វត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រា វិញបានកសាងឡើងនៅឆ្នាំរការ នព្វស័ក ពស. ២២០១ គស. ១៦៥៧។ គិតមក ដល់បច្ចុប្បន្នបានឆ្លងកាត់ក្រោមការគ្រប់គ្រងរបស់ព្រះឧបជ្ឈាយ៍ និងព្រះចៅអធិ ការ ២៥ ព្រះអង្គ។ រាល់ជំនាន់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ អង្គណាក៏មានស្នាព្រះ ហស្តយ៉ាងច្រើនក្នុងការថែរក្សា និងកសាងវត្តអារាម។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះសាសនសភោ ថាច់ថាយ យ្វៀងមិនត្រឹមតែខិតខំកសាងសំណង់ផ្សេងៗក្នុង វត្ត ព្រះអង្គនៅទាំងដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើង វត្តទាំងមូលឧបត្ថម្ភ បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិរក្ស ផ្សព្វផ្សាយ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ៕ ពណ៌នារូបថត៖ ថាច់ហ្វាង
កំព្យុទ័រជាមុខវិជ្ជាមួយដ៏សំខាន់នាពេលបច្ចុប្បន្ន ម៉្លោះហើយ វត្តតែងយកចិត្តទុកដាក់បណ្តុះបណ្តាល។
ថ្នាក់សិល្បៈចម្លាក់ គំនូរខ្មែរវត្តស្វាយសៀមចាស់ទាក់ទាញសិក្ខាកាមមកពី បណ្ដាខេត្តសុំរៀន។
ក្រៅពីថ្នាក់ពុទ្ធិកសិក្សាវត្តតែងបើកថ្នាក់ខេមរភាសាសម្រាប់ប្អូនៗរាប់រយនាក់មកសិក្សា។
ថ្នាក់សមាធិកម្មដ្ឋានតែងបានចាត់តាំងបើករាល់ឆ្នាំបន្ទាប់ពីព្រះសង្ឃបញ្ចប់ថ្នាក់ពុទ្ធិកសិក្សា។
ល្បែងប្រជាប្រិយខ្មែរបានចាត់តាំងនៅរាត្រីបុណ្យអកអំបុកនិងបុណ្យចូលឆ្នាំថ្មី។
ចាក់គម្ពីរផ្សងជោគជតារាសីឆ្នាំថ្មី។
ពុទ្ធបរិស័ទរក្សាទម្លាប់បោះបាយបិណ្ឌ។
ជ្រុងមួយនៃសារមន្ទីរវត្តស្វាយសៀមចាស់។