កាលពីថ្ងៃទី ១១ ឧសភា ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តកងចក្ការាម(ធ្លក) រួមជាមួយគណៈអារាមាភិបាល ព្រមទាំងរដ្ឋអំណាចមូលដ្ឋានឃុំហ៊ីបហ្វាចាត់តាំងពិធីសម្ពោធស្ពានជនបទនៅភូមិធ្លកទទឹងឃុំហ៊ីបហ្វា ស្រុកកូវង៉ាង។
ស្ពានមានប្រវែង ២៨ ម៉ែត្រ ទទឹង ១,៧ ម៉ែត្រ សរុបថវិកាកសាងចំនួន ១៦៨ លានដុង អាស្រ័យព្រះតេជគុណថាច់តារាបំផុសចលនាសប្បុរសជននៅក្នុង និងក្រៅប្រទេសរួមវិភាគ ទានកសាង។ ស្ពានបានដាក់ឱ្យប្រើប្រាស់ មិនត្រឹមតែបម្រើឱ្យការធ្វើដំណើរទៅមករបស់ប្រជាជន សិស្សានុសិស្សបានងាយស្រួលឡើយ នៅទាំងបម្រើល្អដល់ការដឹកជញ្ជូនបណ្ដាប្រភេទជលផលតំបន់ចិញ្ចឹមជលផលរបស់ប្រជាជននៅទីនោះទៀតផង។
ព្រះតេជគុណថាច់តារា ជូនអំណោយដល់សិស្ស។
នេះជាស្ពានទី ៤ ដែលព្រះតេជគុណថាច់តារាបំផុសចលនាបណ្ដាសប្បុរសជននៅកន្លែងនានារួមវិភាគទានកសាង។ នៅពេលខាងមុខ ព្រះតេជគុណបន្តបំផុសចលនាសាងសង់ស្ពានជនបទ ២ កន្លែងទៀត ជួយឱ្យបណ្ដាដងផ្លូវគមនាគមន៍ជនបទបានតភ្ជាប់គ្នា រួមចំណែកដល់ការពង្រីកសេដ្ឋកិច្ចរបស់ប្រជាជនមូលដ្ឋាន។
នៅក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាននោះដែរ ព្រះតេជគុណថាច់តារាបានជូនអំណោយ ៦០ ចំណែក ក្នុងមួយចំណែកៗរួមមាន៖ អង្ករ ១០ គីឡូក្រាម មី ១ ធុង គិតជាតម្លៃ ២០០.០០០ ដុង។ ជូនអំណោយ ១០ ចំណែកដល់សិស្សានុសិស្សពុះពារការលំបាក រៀនសូត្រពូកែ រួមមានអង្ករ ១០ គីឡូក្រាម មី ១ ធុង សៀវភៅសរសេរចំនួន ១០ ក្បាល និងសាច់ ប្រាក់ ៥០០.០០០ ដុងសំដៅជំរុញស្មារតីប្អូនៗរៀនសូត្រសម្រេចបានលទ្ធផលល្អប្រសើរជាងទៀត៕
ដំណឹង‑រូបថត៖ ថាច់សម្បត្តិ
ព្រះតេជគុណថាច់តារា និងបណ្ដាតំណាងចូលរួមពិធីសម្ពោធស្ពានជនបទ។