លោកភុងថេម៉ី នាយកអគ្គិសនីចូវថាញ់បានឲ្យដឹងថា៖ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ ពេលនេះ អគ្គិសនីចូវថាញ់បាន ផ្ដុំកម្លាំងផ្គត់ផ្គង់ អគ្គិសនីបម្រើការផលិត ធ្វើអាជីវកម្មលើមូលដ្ឋាន ស្រុក។
ជួសជុលអគ្គីសនី ។ រូបថត៖ រតនា
ជាពិសេស អគ្គិសនីចូវថាញ់បានខិតខំអនុវត្ត ធានាការផ្គត់ផ្គង់អគ្គិសនីបម្រើមន្ទីរពេទ្យបណ្ដោះ អាសន្ន ០៥ កន្លែងលើភូមិ សាស្រ្តស្រុក៖ មន្ទីរ ពេទ្យបណ្ដោះអាសន្នលេខ ១ (មន្ទីរពេទ្យព្យាបាល ជំងឺរបេងនិងជំងឺសួតខេត្តត្រាវិញ (មានទីតាំងនៅភូមិសម្បួរ ឃុំលឿងហ្វា ស្រុកចូវថាញ់) មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៣ (មជ្ឈមណ្ឌលសុខា ភិបាលស្រុកចូវថាញ់) មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៦ (មន្ទីរពេទ្យឱសថបុរាណ នៅភូមិកោះ ឃុំង្វៀកហ្វា ស្រុកចូវថាញ់) មន្ទីរពេទ្យបណ្ដោះ អាសន្នលេខ ៧ (មូលដ្ឋានបណ្ដុះបណ្ដាលសាលាមហាវិទ្យាល័យឧស្សាហកម្មអាហារទីក្រុងហូ ជីមិញ នៅភូមិចុងក្រោម ឃុំម៉ីចាញ់ ស្រុកចូវថាញ់) មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៨ (តំបន់ចត្តាឡីស័កសុខាភិបាលប្រមូលផ្ដុំកងអនុសេនាធំលេខ ៩២៦ ភូមិខាញ់ឡុក ឃុំសុងឡុក ស្រុក ចូវថាញ់) ដើម្បីអនុវត្តប្រមូលសម្រាំងជម្លៀស ព្យាបាល សង្រ្គោះជាបន្ទាន់អ្នកមានជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ។
តាមព័ត៌មានពីថ្នាក់ដឹកនាំអគ្គិសនីចូវថាញ់ ក្នុង ០៨ ខែដើមឆ្នាំ ២០២១ ទូទាំងស្រុកប្រិតសំចៃអគ្គិសនីបាន ១.៩២២. ៧១៤ គីឡូវ៉ាត សម្រេច ១០៨,១៤% នៃផែនការដែលក្រុមហ៊ុនអគ្គិសនីប្រគល់ឲ្យ (ផែនការប្រគល់ឲ្យគឺ ១.៧៧៨.០១៧ គីឡូវ៉ាត)។ ក្នុងនោះ មុខសញ្ញាទាំង ០៤ សុទ្ធសឹងអនុវត្តសម្រេចតាមផែនការ៖ រដ្ឋបាលបុព្វហេតុប្រិតសំចៃបាន ៣២.២៤ ៨ គីឡូវ៉ាត (សម្រេច ១១៥,៧៣%) បំភ្លឺសាធារណៈប្រិតសំចៃបាន ៩.៦១០ គីឡូវ៉ាត (សម្រេច ១១២,៩៣%) បំភ្លឺក្នុងការប្រជុំជីវភាព-ធ្វើអាជីវកម្ម សេវាកម្មប្រិតសំចៃបាន ១.៣៦៧.៤៩៣ គីឡូវ៉ាត (សម្រេច ១០៧,៦១%) អាជីវកម្ម ផលិតប្រិតសំចៃបាន ៥១៣.៣៦៣ គីឡូវ៉ាត (សម្រេច ១០៩,០២%)៕ ប្រែសម្រួល៖ ថាច់ហ្វាង