ឆ្នាំ ២០២១ ស្រុកកូវង៉ាងបង្កើតថ្មីសហករណ៍ ០៣ កន្លែង សម្រេច ៣០០% នៃសេចក្ដីសម្រេចចិត្ត រំសាយសហករណ៍ ០២ កន្លែង។ បង្កើនចំនួនមកទល់ពេលនេះ ទូទាំងស្រុកមានសហករណ៍ ២៥ កន្លែងមានមនុស្ស ១.៣១២ នាក់ចូលរួមកំពុងធ្វើសកម្មភាពក្នុងបណ្ដាវិស័យ កសិកម្ម សេវាកម្ម-ផលិតកសិកម្មជលផលដឹកជញ្ជូន។
បច្ចុប្បន្ននេះ បណ្ដាសហករណ៍ធ្វើសកម្មភាពសុទ្ធសឹងសម្រេចបានប្រសិទ្ថភាព ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេចមធ្យម ៥០៧,៧០៩ លានដុង ប្រាក់ចំណេញរបស់សហករណ៍នីមួយៗសម្រេចមធ្យម ៣១,៥៣ លានដុង។ តួយ៉ាងដូចជា សហករណ៍កសិកម្ម ង៉ុកថាច់ ឃុំញ៉ីទ្រឿង ជាសហករណ៍មួយក្នុងបណ្ដាសហករណ៍ធ្វើសកម្មភាពសម្រេចបានប្រសិទ្ធភាព ប្រាក់ចំណូលក្នុងឆ្នាំ ២០២១ សម្រេចជិត ៧០០ លានដុង ចំណេញ ១២០ លានដុង។ ក្រៅពីនោះវិនិយោគផ្គត់ផ្គង់សម្ភារកសិកម្មនិងស្រូវពូជជូនមាមីងកសិករក្នុងឃុំ សហករណ៍នៅទាំងផ្ដុំកម្លាំងផលិតពូជដំណាំ ២.០០០ ម៉ែត្រក្រឡាទៀតដូចជា៖ ប៉េងប៉ោះ ត្រប់។ល។ ក្នុងពេលខាងមុខ សហករណ៍នឹងបើកទូលាយផលិតពហុសណ្ឋានពូជដំណាំសម្រាប់បម្រើជូនប្រជាជនក្នុងនិងក្រៅឃុំលើផ្ទៃដី ៣.០០០ ម៉ែត្រក្រឡា។
ទម្រង់ដាំដំណាំ។ រូបថត៖ ថាច់ហ្វាង
ស្ថានភាពសកម្មភាពរបស់បណ្ដាក្រុមសហការលំនឹង គិតមកទល់ពេលនេះលើភូមិសាស្រ្ដស្រុកមានក្រុមសហការ ៣២៥ ក្រុម មានសមាជិក ៦.៦៨៣ នាក់ចូលរួម ក្នុងក្រុមសហការនីមួយៗមធ្យមមានសមាជិក ២០ នាក់ចូលរួមផលិតស្រូវគុណភាពខ្ពស់ ចិញ្ចឹមជលផល ដាំដំណាំ ចិញ្ចឹមសត្វ ផលិតស្រូវ-ចិញ្ចឹមបង្កងផលិតស្រូវ-ដាំដំណាំចិញ្ចឹមសត្វ-ផលិតស្រូវ ទាញយកជលផល។ ទ្រង់ទ្រាយធ្វើសកម្មភាពរបស់ក្រុមសហការក្នុងមួយគ្រួសារផលិតស្រូវ ដាំដំណាំពី ០,៥-០,៧ ហិកតាមានគ្រួសារ ០១ គ្រួចិញ្ចឹមជលផល ពី ០,៣-០,៥ ហិកតាក្នុងក្រុមសហការនីមួយៗមានប្រាក់ពចំណូលមធ្យមពី ១,៥ ពាន់លានដុង ចំណេញមធ្យម ៦៥០ លានដុង៕
ប្រែសម្រួល៖ លឺវវូ