នោះជាក្ដីបារម្ភមួយក្នុងបណ្ដាក្ដីបារម្ភរបស់អ្នកជាច្រើនក្នុងលក្ខណៈអាសន្នរោគកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញដូច បច្ចុប្បន្ននេះ។ ដើម្បីយល់ច្បាស់ជាងទៀតអំពីបណ្ដាករណីប៉ះពាល់ជិតជាមួយអ្នកជំងឺកូវីដ-១៩ តើយើង គប្បីធ្វើអ្វីពេលដែលដឹងខ្លួនថាបានប៉ះពាល់ជាមួយអ្នកជំងឺ។ វេជ្ជបណ្ឌិតជំនាញផ្នែកទី ២ ង្វៀងវុាំងឡើ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំ ងឺខេត្តត្រាវិញ ទើបសំណេះសំណាលអំពីខ្លឹមសារនេះជាមួយអ្នកយកសារព័ត៌មានកាសែតត្រាវិញ។
ដើម្បីឧទ្ទេសនាមឱ្យមនុស្សជាច្រើនបានដឹងពីកេរដំណេលប្រវត្តិសាស្រ្ត ក្រោយពេលបានទទួលស្គាល់ គណៈគ្រប់គ្រងតំបន់កេរដំណែលខេត្ត សហការជាមួយផ្នែកគមនាគមន៍ដាក់ស្លាកឧទ្ទេសនាមប្របតាមបណ្តាដងផ្លូវលើភូមិសាស្រ្តខេត្ត។ គិតមកទល់ពេលនេះ បណ្តាតំបន់កេរដំណែលទាំងអស់ រាប់ទាំងតំបន់កេរដំណែលថ្នាក់ខេត្ត និងថ្នាក់ជាតិសុទ្ធតែបានភ្ជាប់ស្លាកឧទ្ទេសនាម។
បច្ចុប្បន្ននេះ សមាគមអតីតយុទ្ធជនឃុំគីមហ្វា ស្រុកកូវង៉ាង មានសមាជិកចំនួន ១០៧ នាក់ ប្រជុំជីវភាពនៅតាមសាខាសមាគមស្ថិតក្រោមឱវាទ ០៥ កន្លែង។ ក្នុងនោះ សមាជិកជាជនជាតិខ្មែរជាង ៤២%។ ចាប់ពីពេលឃុំគីមហ្វាបានទទួលស្គាល់ជាឃុំជនបទថ្មី និងអនុវត្តបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់ សមាគមអតីតយុទ្ធជនឃុំ មានការរួមចំណែកយ៉ាងសំខាន់ នាំមកផលប្រយោជន៍ជាច្រើនជូនដល់សហគមន៍។
សមាគមសហព័ន្ធនារីឃុំហ្វាធ្វឹង ស្រុកចូវថាញ់មានសមាជិកា ២៦៥ នាក់ ក្នុងនោះមានសមាជិកាស្នូល ៩៥ នាក់ (សមាជិកាស្នូលជនជាតិខ្មែរ ៤៥ នាក់)។ ជាច្រើនឆ្នាំកន្លង សមាគមសហព័ន្ធនារីឃុំហ្វាធ្វឹងតែងពង្រីកតួនាទីសមាជិកាស្នូលក្នុងការផ្សព្វផ្សាយ ចលនាបងប្អូននារីឱ្យចូលរួមអង្គការចាត់តាំងសមាគម ដើម្បីកសាងអង្គការចាត់តាំងឲ្យបានរឹងមាំ និងចូលរួមចលនាកសាងគ្រួសារសុភមង្គលជាដើម។
មានសុពលភាពចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ អនុក្រឹត្យលេខ ៣៨/២០២១/NĐ-CP ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១របស់រដ្ឋាភិបាល ស្តីពីការ “ពិន័យបំពានរដ្ឋបាលក្នុងវិស័យវប្បធម៌ និងផ្សាយពាណិជ្ជកម្ម”បានប្រជាជនជាច្រើននៅខេត្តត្រាវិញ ជាពិសេសគឺជនរួមជាតិគាំទ្រអនុវត្ត។
នៅលើភូមិសាស្រ្តស្រុកកូវង៉ាង និងថ្កូវដែលមានវត្តខ្មែរជាច្រើនធ្លាប់ល្បីអំពីការចាត់តាំងបណ្តាថ្នាក់បង្រៀនពុទ្ធិកមធ្យមសិក្សាសម្រាប់ព្រះសង្ឃ និងថ្នាក់វិជ្ជាខេមរភាសាសម្រាប់កូនចៅជនរួមជាតិខ្មែរសិក្សារៀនសូត្រ។ គិតមកទល់ ពេលនេះ បណ្តាវត្តទាំងនោះក្លាយជាទីស្ងប់ស្ងាត់ គ្មានការប្រមូលផ្តុំសិស្សានុសិស្សដូចជាបណ្តាថ្ងៃធម្មតាទៀតឡើយ។ ដោយឡែកបណ្តាថ្ងៃឧបោសថសីល ពុទ្ធបរិស័ទជាច្រើនយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃឆាន់ រួចប្រញាប់វិលមកផ្ទះវិញ។
