ក្នុងបណ្តាឆ្នាំកន្លងសមាគមអតីតយុទ្ធជនឃុំថាញ់ម៉ី ស្រុកថូវថាញ់សាមគ្គីខិតខំអនុវត្តល្អកម្មវិធីសកម្មភាពសមស្របជាមួយស្ថានភាពជាក់ស្តែង ជំរុញការពង្រីកសេដ្ឋកិច្ច - សង្គម ជាពិសេសគឺយកចិត្តទុកដាក់អនុវត្តកសាងសោភ័ណភាព អនាម័យបរិស្ថានជនបទរួមចំណែកកសាងជនបទថ្មី។
ការងារសហការឯកភាពធ្វើសកម្មភាពដោយបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាងជំរុញមាំ ការអនុវត្តន៍ល្អបណ្ដាការងារ ចលនាអាស្រ័យដោយ រណសិរ្សបំផុសចលនា។ នាំមកប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកបង្កភាពព្រមព្រៀងក្នុងការអនុវត្តន៍ចលនា។
កាលពីថ្ងៃទី ១៩ ខែមេសា លោកស៊ើងសុផន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងរួមជាមួយតំណាងអង្គការចាត់តាំង SCC (SaiGon Childrens) ក្រុមហ៊ុនBASF សមាគមសហព័ន្ធន៍បណ្ដាអង្គការចាត់តាំងមិត្តភាពខេត្តត្រាវិញបើកការដ្ឋានកសាងសាលាភូមិអូរត្រាវស្ថិតក្រោមឱវាទសាលាបឋមសិក្សាហ៊ីវទឺ សេ ឃុំហ៊ីទឺ។
មជ្ឈមណ្ឌលអប់រំការពារជាតិ និងសន្តិសុខនៃសាលាសកលមហាវិទ្យាល័យត្រាវិញសហការជាមួយនឹងកងវរសេនាធំលេខ ៩២៦ នៃគណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងត្រួតពិនិត្យការបាញ់គ្រាប់ពិតជូននិស្សិតរៀបរយ (វគ្គ ២០២២-២០២៣)។
កាលពីថ្ងៃទី ២០ មេសា សាលានយោបាយខេត្ត ចាត់តាំងពិធីបិទវគ្គសិក្សា និងប្រគល់ជូនសញ្ញាបត្រថ្នាក់មធ្យមទ្រឹស្តីនយោបាយប្រព័ន្ធប្រមូលផ្តុំ វគ្គទី ៤៨ ឆ្នាំសិក្សា ២០២២‑២០២៣ ដល់សិក្ខាកាម ជាកម្មាភិបាល បុគ្គលិក នៅបណ្តាមន្ទីរ គណៈ ផ្នែក ខេត្ត ស្រុក ទីផ្សាររួមខេត្ត និងទីក្រុង។
កាលពីថ្ងៃទី ១៨ ខែមេសា គណៈចង្អុលការបណ្ដាកម្មវិធីគោលដៅជាតិកសាងជនបទថ្មីស្រុកទីវកឹងប្រកាសសេចក្ដីសម្រេចចិត្តលេខ ៨១៧-QĐ/UBND ចុះថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២៣ របស់ប្រធានគណៈកម្មាធិការប្រជាជនស្រុក ទទួលស្គាល់ភូមិឡេវ៉ាំងវើយ ឃុំតឹបង៉ាយសម្រេចលកលក្ខឋានភូមិជនបទថ្មីខ្នាតគំរូឆ្នាំ ២០២២។ នេះជាភូមិទី ៨/៦៩ បានទទួលស្គាល់ភូមិជនបទថ្មីខ្នាតគំរូ។
ល្វែងមុខទំនិញ ០ ដុងរបស់សម្ព័ន្ធយុវជនឃុំញ៉ីទ្រឿង ចាត់តាំងឡើង សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្រីក្រក្នុងឃុំ។ ពិសេសគឺ បានចាត់តាំងក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែមានប្រយោជន៍ និងភាពកក់ក្តៅយ៉ាជ្រាលជ្រៅចំពោះអ្នកក្រីក្រ ។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជាអង្គការចាត់តាំងមួយដែលមានសកម្មភាពជាច្រើនដើម្បីផលប្រយោជន៍ដល់សាសនា និងសង្គម។ ជាពិសេសក្នុងការផ្សព្វផ្សាយគោលដៅជាតិ កសាងជនបទថ្មី សមាគមបានរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចបំផុសចលនា ប្រមូលផ្ដុំប្រភពកម្លាំងជាច្រើនដើម្បីអនុវត្តកិច្ចការ សំណង់ផ្សេងៗដែលជាតម្រូវការចាំបាច់របស់ប្រជាជន។
ក្រុមសិល្បៈរស្មីប្រទីខេត្តត្រាវិញជាអង្គភាពសិល្បៈចម្រុះ រួមមានសិល្បៈចម្រៀង របាំ និងល្ខោនបាសាក់។ រាល់ឈុតសម្តែងរបស់ក្រុមតែងប្រកបដោយអត្តសញ្ញាណវប្បធម៌ជនជាតិដើម្បីផ្សព្វផ្សាយទូលំទូលាយដល់ទស្សនិកជនគ្រប់ ចតុទិស។
យើងខ្ញុំមានឱកាសវិលមកកាន់បណ្ដាសំណង់សប្បុរសធម៌របស់ព្រះតេជគុណថាច់ឡេ ព្រះចៅអធិការវត្តសាលវន (តាអោក) និងសមាជិកគណៈអារាមាភិបាលវត្តតាអោក (ដុំធំ ឃុំចូវដៀង ស្រុកកូវកែ) បានអស់ពីចិត្តក្នុងការងារសប្បុរសធម៌ ដើម្បីសហគមន៍ និងឆ្លងតាមរយៈការងារ “ប្រជាចលនា” រវាងរដ្ឋអំណាចមូលដ្ឋាន និងវត្តបង្កបានជាភាពសាយភាយទូលំទូលាយដល់សហគមន៍នៅក្នុង និងក្រៅមូលដ្ឋាន។
