ស្ថិតនៅពិធីបំផុសចលនា បន្ទាប់ពីបានស្តាប់ សមមិត្តត្រឹងវុាំងហុង សមាជិកអចិន្ត្រៃយ៍បក្ស ស្រុក ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវអានលិខិតអំពាវនាវរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ស្តីពីបំផុសចលនា “ទូទាំងប្រជាជន ចូលរួមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងឧបត្ថម្ភប្រភពធនធានបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩”។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន សមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ រួមជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការមហាជនស្រុកចូលរួមឧបត្ថម្ភបានជិត ១៦០ លានដុង។ ក្នុងនោះ កម្មាភិបាល បុគ្គលិកមជ្ឈមណ្ឌលសុខាភិបាលស្រុកឧបត្ថម្ភជាង ៦៤ លានដុង កម្មាភិបាល នគរបាល ស្រុកឧបត្ថម្ភជាង ៥៣,៥ លានដុង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវឧបត្ថម្ភ បាន ១០ លានដុង។
មជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ មានអាសយដ្ឋាននៅអនុសង្កាត់លេខ ៥ ទីប្រជុំជនចូវថាញ់ ជាកន្លែងសង្គ្រោះ មុខសញ្ញាអភ័ព្វ ១៦០ រូប។ ក្នុងនោះ មានអ្នកវិកលចរិត ១០៣ រូប អ្នកមានវ័យចាស់ ៣០ រូប ជនពិការអវយវៈនិងបញ្ញាញាណ ១០ រូប។ ជាពិសេស បច្ចុប្បន្នមជ្ឈមណ្ឌលមានកុមារកំព្រា កុមារពិការ កុមារត្រូវបោះបង់ចោល ១៧ រូប។
គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ បណ្តាមូលដ្ឋានសម្ព័ន្ធយុវជនលើភូមិសាស្រ្តស្រុកទីវកឹងមិនត្រឹមតែគិតគូរថែទាំ បំប៉ន អប់រំឧត្តមគតិអំពីការរស់នៅដល់សមាជិកហើយនៅទាំងយកចិត្តទុកដាក់អនុវត្តការងារថែទាំបំពាក់បំប៉ន អប់រំ យុវជនយុវកុមារទៀតផង។ សម្ព័ន្ធយុវជនបានចាត់តាំងសកម្មភាពជាច្រើនសម្រាប់កុមារ ជាពិសេសគឺកុមារដែលមានស្ថានភាពលំបាកខ្លាំង។ល។ ដើម្បីជួយឲ្យប្អូនៗបានរៀនសូត្រ កម្សាន្តសប្បាយ លត់ដំសីលធម៌របៀបរស់នៅ រួមចំណែកអប់រំគ្រប់ជ្រុងជ្រោយដល់ប្អូនៗឲ្យមានសីលធម៌ បញ្ញាឈ្លាសវៃ។
កាលពីថ្ងៃទី ២៨ ឧសភា សាលានយោបាយខេត្តត្រាវិញចាត់តាំងពិធីបិទវគ្គសិក្សា និងប្រគល់ជូនវិញ្ញាបនបត្របណ្តាថ្នាក់មធ្យមទ្រឹស្តីនយោបាយ-រដ្ឋបាលប្រព័ន្ធមិនប្រមូលផ្តុំវគ្គទី ៥៦ និង ៥៧ ឆ្នាំសិក្សា ២០២០-២០២១ ដល់សិក្ខាកាម ១៥៨ រូប ជាកម្មាភិបាល បុគ្គលិកស្ថិតនៅបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
