កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តបានចុះហត្ថលេខាផ្សាយសេចក្តីសម្រេចចិត្តលេខ ១៤០/QĐ-BCĐ “ស្តីពីបំបែរមន្ទីរពហុព្យាបាលពេទ្យតំបន់ស្រុកទីវកឹងទៅជាមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤” មានភារកិច្ចអនុវត្តទទួល សម្រាំង គម្លាត ព្យាបាល សង្គ្រោះជាបន្ទាន់បណ្តាករណីជ្រាបជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ។
កាលពីថ្ងៃទី ០២ សីហាឆ្នាំ ២០២១ នាយកមន្ទីរសុខាភិបាលត្រាវិញ លោកគាងសុខា បាន ចុះហត្ថលេខាផ្សាយផែនការលេខ ៥៧/KH-SYT ស្ដីពីចាត់តាំងចាក់វ៉ាក់សាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើកទី ០៤។
ដោយ៖ គីមស៊ើង
ក្នុងរយៈពេល ០៣ ថ្ងៃទី ០៦-០៩ ខែសីហា ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ១០៣ ករណីវិជ្ជ មានជាមួយនឹងវីរុស SARS-CoV-២ បណ្តា ករណីទាំងនេះ បានគម្លាតធ្វើចត្តាឡីស័កប្រមូលផ្តុំជាក់ស្តែងគឺ៖ ស្រុកកូវង៉ាង ២៦ ករណី ស្រុកថ្កូវ ៥៨ ករណី (ក្នុងនោះ អ្នកភាគច្រើនគឺជាករណី F១ ក្នុងតំបន់ចត្តាឡីស័កប្រមូលផ្តុំ និងនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៦) ស្រុកចូវថាញ់ ០២ ករណី យ្វៀងហាយ ១០ ករណី និង ស្រុកកូវកែ ២៧ ករណី ។ ដូច្នោះ គិតតាំងពីថ្ងៃផ្ទុះឡើងជំងឺថ្ងៃទី ២៧ មេសា មកដល់ថ្ងៃទី ០៩ សីហា ក្នុងទូទាំងខេត្តត្រាវិញមានករណីវិជ្ជមានវីរុស SARS-CoV-២ ចំនួន ៥៨០ ករណី ។ មាន ៤២ ករណី អន្តោប្រវេសន៍ដោយបានគម្លាតចត្តាឡីស័ក ព្យាបាលជាសះស្បើយ ៨៩ ករណី។ គិតមកដល់ពេលនេះ ខេត្តកត់ត្រាបាន ០៥ ករណី ស្លាប់ ។
កន្លងហើយថ្នាក់ដឹកនាំគណៈប្រជាចលនារណសិរ្យមាតុភូមិវៀតណាម និងបណ្តាផ្នែកអង្គការមហាជនស្រុកទីវកឹងចាត់តាំងក្រុមប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងប៉ុស្ដិ៍ ប្រចាំការ និងគ្រួសារ ២១ គ្រួ ដែលនៅក្នុងតំបន់ ចត្តាឡីស័កសុខាភិបាល គម្លាតសង្គម ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចង្អុលការឲ្យបញ្ឈប់ការងារចំពោះនាយកមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវង៉ាង ប្រធានដំណាក់សុខាភិបាលឃុំម៉ីហ្វា (ស្រុកកូវង៉ាង) និងបុគ្គលិកសុខាភិបាលមួយចំនួនរបស់ដំណាក់សុខាភិបាលនេះ ទាក់ទងដល់ ករណីជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តស្រុក។
ដើម្បីម្ចាស់ការអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានចេញសារាចរលេខ ២៦៥៣/UBND-KGVX ចុះថ្ងៃទី ៩ កក្កដា ឆ្នាំ ២០២១ យោងតាមមូលដ្ឋាននោះ សំណូមពរកម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មក្នុងបណ្តាស្ថាប័ន អង្គភាព អាជីវកម្មនៅលើភូមិសាស្រ្តខេត្ត ទៅធ្វើ សកម្មភាពនៅទីក្រុងហូជីមិញ និងបណ្តាខេត្ត ទីក្រុងដែលមានករណីជំងឺកូវីដ-១៩ ក្នុង សហគមន៍ ខណៈវិលត្រឡប់មកខេត្ត ត្រូវអនុវត្តម៉ឹងម៉ាត់ បណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជាក់ស្តែងដូចខាងក្រោម៖