ជាមួយបធានបទ “ដើម្បីសុខភាពរបស់មនុស្សគ្រប់រូប សុភមង្គលរបស់គ្រួសារនីមួយៗ ចូរជៀសឆ្ងាយពីគ្រឿងញៀន” ក្នុងសារលិខិតលេខ ២១៣២/UBND-NC ចុះថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០២១ “ស្តីពីការចាត់តាំងអនុវត្តខែសកម្មភាពបង្ការ ទប់ស្កាត់គ្រឿងញៀនឆ្នាំ ២០២១” (ចាប់តាំងពីថ្ងៃទី ០១-៣០ ខែមិថុនា ឆ្នាំ ២០២១)។
អនុវត្តសេចក្ដីណែនាំរបស់អង្គការសម្ព័ន្ធយុវជនមជ្ឈិមនិងសម្ព័ន្ធយុវជនខេត្តត្រាវិញស្ដីពីការចលនា “ក្នុងមួយថ្ងៃមានដំណឹងល្អមួយ ក្នុងមួយសប្ដាហ៍មានរឿងល្អមួយ” លើបណ្ដាញសង្គម គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជនស្រុកទីវកឹងបានកសាងទម្រង់ “ផ្លាស់ថ្មីការងារផ្សព្វផ្សាយ អប់រំយុវជនតាមរយៈបណ្ដាញ សង្គម” ដើម្បីរួមចំណែកអនុវត្តការងារផ្សព្វផ្សាយអប់រំក៏ដូចជាកំណត់ទិសដៅឲ្យសមាជិកយុវជនក្នុងការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញក្នុងដំណាក់កាលបច្ចេកវិទ្យាទំនើបដែលកំពុងរីកចម្រើនខ្លាំងក្លាដូចសព្វថ្ងៃនេះ។
ដំណាក់កាល ២០១៦-២០២០ ផ្ដើមពីកម្មវិធីលេខ ១៣៥ ស្រុកវិនិយោគ ១១,២៨៥ ពាន់លានដុងឧបត្ថម្ភពង្រីកការផលិត ពហុសណ្ឋានមុខរបរ និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ដោយមានគ្រួសារ ៧១៦ គ្រួទទួលផលអនុវត្តបណ្ដាទម្រង់ចិញ្ចឹមគោមេ ដាំដំណាំ ចិញ្ចឹមមាន់ ផ្ដើមពីនោះ រួមចំណែកកាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្ត។ កាលពីឆ្នាំ ២០១៦ ស្រុកមានគ្រួសារក្រីក្រចំនួន ៦.១៣៨ គ្រួ ដល់ឆ្នាំ ២០២០ ថយចុះនៅតែ ៧៨៨ គ្រួ ប៉ុណ្ណោះ គិតជាមធ្យមក្នុងមួយឆ្នាំបន្ថយបាន ២,៨៣% កាត់បន្ថយគ្រួសារជនជាតិខ្មែរក្រីក្រជាមធ្យមក្នុងមួយឆ្នាំ ៣,៩៧%។ ដោយឡែកបណ្ដាឃុំជួបការលំបាកខ្លាំង ឃុំមានជនរួមជាតិខ្មែររស់ច្រើន ស្រុកបានផ្ដុំអាទិភាពវិនិយោគទុន ផ្ដើមពីនោះកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅបណ្ដាឃុំពី ០៤%-០៦%ក្នុងមួយឆ្នាំ។ មាន ០៩ ភូមិ អនុសង្កាត់អនុវត្តសម្រេចកម្មវិធី ១៣៥ ចាកផុតពីស្ថានភាពលំបាកខ្លាំងដូចជា៖ អនុសង្កាត់លេខ ៤ ទីប្រជុំជនចូវថាញ់ ភូមិបាស្រែ(អា) ភូមិបន្លា ឃុំលឿងហ្វា ភូមិដាហ្វាបាក់ ក្វីណុង(បេ) ឃុំហ្វាឡើយ ភូមិអូរល្បាប់ ហ្វាឡាក(អា) ឃុំលឿងហ្វា(អា) ភូមិដាហ្វា ឃុំភឿកហាវ ភូមិអូត្រែលើង ឃុំថាញ់ម៉ី។