ឱ្យតែដល់រដូវវិស្សមកាល សិស្សានុសិស្សជន ជាតិខ្មែរនៅលើភូមិសាស្រ្តខេត្តតែង មកកាន់វត្ត រៀនភាសាខ្មែរ។ វត្តបន្ទាយប្រជុំពល(បន្ទាយក្រ) ឃុំហាមយ៉ាង ស្រុកថ្កូវជាវត្តមួយក្នុងបណ្តាវត្តអនុវត្តល្អកិច្ចការទទួល និងបង្រៀនសិស្សជួយឱ្យកូន ចៅជនរួមជាតិខ្មែរចេះសរសេរ ចេះអានភាសាខ្មែរកាន់តែច្រើន។
រៀងរាល់ឆ្នាំឲ្យតែដល់រដូវវិស្សមកាលសាលាសកល បណ្ដាវត្តខ្មែរក្នុងខេត្ត និយាយរួមវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវ និយាយដោយឡែកតែងមានសភាពអ៊ូអរជាមួយនឹងបណ្ដាថ្នាក់សិក្សា អក្សរសាស្រ្តខ្មែរសម្រាប់កូនចៅពុទ្ធបរិស័ទ។ ឆ្នាំនេះ វត្តចាត់តាំងបើកបាន ០៤ ថ្នាក់ (ទី ១ ដល់ទី ៤) ដោយមានសិស្ស ២០៦ រូបចូលរៀន។ នេះ ជាសកម្មភាពមានអត្ថន័យសំខាន់ ក្នុងការអភិរក្ស និងអភិវឌ្ឍភាសាអក្សរ សាស្រ្ត វប្បធម៌ជាតិ ទន្ទឹមនឹងនោះ ជួយឲ្យប្អូនៗមានកន្លែងកម្សាន្តសប្បាយ ទៀតផង៕
កូវង៉ាងជាស្រុកមួយដែលអនុវត្តល្អការងារសហការរវាងមជ្ឈមណ្ឌលសុខាភិបាលស្រុក និងគណៈកម្មាធិការបោះឆ្នោតស្រុកក្នុងការថែទាំសុខភាពជូនប្រជាជន ធានាបណ្តាជំហានក៏ដូចជាការបោះឆ្នោតដែលរៀបនឹងប្រព្រឹត្តឡើង។
ក្នុងរយៈកាលពីថ្ងៃទី ០៥-០៩ ឧសភា ឆ្នាំ ២០២១ នៅស្រុកកូវកែ កាងឡុង ទីវកឹង និង ទីក្រុងត្រាវិញ គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ នៅមូលដ្ឋានចាត់តាំងសន្និបាតបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ (អង្គភាពបោះឆ្នោតលេខ ១) ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត។ ដើម្បីធានាការងារបង្ការទប់ស្តាត់អាសន្នរោគកូវីដ-១៩ កំពុងកើតឡើងយ៉ាងស្មុគ្រស្មាញ៕
ក្នុងរយៈពេលពីរថ្ងៃទី ៤-៥ ឧសភា គណៈចង្អុលការបង្ការអាសន្នរោគជំងឺកូវីដ-១៩ របស់ស្រុកទីវកឹងចាត់តាំងចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី ១ ឆ្នាំ ២០២១ ជូនបណ្តាសមាជិករបស់គណៈចង្អុលការថ្នាក់ស្រុក ថ្នាក់ឃុំ មន្ទីរពហុវិទ្យាពេទ្យតំបន់ទីវកឹង អ្នកបំពេញការងារក្នុងបណ្តាមូលដ្ឋានសុខាភិបាល តំបន់ជម្លៀស កងកម្លាំងស្រាវរកត្រួតពិនិត្យរោគជំងឺដែលចុះផ្ទាល់ទីកើតហេតុ ក្រុមកូវីដផ្អែកលើសហគមន៍នៅលើភូមិសាស្ត្រស្រុក។
