សមាគមសហព័ន្ធន៍នារីឃុំផុងថាញ់ ស្រុកកូវកែបានពង្រីកតួនាទីរបស់សមាជិកាស្នូលក្នុងការផ្សព្វផ្សាយ ចលនាបងប្អូននារីឱ្យចូលរួមអង្គការចាត់តាំងសមាគមនារី ដើម្បីចូលរួមកសាងអង្គការចាត់សមាគម រឹងមាំផងដើម្បីឧបត្ថម្ភសមាជិកាកសាងគ្រួសារសុភមង្គលផង។
សមាគមសហព័ន្ធន៍នារី ឃុំផុងថាញ់មានសមាជិកា ២៦៥ នាក់ ក្នុងនោះមានសមាជិកាស្នូល ៩៥ នាក់ (សមាជិកាស្នូលជនជាតិខ្មែរ ៤៥ នាក់) ។បច្ចុប្បន្ន សមាគមមានក្លឹប "គ្រួសារសុភមង្គល " ០៥ ក្លឹប ដោយមានសមាជិកា ៦៨ នាក់ចូលរួម និងក្លឹបបង្ការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ០៦ ក្លឹប ដោយមានសមាជិកា ៨៥ នាក់ចូលរួម ។ ឆ្លងតាមរយៈទម្រង់ ក្លឹបទាំងនោះបានរួមចំណែកក្នុងការប្រមូលផ្ដុំនិងអប់រំសមាជិកាបងប្អូននារីបង្កើនចំណេះដឹងក្នុងការកសាងគ្រួសារសម្បូររុងរឿង សមភាពនិងសុភមង្គល។
បងស៊ើងធីប៊ិតត្វៀងកំពុងលក់អាហារសម្រន់ដល់អតិថិជន។
បងស្រីស៊ើងធីប៊ិតត្វៀង នៅភូមិលេខ ២ ឃុំផុងថាញ់ ជាសមាជិកា ក្លឹបគ្រួសារសុភមង្គលរបស់ភូមិជាសមាជិកាម្នាក់ដែលបានសមាគមនារីឃុំយកចិត្តទុកដាក់ឧបត្ថម្ភកសាងគ្រួសារសុភមង្គល។ បច្ចុប្បន្ន បងប៊ិតត្វៀងប្រកបរបរលក់បន្លែ និងលក់អាហារសម្រន់។ រីឯប្តីគាត់វិញប្រកបរបបើកម៉ូតូឌុប មានពេលខ្លះទៅស៊ីឈ្នួលយួរកំបោរ។ ប៉ុន្តែប្តីប្រពន្ធគាត់មិនធុញទ្រាន់ តែងព្យាយាមធ្វើការសន្សំប្រាក់ដើម្បីកសាងជីវភាពគ្រួសារបានធូរធា សុភមង្គល។
បងស៊ើងធីប៊ិតត្វៀងសំណេះសំណាលដោយរីករាយថា៖ ខ្ញុំមិនចេះប្រើបណ្តាញសង្គម ម៉្លោះហើយមិនសូវក្តាប់បានព័ត៌មាន ។អាស្រ័យបានបងប្អូនសមាជិកាស្នូល ផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍ មានប្រយោជន៍ជាច្រើន ក្នុងនោះ មានចំណេះដឹង ជំនាញក្នុងការថែទាំសុខភាពនិងអប់រំកូនចៅជាដើម ជំនួយឲ្យខ្ញុំ អនុវត្តមានប្រសិទ្ធភាពក្នុងការកសាងគ្រួសារខ្ញុំ សុភមង្គល។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធន៍នារីឃុំនៅទាំងបង្កលក្ខណៈឲ្យខ្ញុំបានបុលទុនអាទិភាព ៤០ លានដុង កាលពីឆ្នាំ ២០១៨សម្រាប់ធ្វើដើមទុនលក់ដូរទៀតផង។ លក់ដូរបានប្រាក់ចំណេញ ខ្ញុំសន្សំបន្តិចម្តងៗ រួចក៏សង់បានផ្ទះមួយខ្នងតម្លៃជិត ១០០ លានដុងកាលពីឆ្នាំ ២០២១ ។
ជាមួយតួនាទី និងភារកិច្ចរបស់ខ្លួន សមាគមសហព័ន្ធនារីឃុំ បន្ត ជំរុញមាំបណ្តាសកម្មភាពដើម្បីនាំមកនូវផលប្រយោជន៍ជូនសមាជិកា និងបងប្អូននារី។ បង្កលក្ខណៈឲ្យសមាជិកាបានរៀនសូត្របង្កើនចំណេះដឹង ដើម្បីអនុវត្តល្អតួនាទីជាមេផ្ទះ កសាងគ្រួសារសុភមង្គល។ តាំងពីដើមឆ្នាំ ២០២៣ មកដល់ពេលនេះសមាគមបង្កលក្ខណៈឲ្យគ្រួសារសមាជិកា១៦៩ គ្រួបុលទុនជិត០៥ ពាន់លានដុង។
បងវិញធីយ៉េមម៉ី ប្រធានសមាគមនាសហព័ន្ធន៍នារីឃុំផុងថាញ់មានប្រសាសន៍ថា៖ "សមាគមនាសហព័ន្ធន៍នារីឃុំមានតួនាទីនិងភារកិច្ចគិតគូរការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជូនបងប្អូនារីក្នុងឃុំ និយាយរួម បងប្អូននារីខ្មែរនិយាយដោយឡែក។ សមាគមតែងម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សនិងរដ្ឋអំណាចឃុំដើម្បីផ្សព្វផ្សាយ ឧបត្ថម្ភបងប្អូននារីឲ្យបានរីកចម្រើនគ្រប់វិស័យ។ ក្នុងនោះ យកចិត្តទុកដាក់កសាងនិងបង្កើនគុណភាពសកម្មភាពបណ្តាទម្រង់ ក្លឹបដែលមានប្រយោជន៍ជាក់ស្តែងក្នុងការកសាងគ្រួសារសុភមង្គល។ ទន្ទឹមនឹងនោះ សមាគមនៅទាំងយកចិត្តទុកដាក់ក្នុងការពង្រីក និងបង្កើនតួនាទីរបស់សមាជិកាស្នូលក្នុងការផ្សព្វផ្សាយជូនសមាជិកា បងប្អូននារីបង្កើនចំណេះដឹងដើម្បីអនុវត្តល្អតួនាទី ភារកិច្ចក្នុងការកសាងគ្រួសារសុភមង្គល ៕
អត្ថបទ‑រូបថត៖ សុជា