តាមប្រភពដំណឹងអំពីសមាគមសហព័ន្ធនារីសង្កាត់លេខ ៧ ទីក្រុងត្រាវិញ ដើម្បីលើកកម្ពស់ស្មារតីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ ជូនសមាជិកានារី សមាគមសហព័ន្ធនារីសង្កាត់លេខ ៧ បានបង្កើតក្រុម Zalo ផ្សព្វផ្សាយបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ មានសមាជិកា ៦៧ នាក់ចូលរួម។ គិតតាំងពីអាសន្នរោគជំងឺរករាលដាលស្មុគស្មាញមកដល់ពេលនេះ សមាគមចាត់តាំងផ្សព្វផ្សាយអំពីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ តាមប្រព័ន្ធ Zalo ឬ ហ្វេប៊ុក របស់សមាគម ទំព័រឃោសនា អប់រំរបស់សង្កាត់ និងទំព័រព័ត៌មានរបស់សមា គមបាន ៣១ លើក ដោយមានបងប្អូននារី ចូលរួម ២.០៧៧ លើក។
ជូនរបាំងមុខដល់បណ្តាគ្រួសារប្រកបរបរលក់ដូរ នៅលើភូមិសាស្ត្រសង្កាត់។
ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីសង្កាត់លេខ ៧ នៅទាំងបង្កើតក្រុមដេររបាំងមុខ និងសហការជាមួយសមាគមសហព័ន្ធនារីសង្កាត់លេខ ៨ ទីក្រុងត្រាវិញចាត់តាំងជូនរបាំងមុខជិត ៨០០ ផ្ទាំងដល់បណ្តាគ្រួសារប្រកបមុខរបរលក់ដូរ នៅលើភូមិសាស្ត្រសង្កាត់។ ទន្ទឹមនឹងនោះ សមាគមបានផ្សព្វផ្សាយមាមីងក្នុងសង្កាត់ ប្រតិបត្តិម៉ឹងមាត់ការពាក់របាំងមុខ រួម ចំណែកបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩៕ ដំណឹង-រូបថត៖ សុខា