ព្រះតេជគុណ ថាច់តារា លេខាធិការ គណៈអភិបាលសមាគមពុទ្ធសាសនាស្រុកកូវង៉ាងបានឲ្យដឹង៖ អនុវត្តកិច្ចចង្អុលការរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្តស្តីពីបង្កើនបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ មុនពេល សម្រាកថ្ងៃទី ៣០ មេសា និងថ្ងៃទី ០១ ឧសភា និងស្ថិតនៅចំពោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ជាពិសេសនៅប្រទេសឥណ្ឌា និង បណ្តាប្រទេសក្នុងតំបន់ដូចជាកម្ពុជា ថៃ លាវ។ល។ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង ជំរុញមាំផ្សព្វផ្សាយបណ្ដាវិធានការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដល់ព្រះសង្ឃ គណៈអារាមាភិបាល ពុទ្ធបរិស័ទឲ្យសកម្មម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺ។
សាលាបឋមសិក្សាថាញ់ស៊ើង (ស្រុកថ្កូវ) មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៣២ នាក់ (នារី ១៨ នាក់ ជនជាតិខ្មែរ ១៩ នាក់)។ សាខាបក្សសាលាមានបក្ខជន ២១ នាក់ តែងខិតខំអនុវត្តសម្រេចភារកិច្ចដែលប្រគល់ឲ្យ អនុវត្តល្អការងារអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ។ ជាពិសេសអនុវត្តទម្រង់មានប្រសិទ្ធភាពជាច្រើនក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បំផុតគឺបំផុសចលនាបណ្តាប្រភពកម្លាំង រួមចំណែកគិតគូរដល់សិស្សក្រីក្ររបស់សាលា។
កន្លងហើយ សាលាឧត្តមវិជ្ជាជីវៈត្រាវិញចាត់តាំងបូកសរុបនិងប្រគល់ជូនវិញ្ញាបនប័ត្រលើកទី ១ ឆ្នាំ ២០២១ ដល់សិស្ស និស្សិត ៣៥០ រូប។
កាលពីថ្ងៃទី ០៧ មីនា ឆ្នាំ ២០២១ គណៈចង្អុលការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៃយោធភូមិភាគលេខ ៩ បានចង្អុលការបណ្តាកងកម្លាំងទទួលពលរដ្ឋ ៣៦០ នាក់មកពីប្រទេសសង្ហបូរី តាមផ្លូវអាកាសយានយកទៅធ្វើការជម្លៀសនៅខេត្ត បេនត្រែ ហូវយ៉ាង និងត្រាវិញ។
តាមដំណឹងពីមន្ទីរអប់រំ-បណ្តុះបណ្តាល កងជួរកម្មាភិបាល គ្រូបង្រៀនពីកម្រិតពន្លកដល់អនុវិទ្យាល័យលើភូមិសាស្រ្តខេត្តបច្ចុប្បន្ននេះមាន ១២.៣៧៧ នាក់។ ក្នុងនោះ កម្រិតពន្លក ១.៩៧៨ នាក់ កម្រិតបឋមសិក្សា ៥.០៣៧ នាក់ កម្រិតអនុវិទ្យាល័យ ៣.៦០៤ នាក់ កម្រិតវិទ្យាល័យ ១.៧៨៥ នាក់។ រយៈពេលកន្លង គុណភាពកងជួរកម្មាភិបាល គ្រូបង្រៀន មានភាពវិវឌ្ឍយ៉ាងសកម្ម ក្រៅពីកម្រិតសិក្សាពន្លកនៅខ្វះគ្រូបង្រៀន កម្រិតសិក្សាផ្សេងបានលំនឹងធានាឲ្យតម្រូវការបង្រៀន ដោយបានការយកចិត្តទុកដាក់បណ្តុះបណ្តាល ហ្វឹកហាត់ឆ្លើយតបតម្រូវការតាមកាលទេសរីកចម្រើនរបស់កម្រិតសិក្សា បម្រើក្នុងការផ្លាស់ថ្មីកម្មវិធីអប់រំសកល។