នោះគឺជាការចង្អុលការរបស់លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីទីប្រធាន គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ ក្នុងអង្គប្រជុំផ្សាយបន្តផ្ទាល់រវាងគណៈចង្អុលការជាមួយនឹងបណ្តាមូល ដ្ឋានក្នុងខេត្ត នាថ្ងៃទី ០៣ កក្កដា កន្លងហើយ។ អញ្ជើញ ចូលរួមមាន លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ ស្ថិតនៅ នឹងមណ្ឌលផ្សាយបន្តផ្ទាល់របស់មន្ទីរព័ត៌មាន និងឃោស នាការមានលោកឡេថាញ់បិញ សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត បណ្តាសមាជិកគណៈចង្អុលការថ្នាក់ខេត្ត។
ការកសាងសង្គមរៀនសូត្រ ដើម្បីរួមចំណែកបណ្តុះបណ្តាលប្រភពធនធាន មនុស្ស ដើម្បីបម្រើក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម ក្នុងអាណត្តិកាល ២០១៥-២០២០ សមាគមជំរុញការសិក្សាឃុំតឹងហ្វា ស្រុកទីវកឹង បានកសាង រួចអនុវត្ត ទម្រង់ពូកែ និងបង្កបានការរាលដាលក្នុងសហគមន៍។
ដើម្បីរឹតបន្តឹងការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងនោះ មានការអនុវត្តន៍អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល កិច្ចចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើងស្រុកកូវង៉ាង កងកម្លាំងនគរបាលឃុំ សហការជាមួយកងកម្លាំងយោធាមូលដ្ឋាន ចាត់តាំងការយាមល្បាតម៉ោងកំពូលក្នុងថ្ងៃដូចជា៖ ម៉ោងចូលរួមលក់ដូរនៅទីផ្សារ មកធ្វើបណ្តាសំណុំបែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ មកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាល។ល។
ចូលរួមជ្រោងជ្រែងការអំពាវនាវទូទាំងប្រទេស ផ្តុំកម្លាំងរុញច្រានជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ មិថុនា សាខាសមាគមនិស្សិតស្រុកថ្កូវនៃសាលាមហាវិទ្យាល័យត្រាវិញសហការជាមួយសម្ព័ន្ធយុវជនបណ្ដាឃុំ៖ តឹបស៊ើង ដាយអាង ឌិញអាងចាត់តាំងជូនរបាំងមុខដោយឥតគិតថ្លៃចំនួន ៣.០០០ បន្ទះដល់ប្រជាជននៅលើភូមិសាស្រ្ដឃុំទាំង ០៣ អាស្រ័យដោយសាខាសមាគមនិស្សិតស្រុកថ្កូវចលនាកម្មាភិបាល គ្រូបង្រៀន និងនិស្សិតក្នុងសាលារួមវិភាគទានឧបត្ថម្ភ។
សប្តាហ៍កន្លង ក្រុមប្រតិភូការងារយោធភូមិភាគលេខ ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងមិញទ្រាវ មេបញ្ជាការដ្ឋានរងយោធភូមិភាគធ្វើជាប្រធានបានអញ្ជើញមកធ្វើការត្រួតពិនិត្យលទ្ធផលអនុវត្តភារកិច្ច ០៦ ខែដើមឆ្នាំ និង ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ កងវរសេនាធំលេខ ៩២៦ និងមន្ទីរពេទ្យកងទ័ពខេត្ត។
កាលពីរាត្រីនៃថ្ងៃទី ២០ មិថុនា គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តត្រាវិញ បន្តទទួលពលរដ្ឋវៀតណាម ១៤៧ នាក់ វិលមកពីប្រទេសឥណ្ឌូណេស៊ី ដើម្បីជម្លៀសបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។
