នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រវេណីកងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ សង្គ្រោះ ជនរងគ្រោះ (០៤/១០/១៩៦១-០៤/១០/២០២១) និងឆ្នាំទី ២០ ទិវាទូទាំងប្រជាជនចូលរួមបង្ការពន្លត់អគ្គិភ័យ ០៤/១០/២០០១-០៤/១០/២០២១) កាលពីថ្ងៃទី ០២ និងទី ០៤ ខែតុលា កងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះនគរបាលខេត្ត ត្រាវិញ (តំបន់ទីវកឹង) សហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងហ្វឹកហាត់វិធីសាស្រ្តបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះ ០២ លើកនៅតំបន់អាសយជនភូមិភូទ័រ ១ ឃុំហ៊ីវទ្រុង និងតំបន់អាសយជនអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹង។
ហ្វឹកហាត់បង្ការពន្លត់អគ្គិភ័យ។ រូបថត៖ តូវៀង
លើកហ្វឹកហាត់នេះបានប្រព្រឹត្តឡើងតាមស្ថានការណ៍សន្មត់គឺមានហានិភ័យឆេះ ផ្ទុះ កើតឡើងនៅតំបន់អាសយជនភូមិភូទ័រ ១ ឃុំហ៊ីវទ្រុង និងអនុសង្កាត់លេខ ១ ទីប្រជុំជន ទីវកឹង។ បន្ទាប់ពីនោះ ប្រជាជននៅតំបន់ឆេះផ្ទុះ ស្រែកហោរឡើងឲ្យគ្រួសារប្រជាជនទាំងមូលនៅក្នុងតំបន់អាសយជនចេញចាកពីផ្ទះរួចប្រញាប់ទូរស័ព្ទទៅឲ្យកងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះ (តំបន់ស្រុកទីវកឹង) និងនគរបាលមូលដ្ឋាន ដើម្បីជម្រាបហេតុការណ៍ ទន្ទឹមនឹងនោះប្រញាប់កោះហៅរំសាយមនុស្សនិងរំកិលទ្រព្យសម្បត្តិសំខាន់ៗចេញពីកន្លែងដែលឆេះ។
ក្រោយពេលទទួលបានដំណឹង កងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះជនរងគ្រោះតំបន់ស្រុកទីវកឹងបញ្ជារថយន្តពន្លត់ អគ្គីជំនាញ ០២ គ្រឿងនិងកម្មាភិបាលយុទ្ធជន ១៣ រូបទៅកាន់កន្លែងកើតហេតុសហការជាមួយបុគ្គលិកបង្ការពន្លត់អគ្គិភ័យ ១០ រូបទៀត រៀបចំកងជួរប្រើចំពួយបាញ់ទឹកធ្វើឲ្យត្រជាក់តំបន់ដែលឆេះដើម្បីកាត់បន្ថយកុំឲ្យឆេះរាលដាលនិងបន្តស្វែងរកសង្រ្គោះអ្នករងគ្រោះរួចនាំចេញកន្លែងឆេះ។
ពិនិត្យវាយតម្លៃអំពីលទ្ធផលហ្វឹកហាត់ តំណាងក្រុមតម្រួតបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះតំបន់ស្រុកទីវកឹងឲ្យដឹងថា ការងារសហការហ្វឹកហាត់បង្ការពន្លត់អគ្គិភ័យរវាងកងកម្លាំងជំនាញនិងកងកម្លាំងប្រជាជនបង្ការ (នៅនឹងកន្លែង) ប្រព្រឹត្តឡើងត្រូវតាមសំណូមពរបច្ចេកទេស ឆ្លើយតបតាមលក្ខការណ៍បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះកើតឡើងនៅតំបន់អាសយជន។ នេះក៏ជាវិធានការមួយក្នុងបណ្ដាវិធានការផ្សព្វផ្សាយផ្ទាល់ រស់រវើក មានអត្ថប្រយោជន៍ជួយឲ្យប្រជាជននៅតំបន់អាសយជនដឹងរបៀបវិនិច្ឆ័យស្ថានការណ៍ ធានាសុវត្ថិភាពសម្រាប់ខ្លួន និងគ្រួសារពេលមានហានិភ័យកើតឡើង៕
តូវៀង-ថាច់ហ្វាង