ជ្រោមជ្រែងលើកបំផុសចលនារបស់អគ្គសម្ព័ន្ធពលករវៀតណាមនិងផែនការរបស់សម្ព័ន្ធពលករខេត្ត សម្ព័ន្ធពលករស្រុកទីវកឹងសហការជាមួយមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាននិងកីឡាស្រុក បណ្ដាសហជីពមូលដ្ឋានស្ថិតក្រោមឱវាទ ជំរុញមាំការងារផ្សព្វផ្សាយ ចលនាសហជីព កម្មករ និយោជិត ពលករលើភូមិសាស្រ្ដស្រុកសកម្មចូលរួមពិធីប្រឡងផ្សាយបន្ដផ្ទាល់ ស្វែងយល់អំពី ”សេចក្ដីសម្រេចចិត្ដមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ របស់បក្ស សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្ដិកាលឆ្នាំ ២០២០-២០២៥” និង” ស្វែងយល់ចំណេះដឹងសហជីពវៀតណាម ភ្ជាប់ជាមួយក្រមច្បាប់ពលកម្មឆ្នាំ ២០១៩”។
ពិធីជូនលិខិតសរសើរដល់បណ្តាសម្ព័ន្ធពលករ រូបថត៖ តូវៀង
យោងតាមនោះពិធីប្រឡងផ្សាយបន្ដផ្ទាល់អាស្រ័យដោយសម្ព័ន្ធពលករខេត្តចាត់តាំងបានចាប់ផ្ដើមពីដើមខែមិថុនាឆ្នាំ ២០២១។ មកទល់ពេលនេះ ឆ្លងកាត់ ០៨ លើកប្រឡង (ពីខែមិថុនាមកដល់ខែសីហា)មានសហជីព កម្មករ និយោជិត ពលករចូលរួមជាង ១៨.០០០ លើក បណ្ដាចំណែកប្រឡងតាមរូបភាពផ្សាយបន្ដផ្ទាល់។ ក្នុងមួយលើកប្រឡង បេក្ខសិស្សត្រូវឆ្លើយសំណួរដោយរបៀបធ្វើអនុកុល ពេលវេលាមិនលើសពី ២០ នាទី។
លទ្ធផល សហជីព កម្មករ និយោជិត ពលករស្រុកទីវកឹងមាន ២០ អត្ថបទចូលរួមប្រឡង ទទួលបាន ៨០/១៥៧ រង្វាន់ (លេខ ០១ លេខ ០២ លេខ ០៣ និងរង្វាន់លើកទឹកចិត្ត)របស់ទូទាំងខេត្តត្រាវិញ៕
តូវៀង-លឺវវូ