កាលពីថ្ងៃទី ១៤ មិថុនា មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត បានចេញផ្សេព្វផ្សាយសារលិខិតប្រកាស ពីពិន្ទុកំណត់ជ្រើសសិស្សចូលរៀនថ្នាក់ទី ១០ វិទ្យាល័យ ឆ្នាំសិក្សា ២០២១ ២០២២។ជាក់ស្តែងដូចមានខាងក្រោមនេះ៖ សាលាវិទ្យាល័យ ផាមថាយបឿងពិន្ទុកំណត់ ២៦ ពិន្ទុ វិទ្យាល័យយ្វៀងហាយ ២៤,៧៥ ពិន្ទុ វិទ្យាល័យង្វៀងដាង ២១,៧៥ ពិន្ទុ វិទ្យាល័យកូវកែ ១៨,២៥ ពិន្ទុ វិទ្យាល័យទីវកឹង ១៧,៧៥ ពិន្ទុ វិទ្យាល័យយឿងក្វាងដុង ១៧,២៥ ពិន្ទុ វិទ្យាល័យថ្កូវ ១៥,៥ ពិន្ទុ វិទ្យាល័យវ៉ូវឌិញឡេវ និងវិទ្យាល័យក្រុងត្រាវិញ ១៥ ពិន្ទុ។ សាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់ សាលាអនុ វត្តគរុកោសល្យក្រុងត្រាវិញ និងបណ្តាសាលាសកលជនជាតិអន្តេវាសិកជ្រើសតាមកម្រិតពិន្ទុកំណត់ដែលបានផ្តល់សច្ចាប័ន។
ដោយកំណត់ការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រជាភារកិច្ចសំខាន់ក្នុងរយៈកាល ០៥ ឆ្នាំកន្លង សមាគមជំរុញការសិក្សាឃុំហ៊ីវទឺស្រុកទីវកឹងបានជំរុញមាំចលនាប្រឡងប្រណាំងរៀនសូត្រក្នុងសហគមន៍ដោយបណ្តាទម្រង់ វិធីធ្វើល្អជាក់ស្ដែង រួមចំណែកបណ្តុះបណ្តាលប្រភពធនធានមនុស្ស សម្រាប់បម្រើក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។
លោកត្រាងវុាំងង៉ាវ ប្រធានគណៈកម្មាធិការ ប្រជាជនទីប្រជុំជនឌិញអាងបានឲ្យដឹង៖ ទីប្រជុំជនឌិញអាងជាមជ្ឈមណ្ឌល សេដ្ឋកិច្ចសមុទ្រធំបំផុតរបស់ស្រុកថ្កូវនិយាយដោយឡែក របស់ខេត្តនិយាយរួម។ នៅលើភូមិសាស្រ្តទីប្រជុំជនមានផ្លូវទឹកសំខាន់ ០២ ខ្សែ គឺកំពង់នាវាឡាងសាក់ឆ្លងទៅឃុំឡុងវិញ ស្រុកយ្វៀងហាយ និងកំពង់នាវាសម្រាប់ឆ្លងពីទីប្រជុំជនឌិញអាងទៅឃុំអាង ថាញ់បា ស្រុកកូវឡាវយុង ខេត្តសុកត្រាំង។ ក្រៅ ពីនោះកំពង់ផែឌិញអាងជាកន្លែងមានទូក កប៉ាល់ នេសាទរាប់រយគ្រឿងតែងចូលមកចតនៅទីនេះ ដើម្បីសម្រាកឬជួសជុលគ្រឿងម៉ាស៊ីន ដេរបះសំណាញ់ ដើម្បីត្រៀមបម្រុងបន្តចេញទៅលំហរសមុទ្រ។ ដូច្នោះហើយ ចំនួនមនុស្ស ពីបណ្តាកន្លែងមកទីប្រជុំជនឌិញអាងច្រើនកុះករ បើប្រៀប ជាមួយនឹងបណ្តាមូលដ្ឋានដទៃក្នុងស្រុក។
ដើម្បីបង្កើនការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តស្រុក គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជនស្រុកថ្កូវចង្អុលការមូលដ្ឋានសម្ព័ន្ធយុវជនស្ថិតក្រោមឱវាទទាំងអស់ឲ្យបង្កើតក្រុមយុវជនឈានមុខអនុវត្តទម្រង់ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។
បច្ចុប្បន្ន សិស្សថ្នាក់ ១២ កំពុងរំលឹកមេរៀន ដើម្បីចូលរួមសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ ២០២១ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលស្មុគស្មាញញ៉ាំងឲ្យជះឥទ្ធិពលដល់សតិអារម្មណ៍របស់សិស្ស។ អាស្រ័យហេតុនោះ គ្រូបង្រៀនខិតខំរំលឹកមេរៀនផង និងផ្សព្វផ្សាយផង ដើម្បីជួយឲ្យប្អូនៗលំនឹងសតិអារម្មណ៍ ក្រេបជញ្ជក់មេរៀនបានល្អ។ នៅសាលាវិទ្យាល័យស្រុកទីវកឹង ការរំលឹកមេរៀនឡើងវិញបានគ្រូបង្រៀន និង សិស្សអនុវត្តធានាពង្រឹងល្អបណ្តាចំណេះដឹង ជួយឲ្យសម័យប្រឡងទទួលបានលទ្ធផលខ្ពស់។
* ពិនិត្យឡើងវិញបញ្ជីរាយនាមសិស្សមិនចូលរួមសម័យប្រឡងជម្រើសសិស្សរៀនថ្នាក់ទី ១០