កាលពីថ្ងៃទី ២០ មេសា សាលានយោបាយខេត្ត ចាត់តាំងពិធីបិទវគ្គសិក្សា និងប្រគល់ជូនសញ្ញាបត្រថ្នាក់មធ្យមទ្រឹស្តីនយោបាយប្រព័ន្ធប្រមូលផ្តុំ វគ្គទី ៤៨ ឆ្នាំសិក្សា ២០២២‑២០២៣ ដល់សិក្ខាកាម ជាកម្មាភិបាល បុគ្គលិក នៅបណ្តាមន្ទីរ គណៈ ផ្នែក ខេត្ត ស្រុក ទីផ្សាររួមខេត្ត និងទីក្រុង។
ក្នុងរយៈកាលសិក្សា សិក្ខាកាមទាំងអស់បានជ្រួតជ្រាបបណ្តាខ្លឹមសារស្តីពី៖ បណ្តាបញ្ហាសំខាន់ៗនៃលទ្ធិម៉ាកលេនីន សតិអារម្មណ៍ហូជីមិញ បញ្ហាសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម បញ្ហាសំខាន់ៗស្តីពីប្រព័ន្ធនយោបាយ ច្បាប់រដ្ឋ និងគ្រប់គ្រងរដ្ឋបាល គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមស្តីពីបណ្តាវិស័យនៃជីវភាពសង្គម។ល។
ក្នុងឱកាសនេះ គណៈចាងហ្វាងសាលា បានស្ងើចសរសើរដល់សិស្ស ០៦ រូប ដែលមានស្នាដៃឆ្នើមក្នុងការសិក្សា៕
បណ្តាសិក្ខាកាមទទួលសញ្ញាបត្របញ្ចប់វគ្គសិក្សា។ ង៉ុកហុង‑សុខា