ក្នុងបណ្តាឆ្នាំកន្លងមកនេះ ការងារអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌របស់ជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តត្រា វិញតែងបានផ្សព្វផ្សាយដោយព្រមៗ ម្ចាស់ការ រវៀសរវៃ ច្នៃប្រតិដ្ឋហើយសម្រេចបានលទ្ធផលយ៉ាងសកម្ម។ អនុវត្តគោល ការណ៍ គោលនយោបាយរបស់បក្ស រដ្ឋស្តីពីការងារអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ អក្សរសាស្ត្ររបស់ជន រួមជាតិខ្មែរ។ ក្នុងបណ្តាឆ្នាំកន្លង ការបង្ហាត់បង្រៀនអក្សរសាស្ត្រខែរជូនកូនប្អូនរបស់ជនរួមជាតិនៅនឹងបណ្តាវត្ត សាលា រៀននៅលើភូមិសាស្ត្រខេត្តត្រាវិញតែងទទួលបានការគាំទ្រឧបត្ថម្ភ ជំរុញទឹកចិត្តពីរដ្ឋអំណាចមូលដ្ឋាន និងជនរួមជាតិ មាមីងពុទ្ធបរិស័ទទាំងស្មារតី សម្ភារ ក៏ដូចជាថវិកា បានក្លាយជាចលនារៀនសូត្រយ៉ាងខ្លាំងក្លា រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រពៃណីវប្បធម៌អក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ។
ថ្នាក់រៀនរបស់សមណសិស្សនិងសិស្សវត្តផ្នោរដូង ។ រូបថត៖ ផាមហើង
តាមសេចក្តីរបាយការណ៍ ជារៀងរាល់ឆ្នាំត្រាវិញមានសិស្ស និស្សិតខ្មែរជិត ៣.០០០ រូបចូលរៀននៅបណ្តាកម្រិតសិក្សាដូចជា៖ មហាវិទ្យាល័យឧត្តមសិក្សាមធ្យមសិក្សា។ រក្សាខ្ជាប់ចំនួន សិស្សចូលរៀននៅបណ្តាកម្រិត កុមារពន្លក មតេ្តយ្យសាលា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យជាង ៧០.០០០ រូប។ ការដាក់ឱ្យបង្រៀនអក្សរខ្មែរទៅ ក្នុងការបង្រៀនឧភ័យភាសាជាមួយនឹងបណ្តាវិញ្ញាសាផ្សេងៗនៅតាមបណ្តាសាលាមឋមសិក្សា អនុវិទ្យាល័យនៅលើភូមិសាស្ត្របានជួយឱ្យសិស្សជាកូនចៅរបស់មាមីងជនរួមជាតិខ្មែរបង្កើត និងពង្រីកលទ្ធភាពប្រើប្រាស់អក្សរសាស្ត្រខ្មែរ និងពង្រីកប្រជាបញ្ញា ចំណេះដឹងអំពីវប្បធម៌របស់ជន ជាតិរបស់ខ្លួន បំពាក់បំប៉នស្មារតីសាមគ្គីប្រជាជាតិ និងការយល់ដឹងពីភារកិច្ចពលរដ្ឋវៀតណាម រួម ចំណែកអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ កងកម្លាំងនគរបាលបានធ្វើសេនាធិការជូនរដ្ឋអំណាចសហការជាមួយនឹងបណ្តាគណៈ ផ្នែកមានការទាក់ទិន និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក ទីក្រុងចលនាបណ្តាវត្តពុទ្ធសាសនាខ្មែរនៅលើភូមិសាស្ត្រខេត្តដែលគ្រប់លក្ខណៈបង្ហាត់បង្រៀន គឺបន្តរក្សាបើកបណ្តាថ្នាក់បង្រៀនអក្សរខ្មែរនៅ រដូវវិស្សមកាលជូនសមណសិស្ស និងសិស្សខ្មែរ ដោយឥតគិតថ្លៃ។ ក្រៅពីការបង្រៀនអក្សរខ្មែរ ក្នុងបណ្តាវត្តនៅទាំងអប់រំអំពីសីលធម៌ ឯកត្តភាព បុគ្គលិកលក្ខណៈ របៀបរស់នៅ លុះក្នុងដំបូន្មាន និងពិធីសាស្រ្តសំណេះសំណាលការសម្តែង ឥរិយាបថ។ល។ អាស្រ័យហេតុនោះ ស្មារតីរៀន សូត្រ និងចំណេះដឹង សីលធម៌របស់ជនរួមជាតិ ខ្មែរក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍អក្សរសាស្ត្រ ភាសានិយាយ អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើក កម្ពស់។ ជនរួមជាតិខ្មែរមានគំនិតរៀនសូត្រដោយ ខ្លួនឯងដើម្បីអភិរក្សភាសាកំណើត។ ថ្វីត្បិត ការ បង្រៀនអក្សរសាស្ត្រខ្មែរក្នុងកម្រិតបឋមសិក្សា តាមកម្មវិធីរបស់ក្រសួងអប់រំ-បណ្តុះបណ្តាល សំខាន់គឺជួយឱ្យប្អូនៗសិស្សានុសិស្សអំពីលទ្ធភាព ជាសារវន្តអំពីការចេះស្តាប់ ចេះនិយាយ ចេះអាន និងចេះសរសេរអក្សរខ្មែរ។ ចំពោះបណ្តាប្អូនៗ ដែលបោះបង់កម្មវិធីឬមនុស្សធំជាងកម្រិតបឋមសិក្សាគឺត្រូវរៀននៅតាមបណ្តាវត្តក្នុងមូលដ្ឋាន។ គ្រូអាចារ្យថាច់ល្វៀងជាគ្រូបង្រៀនអក្សរសាស្ត្រច្រើនឆ្នាំនៅក្នុងវត្តវិភាគរាជដួងកែវ (ផ្នោរដូង) ឃុំដាយអាង ស្រុកថ្កូវបានឱ្យដឹងថា៖ ការបង្រៀន អក្សរខ្មែរជូនជនរួមជាតិខ្មែររបស់ខ្លួនគឺជាភារកិច្ច របស់អ្នករៀនមុនបង្រៀនបន្តមកឱ្យអ្នករៀនក្រោយ គឺជាប្រពៃណីដ៏យូរមករបស់ជនរួមជាតិខ្មែរ។ ក្នុងមួយឆ្នាំវត្តសុទ្ធតែបានបើកថ្នាក់បង្រៀនក្រៅម៉ោងរៀនអក្សរវៀត និងក្នុងរដូវវិស្សមកាលជូនប្អូនៗដែលចង់រៀនអក្សរសាស្ត្រខ្មែរគឺចូលវត្តដើម្បីរៀន។
ព្រះតេជគុណទ្រឿងវុាំងបៀង ព្រះចៅអធិការវត្ត វត្តវិភាគរាជដួងកែវ (ផ្នោរដូង)ឃុំដាយអាង ស្រុកថ្កូវ គឺជាវត្តមួយដែលបានបើថ្នាក់បង្រៀន អក្សរសាស្ត្រខ្មែរច្រើនបន្តបន្ទាប់មក ដោយមានប្អូនៗសិស្សានុសិស្សចូលរៀនបានច្រើននេះគឺ ជាការអភិរក្សអក្សរសាស្ត្រខ្មែរព្រះអង្គមានថេរ ដីការឱ្យដឹងថា៖ ការបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលនៅតាមបណ្តាវត្តខ្មែរគឺមានតាំងពីយូរមក ហើយក្លាយជាប្រពៃណី និងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រៀន និងរៀនអក្សរសាស្ត្រខ្មែររបស់កូនប្អូនជនរួមជាតិខ្មែរ។ ក្រៅពីការបង្រៀនអក្សរវត្តនៅទាំងអប់រំខាងសីលធម៌ របៀបរស់នៅ អំពីការយល់ដឹង សីលធម៌លុះក្នុងដំបូន្មាន និងពិធី សាស្រ្តសំណេះសំណាលការសម្តែងឥរិយាបថ។ល។ ឆ្លងតាមនោះជួយឱ្យប្អូនៗសន្សឹមៗនឹងជ្រួតជ្រាប អំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។ ជនរួមជាតិភាគច្រើន បានចាត់ទុកការរៀនសូត្រអក្សរសាស្ត្រខ្មែររបស់ ខ្លួនគឺជាតម្រូវការសេចក្តីប៉ងប្រាថ្នាដ៏ចាំបាច់ដើម្បី រួមចំណែកអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណតម្លៃ វប្បធម៌ជនជាតិ។
