ក្លឹប និងទម្រង់ទាំង ០២ បានបង្កើតនៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង មានសមាជិកា ១៥ រូបជាកម្មាភិបាល សមាជិកា នារីជនជាតិខ្មែរ។ ក្លឹបធ្វើសកម្មភាពប្រកបដោយស្មារតីស្ម័គ្រចិត្ត តាមបែបបទដែលបានដាក់ចេញគឺ៖ ផ្សព្វផ្សាយ ចលនាសមាជិកា នារី និងប្រជាជននៅក្នុងភូមិអនុវត្តល្អការងារអនាម័យបរិស្ថាន បែងប្រភេទសំរាមក្នុងគ្រួសារ មិនចោលសំរាមទៅក្នុងស្រះ អណ្តូង ព្រែក ប្រឡាយ អនាម័យជុំវិញផ្ទះ ដាំឈើលម្អមុខខ្លោងទ្វារផ្ទះ ផ្លាស់ប្តូរទម្លាប់មិនបល្អដែលបណ្តាលឲ្យជះឥទ្ធិពលដល់បរិស្ថាន និងចូលរួមអនុវត្តល្អបណ្តាសេចក្តីកំណត់ លក្ខឋានភូមិជនបទថ្មីគំរូ ឃុំជនបទថ្មីលើកកម្ពស់នៅមូលដ្ឋាន។ នេះជាក្លឹប “នារីខ្មែរផ្សព្វផ្សាយអំពីអនាម័យបរិស្ថាន” ដំបូងបង្អស់របស់ស្រុកទីវកឹងបានបង្កើតដើម្បីពង្រីកទូលាយនៅពេលខាងមុខ។
ថ្នាក់នាំសមាគមសហព័ន្ធន៍នារីស្រុក និងគាំពារសង្គមស្រុកជូនអំណោយដល់អ្នកចូលរួម។ រូបថត៖ តូវៀង
នាឱកាសនេះ សមាគមសហព័ន្ធន៍នារីស្រុកទីវកឹងនៅ ទាំងចាត់តាំងពិធីចេញបង្ហាញមុខទម្រង់ “១+១” ស្តីអំពីការចលនាកម្មាភិបាល សមាជិកា នារី គ្រួសារប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្តនៅឃុំតឹបង៉ាយ។ ទម្រង់ “១+១” មានន័យថា ប្រធានសាខាសមាគមម្នាក់ ឬអនុប្រធានសាខាសមាគមនារីចូលរួមគាំពារសង្គមស្ម័គ្រចិត្តសម្រាប់ខ្លួនរួចចលនាបន្ថែមម្នាក់ទៀតចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។ នេះជាទម្រង់ប្រកបដោយវប្បធម៌នៃមនុស្សយ៉ាងជ្រាលជ្រៅផង ម្ចាស់ការអំពីហិរញ្ញវត្ថុផង ធានាជីវភាពផង និងបានថែទាំសុខភាពរបស់ខ្លួននិងអ្នកដែលចូលរួមជាមួយពេលអស់អាយុពលកម្ម។ អ្នកស្រីឡេធីគីមឡង ប្រធានសមាគមសហព័ន្ធន៍នារីស្រុកទីវកឹងបានឲ្យដឹងថា៖ គិតមកទល់ពេលនេះ សមាគមចលនាបង្កើតទម្រង់ “១+១” នេះបាន ០៨ ទម្រង់ នៅ ០៨/១១ ឃុំ ទីប្រជុំជន។ ទម្រង់ទាំងនេះបានរួមជាមួយបណ្តាសាខា ក្រុមសមាគមនារីក្នុងស្រុក ចលនា បង្កើនបានមនុស្សជិត ៤៥០ រូបចូលរួមគាំពារសង្គមស្ម័គ្រចិត្ត និងមនុស្សជិត ១.៧០០ រូបចូលរួមគាំពារសុខាភិបាលជាក្រុមគ្រួសារ។ នៅ ០៣ ឃុំក្រៅពីនោះ (តឹងហ៊ុង ហ៊ុងហ្វា ឡុងថើយ) កំពុងត្រៀមបង្កើតទម្រង់ “១+១” ក្នុងឆ្នាំ ២០២២ នេះដែរ។
នាឱកាសនេះ សមាគមសហព័ន្ធន៍នារីស្រុកបានជូនអំណោយ ៦០ ចំណែក (គ្រឿងឧបភោគ) អំណរបុណ្យសែនដូនតាឆ្នាំ ២០២២ ដល់បណ្តាសមាជិកាក្នុងក្លឹប និងទម្រង់ “១+១” តាមប៉ាន់ស្មានសរុបតម្លៃនៃអំណោយទាំងនោះជិត ១០ លានដុងអាស្រ័យសមាគមនារីស្រុក និងបងស្រីគាងធីយ៉ាង ប្រធានសាខាសមាគមនារីភូមិដៃទទឹង ឃុំតឹបង៉ាយឧបត្ថម្ភ៕
តូវៀង-តឹងង៉ុក