លោកមាគាងសៅរ៍ កើតឆ្នាំ ១៩៥៩ នៅភូមិ ឫស្សី ម្គុម្ព ឃុំង៉ុកបៀង ស្រុកថ្កូវប្រកបរបរបោះគ្រែឫស្សី ៤០ ឆ្នាំប្លាយ។ បច្ចុប្បន្ន អ្នកប្រកបរបរបោះគ្រែឫស្សីនៅមិនច្រើនឡើយ ព្រោះខ្វះវត្ថុធាតុដើម ឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងគ្រួសារបច្ចុប្បន្នសម្បូរបែប ហើយទំនើប ម៉្លោះហើយមិនសូវមាននរណាចាប់អារម្មណ៍ប្រើផលិតផលផលិតពីឫស្សី។
លោកមាគាងសៅរ៍រំលីងភ្នែកឫស្សីដោយឧបករណ៍អគ្គិសនី។ រូបថត៖ ថាច់ហ្វាង
លោកមាគាងសៅរ៍បានឲ្យដឹង៖ បានទទួលផលពីគម្រោងការ “ផ្គត់ផ្គង់អគ្គិសនីឲ្យបណ្ដាគ្រួសារដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ភាគច្រើនគឺជនរួមជាតិខ្មែរនៅខេត្តត្រាវិញ” ពេលមានបណ្ដាញអគ្គិសនីជាតិ គាត់វិនិយោគទិញគ្រឿង ឧបករណ៍សម្រាប់បម្រើមុខរបររបស់គាត់ ដូចជា៖ ម៉ាស៊ីនអារ ម៉ាស៊ីនរំលីងភ្នែកឫស្សី ម៉ាស៊ីនស្វាន។ល។ សរុបទឹកប្រាក់ជាង ០៧ លានដុង។ អាស្រ័យដោយមានអគ្គិសនី មានគ្រឿងម៉ាស៊ីន ឧបករណ៍ផ្លាស់ប្ដូរហត្ថកម្ម ផលិតផលគ្រែឫស្សី ផលិតចេញបានស្អាតហើយរហ័សជាងមុន។ បច្ចុប្បន្ន គិតជាមធ្យមក្នុងមួយខែគាត់ផលិតបានពី ៣០ - ៤០ គ្រែមានខ្នាតគំរូផ្សេងគ្នា។ ផលិតផល មិនត្រឹមតែសម្រាប់លក់នៅមូលដ្ឋានហើយនៅទាំងបានបញ្ជូនទៅដល់ទីក្រុងហូជីមិញ និងបណ្ដាខេត្តជិតខាងទៀតផង។
អំពីការប្រិតសំចៃអគ្គិសនី លោកមាចំណាយប្រាក់អគ្គិសនីជាមធ្យមក្នុងមួយខែ ២០០.០០០ ដុង។ ថ្វីត្បិតចំនួនប្រាក់អគ្គិសនីប្រិតសំចៃជាក់ស្ដែង នាំមកឲ្យគ្រួសាររៀងរាល់ខែមិនអាចគិតបានច្បាស់លាស់ ប៉ុន្តែបញ្ហាសំខាន់គឺមាសៅរ៍បានបុគ្គលិកផ្នែកអគ្គិសនីពិគ្រោះ ណែនាំពីរបៀបប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាពតាមរយៈការរៀបចំ លៃលកការងារសមស្របតាមនីតិវិធីនៃការផលិតគ្រែឫស្សី។
របរធ្វើគ្រែឫស្សីក៏ត្រូវអនុវត្តតាមសង្វាក់ ដូច្នោះទើបប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព។ តាមប្រសាសន៍ របស់លោកមាគាងសៅរ៍ ដំបូងបង្អស់ គឺជ្រើសរើសរួចបែងប្រភេទឫស្សីជាក្រុម (មានខ្នាត កម្រាស ស្ដើង ។ល។) សមស្របជាមួយនឹងបណ្ដាឧបករណ៍ បន្ទាប់ពីនោះ ពេលប្រើឧបករណ៍ដែលមានទាក់ទងដល់អគ្គិសនី គប្បីយោងតាមដំណាក់កាលនីមួយៗ។ ធ្វើដូច្នោះទើបបានរហ័សហើយ មិនសូវបង់អគ្គិសនីផង ។ ដំបូងបង្អស់គប្បីកំណត់ ប្រវែងកំណាត់ឫស្សីសម្រាប់បោះគ្រែ (ជើង រនូត រនាប។ល។) ដើម្បីកាត់ព្រមគ្នាក្នុងពេលតែមួយ តាមលំដាប់លំដោយ បន្ទាប់មកទៀតគឺរំលីងភ្នែក ឫស្សី ស្វានជាដើម។ អាស្រ័យ ហេតុនោះ បណ្ដាឧបករណ៍អគ្គិសនីនឹងស៊ីភ្លើងតិច៕ ប្រែសម្រួល៖ ថាច់ហ្វាង