លោកហ្វិញវុាំងងី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវវាយតម្លៃថា៖ ការអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរនៅលើភូមិសាស្ត្រស្រុកតែងបានយកចិត្តទុកដាក់ និងបញ្ជាក់ការបង្រៀន និងរៀនបាលីខ្មែរដោយមាន អត្ថន័យយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ភាសានិយាយ និងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ ពីព្រោះព្រះធម៌ និងវិន័យពុទ្ធសាសនាខ្មែរ សុទ្ធតែប្រើអក្សរបាលី ដូច្នោះជារៀងរាល់ឆ្នាំបណ្តា វត្តខ្មែរសុទ្ធតែមានបើកបណ្តាថ្នាក់បង្រៀនអក្សរ បាលី វិជ្ជាខេមរភាសា ពុទ្ធិកមឋមសិក្សាពុទ្ធិក មធ្យមសិក្សាទុតិយភូមិ។ល។ជាមួយនឹងស្មារតី ទទួលបន្ទុកព្រះចៅអធិការ គ្រូអាចារ្យគ្រប់វត្ត តែងចូលរួមបង្រៀនបណ្តាថ្នាក់បាលីជូនសមណ សិស្សនិងសិស្សជាប្រចាំឆ្នាំសិក្សា។ ការរៀនភាសា អក្សរសាស្ត្រ និងការអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្ត្រវប្បធម៌របស់ជនរួមជាតិខ្មែររបស់ខ្លួន។
ភាសានិយាយ និងអក្សរសាស្ត្ររបស់ជនជាតិ ភាគតិចនីមួយៗនៅប្រទេសវៀតណាមនិយាយ រួមនិងសហគមន៍ជនរួមជាតិខ្មែរនិយាយដោយឡែកគឺជាកត្តាមួយស្ថិតក្នុងបណ្តាកត្តាយ៉ាងសំខាន់បង្កជាបណ្តាផលិតផលដែលស្តុកទុកក្នុងបណ្តា តម្លៃវប្បធម៌ សម្ភារ និងស្មារតីរួមចំណែកបង្កើត ជាឃ្លាំងវប្បធម៌រូបី អរូបី ត្រដាងឡើងពោរពេញ ដោយអត្តសញ្ញាណវប្បធម៌របស់សហគមន៍ បណ្តាជនជាតិវៀតណាម។ ហេតុដូច្នោះហើយ ការបង្រៀន និងរៀនអក្សរសាស្ត្រខ្មែរបានរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុពង្រីកអប់រំ ធានាសន្តិសុខនយោបាយលើកកម្ពស់ប្រជាបញ្ញា អភិរក្សវប្បធម៌ប្រពៃណីដ៏ល្អល្អះរបស់ជនរួមជាតិ ខ្មែរ។ ទន្ទឹមនឹងនោះការបង្រៀន និងរៀនអក្សរ សាស្ត្រជនជាតិភាគតិចពង្រីកបានការយកចិត្តទុកដាក់ និងការចូលរួមពីសហគមន៍ទៅក្នុងបុព្វ ហេតុពង្រីកវិស័យអប់រំ-បណ្តុះបណ្តាល អនុវត្តយ៉ាងសកម្មទៅក្នុងទិន្នាការសង្គមូបនីយកម្មអប់រំ និងរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនជាតិភាគតិច៕ ផាមហើង-រតនា