រួមជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក-ទីក្រុងក្នុងខេត្ត គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ចំណាយប្រាក់ពីមូលនិធិធ្វើសកម្មភាពរបស់សមាគមខេត្ត និងចលនាព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរក្នុងគណៈអចិន្ត្រៃយ៍នៃសមាគមខេត្ត ចូលរួមថវិកាកសាងផ្ទះ ជូនគ្រួសារក្រីក្រដោយមានឈ្មោះថាផ្ទះ “សាមគ្គីធម៌”។ គិតតាំងពីឆ្នាំ ២0២0 មកទល់បច្ចុប្បន្ននេះ គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត កសាងផ្ទះ “សាមគ្គីធម៌” បាន ០៧ ខ្នង សរុបថវិកា ៣៥0 លានដុង។
ដើម្បីចូលរួមកសាងឃុំជនបទថ្មីលើកកម្ពស់ សម្ព័ន្ធយុវជនឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងសំណង់ និងធ្វើការងារជាក់ស្តែងជាច្រើនដូចជាចូលរួម ការពារបរិស្ថាន សហការផ្សព្វផ្សាយខ្លឹមសារអំពីលក្ខឋានជនបទថ្មីលើកកម្ពស់ ជូនដល់សមាជិកសម្ព័ន្ធយុវជន និងប្រជាជន។
នៅក្នុង និងក្រោយពេលភ្លៀងបង្អុរចុះរួច អាសន្នរោគភាគច្រើនកើតឡើងតាមសំរាម បរិស្ថានកខ្វក់ រួចហូរតាមផ្លូវទឹករាលដាលយ៉ាងស្មុគស្មាញបណ្តាលឲ្យមាននិន្នាការកើតបណ្តាប្រភេទជំងឺ ។ ដើម្បីអនុវត្តល្អការងារផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគ នារដូវវស្សាដូចបច្ចុប្បន្ននេះ ដំណាក់សុខាភិបាលឃុំលឿងហ្វា អា តែងប្រមូលកងជួរសហការីសុខាភិបាលក្នុងឃុំសកម្មក្នុងការផ្សព្វផ្សាយ ដើម្បីជំនួយឲ្យប្រជាជនបង្កើនការយល់ដឹងអំពីការបង្ការ ទប់ស្កាត់ជំងឺតាមអនុសាសន៍របស់ផ្នែកសុខាភិបាល។
ដើម្បីរកឃើញជំងឺនៅលើសត្វស្លាប បានឆាប់រហ័ស ដើម្បីមានវិធានការបង្ការទប់ស្កាត់ជំងឺបានទាន់ពេលជូនបណ្ដាគ្រួសារចិញ្ចឹមសត្វស្លាប គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ផ្នែកបសុពេទ្យស្រុកចូវថាញ់ យកសំណាកពិនិត្យ ជំងឺនៅលើសត្វស្លាបជាង ៤០០ សំណាក ។