សំណង់ទំនប់ព័ទ្ធជុំប្របទន្លេហូវដើរឆ្លងបណ្ដាឃុំ៖ និញថើយ ហ្វាតឹងនិងអាងភូតឹង ស្រុកកូវកែជាសំណង់តប់ប្រមល់បង្គួររបស់ប្រជាជននៅទីនេះ។ ពេលដល់រដូវភ្លៀងព្យុះនិងទឹកជំនោរម្ដងៗតែងស្រុតបាក់ដី ជន់លិចធ្វើឲ្យឥទ្ធិពលយ៉ាងខ្លាំងដល់ការផលិត (ភាគច្រើនគឺចម្ការឈើហូបផ្លែនិងសំណង់សម្រាប់បម្រើក្នុងការប្រជុំជីវភាពរបស់ប្រជាជន)។ អាស្រ័យដោយសំណង់បានអនុវត្តតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ក្នុងនោះប្រជាជនចូលរួមបរិច្ចាគដី ឈើហូបផ្លែនៅកន្លែងដែលសំណង់ដើរឆ្លង។ អាស្រ័យអនុវត្តល្អការងារ “ប្រជាចលនា” តាមរយៈតួនាទីរបស់បណ្ដាផ្នែកអង្គការមហាជននិងរដ្ឋអំណាចមូលដ្ឋាន រួមជាមួយការជះឥទ្ធិពលជាក់ស្ដែងរបស់សំណង់ទៅក្នុងជីវភាពរបស់ប្រជាជននៅតំបន់មាត់ទន្លេហូវ ម្ល៉ោះហើយទទួលបានការស្រុះស្រួលខ្ពស់ពីសំណាក់ប្រជាជនរួមកម្លាំងរួមវិភាគទាន ពេលរំសាយទីធ្លា។ល។
វត្តពិសេសារាម(កន្លែងសេះ) ស្ថិតនៅភូមិកន្លែងសេះ ឃុំបិញភូ ស្រុកកាងឡុង។ នេះជាវត្តខ្មែរមួយក្នុងចំណោមវត្តទាំង ៤ លើភូមិសាស្រ្តស្រុកកាងឡុង ទាក់ទាញភ្ញៀវពីចតុទ្ទិសមកទស្សនានូវសម្រស់ស្រស់ស្អាតរបស់វត្ត។
វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ស្ថិតនៅភូមិបាយ៉ាម (បេ) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ជាវត្តខ្មែរមួយរក្សាខ្ជាប់លក្ខណៈបុរាណ និងជាវត្តមួយក្នុងបណ្ដាវត្តខ្មែរដែលមានសគុណចំពោះបដិវត្តន៍ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិកឈ្លានពាន។
អនុវត្តគម្រោងការផ្តល់អត្តសញ្ញាណពលរដ្ឋ រយៈពេលកន្លងហើយ នគរបាលទូទាំងខេត្តបង្កើនកងកម្លាំង វិធីសាស្ត្របង្កើតជាច្រើនក្រុមការងារអនុវត្តនៅនឹងអង្គភាពផង ចល័តចុះដល់មូលដ្ឋានផង សកម្មភាពជាបន្តបន្ទាប់ជានិច្ចកាលព្រមទាំងថ្ងៃសម្រាក់ និងអនុវត្តទាំងពេលយប់ដើម្បីទទួលយកសំណុំលិខិតផ្តល់អត្តសញ្ញាណពលរដ្ឋជូនប្រជាជនត្រឹមត្រូវតាមការកំណត់។
សហជីពផ្នែកអប់រំទើបសហការជាមួយសហជីពមូលដ្ឋានសាលាវិទ្យាល័យហ្វាឡើយ ស្រុកចូវថាញ់ចាត់តាំងពិធីប្រគល់ជូនផ្ទះ “សុខដុមសហជីព” ដល់សមាជិក ថាច់សីយ៉ា ជាបុគ្គលិកការពាររបស់សាលា ស្នាក់នៅភូមិកិញឆាង ឃុំហ្វាឡើយ។
ពេលនិយាយដល់ការសិក្សាភាសាខ្មែរនិយាយរួម លើភូមិសាស្រ្តខេត្តត្រាវិញនិយាយដោយឡែក គេតែងនឹកដល់មូលដ្ឋានអប់រំនៅតាមវត្តអារាម។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១១ សាលាសកលវិទ្យាល័យត្រាវិញបានបើកថ្នាក់ជំនាញភាសាខ្មែរ មិនត្រឹមតែជួយឲ្យនិស្សិត សិក្សាស្រាវជ្រាវស៊ីជម្រៅអំពីភាសា ហើយនៅទាំងបើកឱកាសមុខរបរថ្មីជូនដល់បណ្តានិស្សិតក្នុងនិងក្រៅខេត្តទៀតផង។
កាលពីថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ការិយាល័យនៃគណៈកម្មាធិការបក្សខេត្តចេញសេចក្តីប្រកាសសេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត នាសន្និបាតគណៈកម្មាធិការបក្សខេត្ត លើកទី ៣ (អាណត្តិកាលទី ១១)។ បន្ទាប់មក ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២១ គណៈកម្មាធិកាប្រជាជនខេត្តចេញផ្សាយសារលិខិតលេខ ៣៤៩/UBDN-THNV “ស្តីពីការអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត”។