមជាតិខ្មែរ។
នេះជាស្ពានទី ៧ អាស្រ័យព្រះតេជគុណថាច់តារាបំផុសចលនាបណ្ដាសប្បុរសជនទាំង ក្នុងនិងក្រៅប្រទេសកសាង រួមចំណែកអនុវត្តសម្រេចបណ្ដាលក្ខឋានឃុំជនបទថ្មី ៕ ដំណឹង-រូបថត៖ ថាច់សម្បត្តិ