អនុវត្តការឧបត្ថម្ភរួមរស់ជាមួយសហគមន៍ឡើងវិញចំពោះអ្នកចេញពីពន្ធនាគារវិលត្រឡប់មកមូលដ្ឋានកំពុងជួបលំបាកក្នុងរយៈពេលអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ កាលពីថ្ងៃទី ៥ ខែកញ្ញា នគរបាលឃុំហ្វាធ្វឹង ស្រុកចូវថាញ់ បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់បងង្វៀងវ៉ាំងតាំង នៅភូមិស្វ៊ឹងថាញ់ និងបងថាច់លី នៅភូមិគគីរ។ អំណោយរួមមានអង្ករ និងស្បៀងអាហារចាំបាច់មួយចំនួនទៀត។ ទន្ទឹមនឹងនោះ ជំរុញស្មារតី រួចសង្ឃឹមថាបងៗខិតខំឆ្លងកាត់ការលំបាក អនុវត្តម៉ឹងម៉ាត់គម្លាតសង្គម រួមចំណែកទប់ស្កាត់ កម្ចាត់អាសន្នរោគកូវីដ‑១៩។
បានដឹងថា បងតាំង និងបងលី បានប្រតិបត្តិរួចរាល់ការពិន័យជាប់ពន្ធនាគារនៅឆ្នាំ ២០១៦ ចាប់ពីវិលត្រឡប់មកមូលដ្ឋានរហូតមកទល់ពេលនេះ បងទាំងពីរតែងឧស្សាហ៍ប្រកបកិច្ចការស៊ីឈ្នួលចិញ្ចឹមជីវិត និងប្រតិបត្តិម៉ឹងម៉ាត់បណ្តាការកំណត់របស់ច្បាប់ និងការកំណត់របស់កន្លែងស្នាក់នៅ។ គិតតាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែកញ្ញា នគរបាលឃុំជូនអំណោយដល់ករណីចេញពីពន្ធនាគារ ២២ នាក់ដែលសកម្មចូលរួមជាមួយចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” ប្រតិបត្តិល្អបណ្តាការកំណត់របស់ច្បាប់ របស់មូលដ្ឋានកន្លែងស្នាក់នៅ។ អំណោយទាំងនោះអាស្រ័យដោយនគរបាលឃុំហ្វាធ្វឹងបំផុសចលនាសប្បុរសជនរួមវិភាគទាន៕
ប្រែសម្រួល៖ ថាច់សម្បត្តិ