ពិធីប្រឡងលើកនេះ មានបេក្ខនារី ២៥ នាក់ នៃ ០៥ ក្រុម (អន្តរឃុំ) នៅ ១១ ឃុំ ‑ ទីប្រជុំជនក្នុងស្រុកទីវកឹងចូលរួម។ តាមរយៈនោះ ក្រុមនីមួយៗត្រូវឆ្លងកាត់ ០៣ វគ្គប្រឡងអំពីកោសល្យក្នុងការថ្លែងការណ៍ ចំណេះដឹង ‑ មុខជំនាញក្នុងការងារសមាគម និងវិនិច្ឆ័យសភាពការណ៍មួយចំនួនអំពីបញ្ហាដែលបានសន្មតពាក់ព័ន្ធដល់បងប្អូននារីនៅមូលដ្ឋាន។
ខ្លឹមសារនៃការប្រឡងពាក់ព័ន្ធដល់ប្រពៃណី ប្រវត្តិសាស្រ្តនារីវៀតណាម នារីខេត្តត្រាវិញ។ លក្ខន្តិកៈសមាគមសហព័ន្ធន៍នារីវៀតណាមនីតិកាលទី ១៣ សេចក្តីសម្រេចចិត្តមហាសន្និបាតសមាគមនារីគ្រប់លំដាប់ថ្នាក់ គោលដៅ ភារកិច្ច ០២ យ៉ាងនៃការចលនា ក្នុងភាពទម្លុះទម្លាយ ០២ យ៉ាង និងភារកិច្ចសំខាន់របស់ការងារសមាគម គម្រោងការលេខ ៩៣៨ ស្តីពី “ការផ្សព្វផ្សាយ អប់រំ ចលនា ឧបត្ថម្ភនារីចូលរួមដោះស្រាយបញ្ហាមួយចំនួនក្នុងសង្គមដំណាក់កាល ២០១៧‑២០២៧”។គម្រោងការលេខ ៩៣៩ ស្តីពី “ឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧‑២០២៧” ។ សារាចរលេខ ០៥ ‑CT/TWរបស់ការិយាល័យនយោបាយស្តីពី “ជំរុញមាំការរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ។ បណ្តាគោលការណ៍ គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋដែលពាក់ព័ន្ធដល់នារីដូចជា៖ ច្បាប់បង្ការ បង្រ្កាបអំពើហិង្សាក្នុងគ្រួសារ ច្បាប់សមភាពភេទ ច្បាប់អាពាហ៍ពិពារហ៍ បណ្តាបញ្ហាកើតមានក្នុងសង្គមដែលពាក់ព័ន្ធដល់នារី និងគ្រួសារ។ អំពីការសាងគ្រួសារ គ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង កសាងជនបទថ្មីលើកកម្ពស់ លត់ដំសីលធម៌ របៀបរស់នៅរបស់នារីវៀតណាមដំណាក់កាលឧស្សហូបនីយកម្ម‑ភាវូបនីយកម្ម កសាងនារីវៀតណាមសម័យថ្មី។ល។
បណ្តាបេក្ខជនស្រុកទីវកឹងចូលរួមប្រឡង។រូបថត៖ តូវៀង
បញ្ចប់ពិធីប្រឡង គណៈចាត់តាំងបានជូន ០៥ រង្វាន់ដល់បណ្តាសមាគមដែលសម្រេចស្នាដៃខ្ពស់ក្នុងវគ្គប្រឡងនីមួយៗ។ ក្នុងនោះ រង្វាន់ឆ្នើមបំផុតបានជូនដល់ក្រុមលេខ ៤ អន្តរឃុំតឹងហ៊ុង‑តឹងហ្វា៕
*ពិធីប្រឡងរបស់ស្រុកកាងឡុងលើកនេះ ដោយមាន ១៤/១៤ សមាគមសហព័ន្ធន៍នារីឃុំ ទីប្រជុំជនចូលរួម។ ចែកចេញជា ៧ ក្រុម ក្នុងមួយក្រុមៗមានបេក្ខជន ៥ រូប។ ក្រុមនីមួយៗត្រូវឆ្លងកាត់ ០៣ វគ្គប្រឡងអំពីកោសល្យ មុខជំនាញ និងវិនិច្ឆ័យសភាពការណ៍។
លទ្ធផលឃុំអាងទ្រឿង (អា) -ឃុំអាងទ្រឿង ទទួលបានជ័យលាភីលេខ ១ ឃុំភឿងថាញ់-ឃុំដាយភុក លេខ ២ និងឃុំម៉ីកឹម-ទីប្រជុំជនកាងឡុង និងឃុំញីឡុងភូលេខ ៣៕
*ពិធីប្រឡងរបស់ស្រុកថ្កូវលើកនេះ ដោយបានចែកចេញជា ៦ ក្រុមតំណាងឱ្យ ៣ តំបន់ឃុំ ទីប្រជុំជនប្រឡងប្រណាំងក្នុងស្រុកចូលរួម។ ក្នុងតំបន់នីមួយៗ មាន ២ ក្រុម ក្នុងមួយក្រុមមានបេក្ខជន ៥ នាក់គឺជាប្រធាន អនុប្រធានសមាគមសហព័ន្ធន៍នារីឃុំ ទីប្រជុំជន និងសាខាសមាគមសហព័ន្ធន៍នារីភូមិ អនុសង្កាត់ចូលរួមប្រឡង។
លទ្ធផលក្រុមលេខ ៦ របស់តំបន់ប្រឡងប្រណាំងលេខ ១ រួមមានឃុំង៉ុកបៀង ភឿកហ៊ឹង ឡុងហ៊ីប និងហាមយ៉ាងទទួលបានជ័យលាភីលេខ ១ ក្រុមលេខ ២ របស់តំបន់ប្រឡងប្រណាំងលេខ ៣ ជ័យលាភីលេខ ១ និងក្រុមលេខ ៣ របស់តំបន់ប្រឡងប្រណាំងលេខ ២ ជ័យលាភីលេខ ៣៕
តូវៀង‑សុជា
បណ្តាបេក្ខជនស្រុកថ្កូវចូលរួមប្រឡង។រូបថត៖ខាក់លឿង