ក្នុងរយៈពេល ០៨ ខែដើមឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញអនុវត្តភារកិច្ចផលិត ធ្វើអាជីវកម្មទន្ទឹម នឹងការខិតខំបង្ការទប់ស្កាត់ជំងឺកូវីដ -១៩។ ដើម្បីធានាផ្ទត់ផ្គង់អគ្គិសនីសុវត្ថិភាព ស្ថិរភាពបម្រើការផលិត ប្រជុំជីវភាព និងបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ក្រុមហ៊ុនបានអនុវត្តព្រមៗគ្នា បណ្ដាវិធានការរក្សាការផលិ ត ធ្វើអាជីវកម្មស្ថិរ ភាព អនុវត្តសម្រេចកម្រិតផែនការជាច្រើន។
បុគ្គលិកអគ្គិសនីស្រុកកូវកែណែនាំអតិថិជនប្រើប្រាស់អំពូលភ្លើង។ រូបថត៖ ហ្វីហ្វាង
អំពីការងារប្រិតសំចៃអគ្គិសនី ក្នុងរយៈពេល ០៨ ខែដើមឆ្នាំ ២០២១ ប្រិតសំចៃបាន ១៧,៥៨ គីឡូវ៉ាត សម្រេច ២,៣% បរិមាណអគ្គិសនីពា ណិជ្ជផល និងសម្រេច ៧៣,៤៥% ផែនការឆ្នាំ ក្នុងនោះ វិស័យរដ្ឋបាលបុព្វហេតុ បំភ្លឺសាធារណៈប្រជុំជីវភាព ធ្វើអាជីវកម្មសេវាកម្ម និងអាជីវកម្ម ផលិតសុទ្ធតែអនុវត្ត សម្រេចនិងសម្រេចលើស កម្រិតផែនការប្រគល់ឲ្យ។ អំពីការងារជម្នះការលួចអគ្គិសនី ចាត់តាំងត្រួតពិនិត្យបាន ១៦.៤១០ លើក សម្រេច ៨៦,៥១% នៃផែនការដាក់ចេញ រួចជួបប្រទះ ០២ ករណីលួចអគ្គិសនីនៅស្រុកកូវង៉ាង រួចប្រមូលអគ្គិសនីមកវិញ ១៦.០៦៣ គីឡូវ៉ាត គិតជាប្រាក់ ៣២ លានដុង។
អំពីលទ្ធផលផលិត ធ្វើអាជីវកម្ម ចំនួនអគ្គិសនីពាណិជ្ជផលអនុវត្តបាន ៥៤៦,៤៦ លានគីឡូវ៉ាតកើន ១,៩៥% បើប្រៀបនឹងពេលជាមួយគ្នា នៃឆ្នាំកន្លង សម្រេច ៦៥,៤៨% ផែនការឆ្នាំ។ ទន្ទឹមនឹងភារកិច្ចផលិតធ្វើអាជីវកម្ម ក្រុមហ៊ុននៅទាំងសកម្មអនុវត្តបណ្ដាសកម្មភាពសុខុមាលភាពសង្គម ឆ្ពោះទៅកាន់ សហគមន៍។ ក្នុង ០៨ ខែដើមឆ្នាំ កម្មាភិបាល បុគ្គលិក និយោជិតក្នុងអង្គភាពរួមវិភាគទានឧបត្ថម្ភមូលនិធិបង្ការទប់ ទល់គ្រោះធម្មជាតិ មូលនិធិឧបត្ថម្ភសង្គម បង្ការទប់ ស្កាត់ជំងឺ កូវីដ-១៩ បាន ៤៨៩ លានដុង ឧបត្ថម្ភផ្ទះឧបការគុណ ១៥ ខ្នងដល់គ្រួសារគោលនយោបាយនៅស្រុកចូវថាញ់ សរុបថវិកា ៧៥០ លានដុង (ប្រភពទុនលៃលករបស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង)។
ចំណុចលេចធ្លោក្នុងការងារធ្វើអាជីវកម្មនិងសេវាកម្មអតិថិជន ក្រុមហ៊ុនបន្តអនុវត្តមានប្រសិទ្ធភាពបណ្ដាវិធីសាស្រ្តទូទាត់ប្រាក់អគ្គិសនីដោយ មិនប្រើប្រាក់មុខ ក្នុងរយៈពេល ០៨ ខែដើមឆ្នាំ សម្រេច ៩០,៥% នៃវិក្កយប័ណ្ណ និងសម្រេច ៩៧,២% ប្រភពចំណូល។ អត្រាទនាក់ទំនង (១២ សេវាអគ្គិសនី) តាមរយៈបណ្ដាបណ្ដាញ របស់មជ្ឈមណ្ឌលថែទាំអតិថិជននិងមជ្ឈមណ្ឌល រដ្ឋបាល (ទ្វារសេវាសាធារណៈបន្ត ផ្ទាល់សម្រេច ៩៩,៩% ខ្ពស់ជាង ៤,៩% ប្រៀបជាមួយនឹងផែន ការ៕ ហ្វីហ្វាង - ថាច់ហ្វាង