បងស្រី ស៊ើងង៉ុកង៉្វាង លេខាសម្ព័ន្ធយុវជនស្រុកចូវថាញ់បានឲ្យដឹងថា៖ ដោយស្មារតីស្ម័គ្រចិត្ដឈានមុខរបស់សមាជិកសម្ព័ន្ធយុវជនស្រុករួមចំណែកយ៉ាងសកម្មក្នុងបណ្តាចលនាដែលថ្នាក់លើបំផុសឡើង។ ដើម្បីបន្តការលើកកម្ពស់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លង ឆ្នាំ ២០២២ នេះគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកបន្តអនុវត្តបណ្តាចលនាដែលថ្នាក់លើបំផុសភ្ជាប់ជាមួយការអនុវត្តន៍ចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” អប់រំយុវជនក្នុងស្រុកឲ្យបង្កើនការយល់ដឹង និងអនុវត្តល្អតួនាទី ភារកិច្ចរបស់ខ្លួនជូនមាតុភូមិ បង្កើតរូបភាពល្អរបស់យុវជនសម័យថ្មី។
សម្ព័ន្ធយុវជនឃុំដាឡុក សហការជាមួយអង្គការមហាជនឃុំជូនអំណោយដល់ប្រជាជនក្រីក្រ។
ឆ្នាំ ២0២១ សម្ព័ន្ធយុវជនស្រុកចូវថាញ់ដាំ និងថែទាំដើមផ្កា ដើមឈើជាង ១៨.000 ដើម តាមដងផ្លូវប្រវែង ៧៦៣ គីឡូម៉ែត្រ ប្រមូលសំរាមជាង ១0 តោន។ ចលនាយុវជនបរិច្ចាគឈាមបាន ៦៧៥ ឯកតា។ល។ ជាពិសេស សហការជាមួយសម្ព័ន្ធយុវជនមូលដ្ឋានចលនាសមាជិក បណ្តាអង្គការសប្បុរសជន ចូលរួមវិភាគទានជួសជុល កសាងផ្ទះសប្បុរសធម៌ថ្មី ផ្ទះកន្សែងក្រហមបាន ២៦ ខ្នង ជូនគ្រួសារប្រជាជន‑គ្រួសារសមាជិកក្រីក្រ ជូនអំណោយជាង ៧០០ ចំណែកដល់គ្រួសារក្រីក្រ។ល។ សរុបថវិកាជាង ២,៧ ពាន់លានដុង។ ឆ្លងតាមរយៈសកម្មភាពសប្បុរសធម៌ជាក់ស្តែងទាំងនោះទាក់ទាញយុវជននៅមូលដ្ឋានជាច្រើនចូលរួមអង្គការសម្ព័ន្ធយុវជន។
សម្ព័ន្ធយុវជនឃុំដាឡុកជាសម្ព័ន្ធយុវជនមូលដ្ឋានមួយដែលមានសកម្មភាពជាក់ស្តែងបញ្ជាក់ពីតួនាទី ភារកិច្ចរបស់យុវជនចំពោះសង្គម។ អំពីការអនុវត្តន៍សារាចរលេខ ១៥-CT/TU របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត និងចលនា “ ថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យពណ៌បៃតង “ មានសមាជិកជាង ១.២០០ លើកនាក់ ចេញទ័ពអនាម័យបរិស្ថាន ដាំដើមផ្កាជាច្រើនប្រភេទតាមដងផ្លូវក្នុងឃុំជាង ៣.០០០ ដើម។ ដំឡើងអំពូលភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យតាមដងផ្លូវនៅភូមិចុងទង់បាន ២០ អំពូល ប្រវែង ១,៥ គីឡូម៉ែត្រជួសជុលផ្ទះមេត្តាធម៌ ០១ ខ្នង សាងសង់ផ្ទះសប្បុរធម៌ថ្មី ០២ ខ្នង ជូនគ្រួសារក្រីក្រ សរុបថវិកាជាង ៧០០ លានដុង។
ប្អូនវិធា (ខាងស្តាំ) ចូលរួមដាំផ្កា។
មីងថាច់ធីថាញ់ ជាមុខសញ្ញាគាំពារសង្គម នៅភូមិបាទីវ ឃុំដាឡុកបានសម្ព័ន្ធយុវជនស្រុកឧបត្ថម្ភផ្ទះមេត្តាធម៌មួយខ្នងតម្លៃ ៥០ លានដុង (កាលពីខែឧសភា ឆ្នាំ ២០២១ )។ មីងថាញ់ បានឲ្យដឹងថា៖ កាលពីមុនរដ្ឋក៏បានសង់ផ្ទះឲ្យខ្ញុំមួយខ្នងដែរតែទ្រុឌទ្រោមអស់ ឥឡូវក្មួយៗយុវជនឧបត្ថម្ភបន្តទៀត។
តាំងពីដើមឆ្នាំ ២0២២ មកទល់បច្ចុប្បន្ន សម្ព័ន្ធយុវជនស្រុកចូវថាញ់ពង្រីកសមាជិកថ្មីបាន ១១៣ នាក់ កើនតួលេខមកទល់ពេលនេះ ទូទាំងស្រុកមានសមាជិក ៥.២៧០ នាក់ ក្នុងនោះ ជនជាតិខ្មែរជិត ៥៥% ។ ជាសមាជិកាម្នាក់បានសម្ព័ន្ធយុវជនស្រុកជូនលិខិតសរសើរសម្រេចស្នាដៃឆ្នើមក្នុងបណ្ដាចលនាឆ្នាំ ២០២១ ប្អូនថាច់ធីវិធានៅភូមិប្លុយដើមស្វាយ ឃុំដាឡុក ស្រុកចូវថាញ់បានឲ្យដឹងថា៖ បច្ចុប្បន្ន ប្អូនជានិស្សិតឆ្នាំទី ២ ផ្នែកវេជ្ជ‑ឱសថសាស្រ្តមហាវិទ្យាល័យត្រាវិញ។ ក្រៅពីម៉ោងរៀន ពេលដែលសម្ព័ន្ធយុវជនសាលាឬក៏សម្ព័ន្ធយុវជនឃុំបំផុសចលនាប្អូនតែងស្ម័គ្រចិត្តចូលរួមជានិច្ច។
ឆ្នាំ ២0២២ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកផ្តុំកម្លាំងផ្សព្វផ្សាយចលនាបដិវត្តន៍ 0៣ យ៉ាងនៅមូលដ្ឋានភ្ជាប់ជាមួយការរៀនសូត្រនិងធ្វើតាមអ៊ំ៖ យុវជនស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋ និងឈានមុខចូលរួមការពារមាតុភូមិ ។ ផ្តុំកម្លាំង ត្រៀបបម្រុងឲ្យបានល្អដើម្បីអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២0២២-២0២៧។ ចូលរួមបណ្តាចលនាសម្ព័ន្ធយុវជនជាពិសេសគឺចលនា “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យពណ៌បៃតង”៕
អត្ថបទ‑រូបថត៖ សុជា