កាលពីថ្ងៃទី ១៩ ខែមេសា លោកស៊ើងសុផន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងរួមជាមួយតំណាងអង្គការចាត់តាំង SCC (SaiGon Childrens) ក្រុមហ៊ុនBASF សមាគមសហព័ន្ធន៍បណ្ដាអង្គការចាត់តាំងមិត្តភាពខេត្តត្រាវិញបើកការដ្ឋានកសាងសាលាភូមិអូរត្រាវស្ថិតក្រោមឱវាទសាលាបឋមសិក្សាហ៊ីវទឺ សេ ឃុំហ៊ីទឺ។
តំណាង និងសិស្សថតរូបជាអនុស្សាវរីយ៍។
សាលាបឋមសិក្សាហ៊ីទឺ សេ (សាលាភូមិអូរត្រាវ)មាន ០៥ ថ្នាក់ ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ មានសិស្សចំនួន ១៦២ រូប ក្នុងនោះមានសិស្សជនជាតិខ្មែរ ១៥៩ រូប។ អាស្រ័យដោយចម្ងាយពីសាលាអូរត្រាវដល់បឋមសិក្សាហ៊ីទឺឆ្ងាយពេក ម៉្លោះហើយការវិនិយោគកសាងបន្ទប់រៀន ០២ បន្ទប់ ប្រព័ន្ធទីធ្លាផ្លូវនៅសាលាអូរត្រាវជាតម្រូវការចាំបាច់របស់ឪពុកម្តាយសិស្សជាច្រើន។
បរិវេណសាលាបឋមសិក្សាហ៊ីទឺ សេ (ភូមិអូរត្រាវ)ឃុំហ៊ីទឺមានទំហំផ្ទៃ ២.១៩៦ ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីកសាងសំណង់( បន្ទប់រៀន ០២ បន្ទប់) ជាង ១៦៥ ម៉ែត្រក្រឡា ចំណែកក្រៅពីនោះជាទីធ្លាផ្លូវ បរិវេណសម្រាប់កម្សាន្តរបស់ប្អូនៗនិងបណ្ដាសម្ភារជំនួយផ្សេងៗទៀត។សរុបថវិកាកសាងបណ្ដាសំណង់និងទិញឧបករណ៍ចំនួន ០១ ពាន់ ៦៤២ លានដុង ក្នុងនោះ អង្គការចាត់តាំងSCC(SaiGon Children) សមាគមបណ្ដាអង្គការចាត់តាំងមិត្តភាពខេត្តត្រាវិញចលនាក្រុមហ៊ុនBASFនិង សប្បុរសជននៅក្នុងនិង ក្រៅប្រទេសឧបត្ថម្ភ ៩៤០ លានដុង ក្រៅពីនោះ(ជាង ៧០០ លានដុង) អាស្រ័យដោយថវិកាមូលដ្ឋានបដិភាគ។ តាមការគ្រោងទុកសំណង់នឹងកសាងសម្រេចក្នុងរយៈពេល ៩០ ថ្ងៃនិងប្រគល់ឲ្យប្រើប្រាស់នៅដើមឆ្នាំសិក្សា ២០២៣-២០២៤៕
តូវៀង-លឺវវ៉ូ