សំណង់ស្ថាបត្យកម្មរបស់វត្តខ្មែរទាំង ១៣៤ វត្តនៅខេត្តត្រាវិញនិយាយដោយឡែក តែងមានបំពាក់ក្បាច់រចនាចម្លាក់សម្បូរបែប។ លក្ខណៈទាំងនោះមិនត្រឹមតែធ្វើឲ្យបង្កើនតម្លៃ សោភណភាពហើយនៅទាំងបង្ហាញឲ្យឃើញពីអត្ថន័យមនោវិញ្ញាណរបស់ជនរួមជាតិខ្មែរជាអ្នកកាន់ពុទ្ធសាសនាគណៈមហានិកាយទៀតផង។
សាលាបឋមសិក្សា លឿងហ្វា សេ (ស្ថិតនៅឃុំ លឿងហ្វា អា ស្រុកចូវថាញ់) មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ៤៤ នាក់ ។ ក្នុងនោះកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ជនជាតិខ្មែរ ២៨ នាក់។ បច្ចុប្បន្ន គ្រូបង្រៀនរបស់សាលាមានកម្រិតវិជ្ជាសម្រេច និងសម្រេចខ្ពស់ជាងសម្បទា ១00%។ ក្នុងនោះ មានគ្រូបង្រៀន ៨៥% សម្រេចខ្ពស់ជាងសម្បទា។
គិតតាំងពីថ្ងៃទី ០១ ខែមករាឆ្នាំ២០២៣ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៣ ទូទាំងខេត្តមាន ៥.៤៤៤ លើកបង់ពន្ធដារតាមបណ្ដាញeTax Mobileជោគជ័យ សរុបទឹកប្រាក់ជាង ៦,១ ពាន់លានដុង។
ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល មាន ប្រជាជនជាង ៣.០០០ គ្រួសារ ក្នុងនោះមាន ជនរួមជាតិខ្មែរជិត ៥០% ។ បច្ចុប្បន្ន ថ្នាក់ដឹកនាំឃុំបានចង្អុលការបណ្តាអង្គការមហាជន បង្កើនការផ្សព្វផ្សាយ ណែនាំប្រជាជនពីរបៀបដំឡើងកម្មវិធីផ្លាស់ប្តូរឌីជីថលក្នុងទូរស័ព្ទជូនយុវវ័យ មាមីងស្ថិតក្នុងមជ្ឈិមវ័យជិត ៥០% ដែលប្រើប្រាស់ទូរស័ព្ទទំនើប។
កាលពីថ្ងៃទី ១៤ ខែធ្នូ សមាគមអ្នកកាសែតខេត្តត្រាវិញ សហការជាមួយមជ្ឈមណ្ឌលបំពាក់បំប៉នវិជ្ជាជីវៈសារព័ត៌មាន សមាគមអ្នកកាសែតវៀតណាម ចាត់តាំងវគ្គហ្វឹកហាត់ “ផលិតវីដេអូឃ្លីប លើសារព័ត៌មានពហុគ្រឹះស្ថាន”។ សិក្ខាកាមចំនួន ៣៤ រូបកំពុងបំពេញការងារនៅតាមបណ្ដាស្ថាប័នសារព័ត៌មាន ការិយាល័យវប្បធម៌ ឃោសនាការ មជ្ឈមណ្ឌលវប្បធម៌ ឃោសនាការ និងកីឡា បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួមថ្នាក់ហ្វឹកហាត់នេះ។
ក្នុងរយៈពេល ០២ ថ្ងៃ (ទី ០៩ និងទី ១០) ខែធ្នូ នៅសាលាឧត្តមវិជ្ជាជីវៈត្រាវិញ នាយកដ្ឋានវប្បធម៌ជនជាតិ (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) សហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញចាត់តាំងកម្មវិធីផ្ទេរជូនរបរ អភិរក្សរបរសិប្បកម្មប្រពៃណីបណ្ដាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២៣។
ភូមិឫស្សីម្គម្ព ឃុំង៉ុកបៀង ស្រុកថ្កូវ មានគ្រួសារប្រជាជន ៣៥៤ គ្រួ ដោយមានចំនួនមនុស្សរាយ ១.៣២៧ នាក់។ ក្នុងនោះមានអត្រាជនរួមជាតិខ្មែរ ៩៧%។
ការផ្សព្វផ្សាយ និងប្រមូលផ្ដុំប្រជាជនពង្រីកកម្លាំងមហាសាមគ្គីចម្រុះអនុវត្តចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង» តែងបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកយ្វៀងហាយធ្វើលម្អិតទៅជាបណ្ដាខ្លឹមសារចលនាភ្ជាប់ជាមួយភារកិច្ចសំខាន់របស់រណសិរ្ស។ គិតមកទល់ចុងឆ្នាំ ២០២៣ ក្នុងទូទាំងស្រុក មានភូមិ ១០០% និងឃុំ ទីប្រជុំជន ១០០% បានទទួលស្គាល់ជាភូមិវប្បធម៌ជនបទថ្មី និងឃុំជនបទថ្មី។ ក្នុងនោះមានឃុំ ៤ សម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ និងឃុំ ២ គឺ ឃុំឡុងវិញ និងដុងហាយសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។
តាំងពីទទួលនាទីជាអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរមក (ក្នុងឆ្នាំ២០១៨) លោក ថាច់អាង នៅភូមិអូរត្រាវត្បូង ឃុំតឹបង៉ាយ តែងចូលរួមជាមួយរដ្ឋអំណាច អង្គការចាត់តាំងមហាជនភូមិដើម្បីចលនាប្រជាជនចូលរួមកសាងបណ្តាលក្ខឋានភូមិជនបទថ្មី។ ជាពិសេសចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវកៅស៊ូ ផ្លូវបេតុង បង្គោលភ្លើង តភ្ជាប់ពីភូមិមួយទៅភូមិមួយ ។ល។ សរុបថវិកាជិត ៥០០ លានដុង រួមចំណែកជាមួយរដ្ឋអំណាច មូលដ្ឋានអនុវត្តសម្រេចជោគជ័យលក្ខឋានឃុំជនបទថ្មីកាលពីឆ្នាំ ២០១៤។
ផ្ដើមពីបណ្ដាទង្វើជាក់ស្ដែងពិតប្រាកដ បណ្ដាមូលដ្ឋានពុទ្ធសាសនាគណៈមហានិកាយ ខ្មែរនៅស្រុកថ្កូវបានរួមចំណែកយ៉ាងសកម្មក្នុងការងារការពារបរិស្ថាននិងទប់ទល់ជាមួយការប្រែប្រួលនៃធាតុអាកាស។ ក្នុងនោះ មានវត្តជម្ពូទីបវរារាមជ្រោយទន្សា ឃុំគីមស៊ើង ជាមូលដ្ឋានមួយក្នុងបណ្ដាមូលដ្ឋានដំបូងបង្អស់បង្កើតបានទម្រង់ “សាសនាចូលរួមការ ពារបរិស្ថាននិងទប់ទល់ជាមួយការប្រែប្រួលនៃធាតុអាកាស” ដំណើរការសកម្មភាពនាំ មកប្រសិទ្ធភាពជាក់ស្ដែង។
ដើម្បីបង្កើនទំនាក់ទំនងការងារជារៀងរាល់ឆ្នាំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុកយ្វៀងហាយ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ បានឯកភាពចុះហត្ថលេខាសហការការងារ។ ក្រោយរយៈពេលមួយឆ្នាំ កិច្ចសហការ ទទួលបានលទ្ធផលដ៏គួរឱ្យកត់សម្គាល់ រួមចំណែកពង្រឹងទំនុកចិត្តរបស់ ព្រះសង្ឃ ជនរួមជាតិខ្មែរចំពោះការដឹកនាំរបស់បក្ស។
ដើម្បីពង្រីកកម្លាំងរឹងមាំទូទាំងប្រជាជនក្នុងការអនុវត្តន៍គោលដៅកសាងជនបទថ្មី បក្ខភាគ និងរដ្ឋអំណាចឃុំសុងឡុក (ស្រុកចូវថាញ់) តែងសកម្មផ្សព្វផ្សាយ បំផុសចលនាប្រជាជនរួមវិភាគទាន កសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រីកសេដ្ឋកិច្ច ជ្រោមជ្រែងជាមួយបណ្ដាចលនាប្រឡងប្រណាំងនៅមូលដ្ឋាន។ ផ្ដើមពីនោះ ពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ ជាសន្សឹមៗលើកកម្ពស់ជីវភាពប្រជាជន និងអនុវត្តសម្រេចបណ្ដាលក្ខឋានកសាងឃុំជនបទថ្មី។
គិតតាំងពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា មន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តចាត់តាំងបើកថ្នាក់បំពាក់បំប៉នបង្កើនចំណេះដឹងមុខជំនាញបង្រៀនបំពេញវិជ្ជាភាសាខ្មែរជូនសិក្ខាកាមជិត ៨០០ នាក់ ដែលជាព្រះឧទ្ទេសាចារ្យ អាចារ្យបង្រៀនភាសាខ្មែរនៅតាមវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្ត។
គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ គណៈសាសនា គណៈជនជាតិខេត្ត សហការជាមួយការិយាល័យមហាផ្ទៃ ការិយាល័យជនជាតិស្រុក និងផ្នែកពាក់ព័ន្ធស្រុកកូវង៉ាង ចាត់តាំងវគ្គហ្វឹកហាត់អំពីគោលនយោបាយជនជាតិ សាសនាបាន ៣ ថ្នាក់ជូនដល់អ្នកមុខអ្នកការនៃបណ្ដាសាសនាលើភូមិសាស្រ្តស្រុក។