ការអប់រំអ្នកដែលធ្លាប់ជ្រុលជ្រួស និងឧបត្ថម្ភអ្នកទាំងនោះឲ្យវិលមករួមរស់ក្នុងសហគមន៍ឡើងវិញគឺជាទង្វើប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ យោងតាមស្មារតីនោះ កងជួរកម្មាភិបាល ព្រះសង្ឃអ្នកមានប្រជាប្រិយភាពនៅតំបន់ជនរួមជាតិខ្មែរក្នុងខេត្តតែងបង្កើនការងារផ្សព្វផ្សាយ និងបង្កើតក្លឹបសម្រាប់អប់រំដល់អ្នកដែលធ្លាប់ជ្រុលជ្រួសនៅតាមបណ្ដាមូលដ្ឋាន និងសាសនាសំដៅរួមចំណែកក្នុងការរក្សាធានាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។
អនុវត្តតាមសេចក្តីប្រកាសលេខ ១៨៥១/TGCP-QHQT ចុះថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២២ របស់គណៈសាសនានៃរដ្ឋភិបាលស្តីពីចូលរួមសកម្មភាពសាសនានៅក្រៅប្រទេស គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានចាត់តាំងគណៈប្រតិភូចំនួន ១៧ ព្រះអង្គចូលរួមពិធីទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសរបស់ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងព្រះឧជ្ឈាយ៍ថាច់អង ព្រះមេគណព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរខេត្ត នៅប្រទេសថៃកាលពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០២២។
គម្រោងការស្ដីពីវប្បធម៌វៀតណាមឆ្នាំ ១៩៤៣ បានចាត់ទុកជាសេចក្ដីថ្លែងការណ៍ ជា គោលការណ៍ដំបូងបង្អស់របស់បក្សកុម្មុយនិស្តវៀតណាមស្ដីពីវប្បធម៌។ គោលការណ៍នេះមានតួនាទីក្នុងការកំណត់ទិសដៅឲ្យការយល់ដឹង និងគោលលំនាំសកម្មភាពវប្បធម៌ សិល្បៈរបស់ទូទាំងបក្ស ទូទាំងប្រជាជន ជាប្រទីបសម្រាប់បំភ្លឺផ្លូវឲ្យខឿនវប្បធម៌វៀត ណាមទំនើប។ ចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ន ខឿនវប្បធម៌វៀតណាមរីកចម្រើន សម្បូរបែបយ៉ាង។
ក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មី ស្រុកថ្កូវ ជាអង្គភាពមួយក្នុងចំណោម ០៤ អង្គភាពរបស់ខេត្តដែលបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ជ្រើសចូលរួមសមោសរសិល្បៈល្ខោនយូកេរ្តិ៍ ខ្មែរណាមបូលើកទី ២ ឆ្នាំ២០២៣ ។ បន្ទាប់ពីហ្វឹកហាត់អស់រយៈពេលជាង ០៣ សប្តាហ៍ នៅរាត្រីថ្ងៃទី ២៩ ខែមីនា អង្គភាពក៏បានចាត់តាំងពិធីពិនិត្យឆ្លង ល្ខោនយូកេរ្តិ៍ រឿនឫទ្ធិស័កព្រួញមាសសហនិពន្ធដោយលោក ថាច់មុនី - ថាច់សុភី ។
ដើម្បីផ្សព្វផ្សាយ អនុវត្ដល្អតាមគម្រោងការលេខ ២៤-ĐA/HNDTW ចុះថ្ងៃទី ៣២ មិថុនា ឆ្នាំ ២០១៦ របស់គណៈអចិន្ដ្រៃយ៍មជ្ឈិមសមាគមកសិករវៀតណាម និងសេចក្តីណែនាំលេខ០៦-HD/HNDTចុះថ្ងៃទី១៩ មករា ឆ្នាំ២០១៧ របស់គណៈអចិន្ដ្រៃយ៍ សមាគមសិករខេត្ដត្រាវិញ“ស្ដីពីការរៀបចំក្រុម សមាគមអាជីព” សមាគមកសិករឃុំចូវដៀង ស្រុកកូវកែ សកម្មក្នុងការផ្សព្វផ្សាយដល់សាខាសមាគម កសាងនិងរៀបចំក្រុម សមាគមអាជីព បង្កលក្ខណៈងាយស្រួលឱ្យសមាជិកពង្រីកសេដ្ឋកិច្ចគ្រួសារ បានរីកចម្រើន ទាំងសម្ភារនិងស្មារតី។
ភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវ បានទទួលស្គាល់ជាភូមិវប្បធម៌ ជនបទថ្មីខ្នាតគំរូនៅក្នុងឆ្នាំ ២០២១ គិតមកទល់ពេលនេះ ជនរួមជាតិខ្មែរក្នុងភូមិតែងរក្សាបណ្ដាលក្ខឋានដែលបានទទួលស្គាល់ ជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនោះ មានភាពវិវឌ្ឍន៍យ៉ាងសកម្ម។