ក្រោយពេលផ្សព្វផ្សាយអនុវត្តលើកទី ១ ជាមួយការយកសំណាកតេស្តរហ័សរកជំងឺកូវីដ-១៩ ចំពោះសំណាកជាង ៨៥០ ប្រភេទចំពោះមនុស្សបានតេស្តរហ័សជាង ២៥.៤០០ នាក់ ចាប់ផ្ដើមពីថ្ងៃទី ២៩-៣១ សីហាឆ្នាំ ២០២១ ការយកសំណាកតេស្តរហ័សលើកទី ២ បានផ្សព្វផ្សាយអនុវត្តលើភូមិសាស្រ្ដទីក្រុងត្រាវិញ។
តាមផែនការរបស់មជ្ឈមណ្ឌលសុខាភិបាលទីក្រុងត្រាវិញ មជ្ឈមណ្ឌលបង្កើតក្រុមយកសំណាកតេស្តរកជំងឺកូវីដ-១៩ ចំនួន ៦ ក្រុម។ ក្នុងលើកទី ២ នេះ មានគ្រួសារប្រជាជនជាង ៣៣.៨០០ គ្រួ ជាមួយនឹងចំនួនមនុស្សជាង ៣០.៦០០ នាក់របស់ ១០ សង្កាត់និង ឃុំត្រូវអនុវត្តដើម្បីបែងប្រភេទ F0 ចេញពីសហគមន៍។ ក្នុងនោះ មានភូមិវិញអៀង ឃុំឡុងឌឹកគឺជាក្រុមមាននិន្នាការខ្ពស់បំផុតដោយមានមុខសញ្ញា ១.២៤០ នាក់។ ក្រៅពីនោះគឺជាក្រុមមាននិន្នាការខ្ពស់មានមុខសញ្ញាជាង ១៣.០០០ នាក់ បណ្ដាក្រុមដែលមាននិន្នាការគឺសង្កាត់ទី ១ ដោយមានមុខសញ្ញាជាង ៥.១០០ នាក់ សង្កាត់ទី ៥ មានមុខសញ្ញាជាង ២.៦០០ នាក់ សង្កាត់ទី ៧ មានមុខសញ្ញាជាង ៣.០០០ នាក់ បណ្ដាសង្កាត់ក្រៅពីនោះស្ថិតក្នុងភាពធម្មតាថ្មី៕
យកសំណាកធ្វើតេស្តរហ័ស។ លឺវវូ