តាមប្រភពដំណឹងពីមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹង៖ ឆ្នាំ ២០២១ ទូទាំងស្រុកមានកម្មាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិក និយោជិតខ្មែរ ២៨៩ នាក់បំពេញការងារផ្នែកសុខាភិបាល (ស្រូបយកអត្រា ៤៦% បើប្រៀបនឹងកម្មាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិក និយោជិតក្នុងស្រុក) ។ ក្នុងនោះ មានវេជ្ជបណ្ឌិត ២១ នាក់ គ្រូពេទ្យ ១៧ នាក់ ឱសថការី ០៣ នាក់និងបុគ្គលិក និយោជិតផ្សេងៗទៀត ៣៧ នាក់ ។
កាលពីថ្ងៃទី ០៥ មីនា សមាគមជំរុញការសិក្សាស្រុកទីវកឹងបានជ្រើសយកសមាគមជំរុញការសិក្សាឃុំតឹងហ្វាធ្វើជាកន្លែងចង្អុលការចាត់តាំងមហាសន្និបាតលើកទី ៥ សមាគមជំរុញការសិក្សា អាណត្តិកាល ២០២០-២០២៥។
អនុវិទ្យាល័យទ្រឿងទ័រ ស្រុកកូវង៉ាងមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៣៥ នាក់និងសិស្ស ៤៦៨ នាក់ ក្នុងនោះសិស្សជនជាតិខ្មែរជាង ៧២%។ ចាប់តាំងពីពេលសិស្សត្រឡប់មករៀនវិញបន្ទាប់ពីសម្រាករៀនដើម្បីទទួលអំណរបុណ្យតេត សាលាអនុវិទ្យាល័យទ្រឿងទ័របានអនុវត្តវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ និងផ្សព្វផ្សាយបណ្តារូបភាពចាត់តាំងបង្រៀនឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងរបស់សាលា ដើម្បីការពារសុខភាពគ្រូបង្រៀននិងសិស្ស ព្រមទាំងបង្កើនគុណភាពអប់រំទៀតផង។
នាឱកាសខួបអនុស្សាវរីយ៍ឆ្នាំទី ៦៦ ទិវាគ្រូពេទ្យវៀតណាម (២១ កុម្ភៈឆ្នាំ ១៩៥៥-២១ កុម្ភៈឆ្នាំ ២០២១) កាលពីថ្ងៃទី ២៥ កុម្ភៈ មន្ទីរសុខាភិបាលត្រាវិញ ចាត់តាំងសន្និបាតបូកសរុបការងារផ្នែកសុខាភិបាលឆ្នាំ ២០២១ ប្រគល់ជូនកិត្តិនាម “គ្រូពេទ្យប្រជាជន” “គ្រូពេទ្យឆ្នើម” ដល់កម្មាភិបាល និយោជិត ១៤ នាក់ក្នុងផ្នែក។ លោកឡេថាញ់បិញ សមាជិកគណៈ អចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួម។
កាលធរមាន លោកប្រធានហូជីមិញបានទូន្មានថា៖ គប្បីស្រឡាញ់អ្នកជំងឺដូចជាបងប្អូនបង្កើតរបស់យើង ចាត់ទុកការឈឺចាប់របស់អ្នកជំងឺដូចការឈឺចាប់របស់យើង។ “ សីលធម៌គ្រូពេទ្យត្រូវដូចទឹកចិត្តមាតា” ដំបូន្មានដ៏ថ្លៃថ្នូររបស់អ៊ំតែងបានកងជួរវេជ្ជបណ្ឌិត គ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំហ៊ុងហ្វាស្រុកទីវកឹងគោរពធ្វើតាមជានិច្ច។ ពួកគាត់តែងខិតខំរៀនសូត្រ បង្កើនចំណេះដឹងមុខជំនាញ សីលធម៌ដើម្បីអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន និងចូលរួមរក្សាខ្ជាប់លក្ខឋានជាតិស្តីពីសុខាភិបាលឃុំតាំងពីឆ្នាំ ២០១៤ រហូតមកទល់បច្ចុប្បន្ន ។