ស្ថិតក្នុងស្ថានភាពរីករាលដាលរបស់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្ត ការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ជូនពលករជាវិធីសាស្រ្តចាំបាច់ ដើម្បីរកឃើញករណីជ្រាបជំងឺកូវីដទាន់ពេល (ប្រសិនបើមាន) កាត់បន្ថយដល់កម្រិតទាបបំផុតនិន្នាការឆ្លងជំងឺ។
ចាត់តាំងធ្វើកោសល្យវិច័យដល់បុគ្គលិកក្រុមហ៊ុនអគ្គិសនី ។ រូបថត៖ ហ្វីហ្វាង
គិតតាំងពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ មកទល់ពេលនេះ ចំពោះកម្មករមុនពេលចូលទទួលភារកិច្ច ប្រចាំបញ្ជាការ ក្រុមហ៊ុនអគ្គិសនីត្រាវិញសហការជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ ខេត្តនិងបណ្ដាមជ្ឈមណ្ឌលស្រុក ទីផ្សាររួមខេត្តចាត់តាំងធ្វើកោសល្យវិច័យសម្រាំងរកជំងឺកូវីដ-១៩ ដោយរបៀបតេស្តរហ័សជូនពលករ ១៥៣/១៥៣ រូបស្ថិតក្នុងកងកម្លាំងប្រចាំបញ្ជាការ ប្រចាំការជួសជុលអគ្គិសនី ប្រចាំការដំណាក់បំបែរថាមពល។ល។ ជាលទ្ធផលគិតមកដល់ ពេលនេះ សំណាកធ្វើតេស្តទាំងអស់សុទ្ធតែ អវិជ្ជមាននឹងមេរោគ។
ទន្ទឹមនឹងនោះ ដើម្បីពលករស្ងប់ចិត្តបំពេញការងារ និងអនុវត្តល្អភារកិច្ចផ្គត់ផ្គង់អគ្គិសនីលើ ភូមិសាស្រ្ត បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ក្រុមហ៊ុនអគ្គិសនីត្រាវិញបានអនុវត្តសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ម្ជុលទី ១) ដល់កម្មាភិបាល បុគ្គលិក ពលករ ហើយបន្តចាក់វ៉ាក់សាំង (ម្ជុលទី ២) យឺតបំផុត នៅចុងខែធ្នូ ឆ្នាំ ២០២១។គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនកសាងវិធីសាស្រ្ត សមស្របជាមួយនឹងស្ថានភាពផលិត ធ្វើអាជីវកម្ម ផ្សព្វផ្សាយមានប្រសិទ្ធភាពការងារបង្ការទប់ស្កាត់ជំងឺនៅស្ថាប័ន ឧស្សាហ៍ក្រើនរំលឹកពលករ អនុវត្តវិធានការ ៥K គ្រប់ពេល គ្រប់កន្លែងហើយតែងគោរពម៉ឹងម៉ាត់តាមបណ្ដាវិធានការបង្ការ ទប់ស្កាត់ជំងឺរបស់គណៈកម្មាធិការប្រជាជនខេត្ត។
ការចាត់តាំងធ្វើកោសល្យវិច័យសម្រាំងរកវិរុស SARS-CoV-២ ដើម្បីម្ចាស់ការក្នុងការងារ បង្ការជំងឺ នៅក្រុមហ៊ុនក្នុងស្ថានភាពអាសន្នរោគជំងឺលើភូមិសាស្រ្តខេត្តត្រាវិញ ក៏ដូចជានៅបណ្ដាខេត្តភាគខាងត្បូងកំពុងរាតត្បាតស្មុគស្មាញ៕ ហ្វីហ្វាង-ថាច់ហ្វាង