ឆ្លងតាមរយៈការងារក្ដាប់ស្ថានភាព នគរបាលឃុំឡុងថើយ ស្រុកទីវកឹងបានស៊ើបអង្កេតរួចចាប់ភ័ស្តុតាងយុវជន ០៤ នាក់ កំពុងលេងល្បែងស៊ីសង (លេងបៀ) នៅឃុំឌិញហ្វា ឃុំឡុងថើយ។ វត្ថុតាងបានប្រមូលរក្សាទុករួមមាន បៀមួយកំប្លេ (ប្រភេទ ៥២ សន្លឹក) និងប្រាក់ ១,១ លានដុង។
បណ្ដាមុខសញ្ញាចូលរួមលេងល្បែង រួមមាន៖ ត្រឹងវុាំងវូ អាយុ ៣១ ឆ្នាំ ត្រឹងវុាំងខាងអាយុ ២៨ ឆ្នាំ ឡេវុាំងឡឹង អាយុ ៥៣ ឆ្នាំ និង ង្វៀងវុាំងជីកុង អាយុ ៤៨ ឆ្នាំ នៅភូមិឌិញហ្វា ឃុំឡុងថើយរួមគ្នា។ មុខសញ្ញាទាំងនោះ បានទទួលសារភាពថា អាស្រ័យដោយអាសន្នរោគជំងឺកូវីដ -១៩ គ្មានការងារធ្វើ ម៉្លោះហើយបបួលគ្នាលេងបៀ។ នគរបាលឃុំឡុងថើយបានធ្វើសេចក្ដីកំណត់ហេតុអំពីបទល្មើសចូលរួមលេងល្បែង និងមិនអនុវត្តបណ្ដាវិធាន ការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ តាមច្បាប់កំណត់។
ថ្កោលទោសរួចចាប់ឃាត់ខ្លួនបណ្ដោះអាសន្នមុខសញ្ញាជល់មាន់
ស្ថាប័នតម្រួតស៊ើបអង្កេតនគរបាលស្រុកកាងឡុងបានចេញសេចក្ដីសម្រេចចិត្តផ្តើមនីតិវិធីបណ្តឹងករណីព្រហ្មទ័ណ្ឌ ផ្តើមនីតិវិធីបណ្តឹងជនជាប់ចោទ និងអនុវត្តអាជ្ញាចាប់ឃាត់ខ្លួនបណ្ដោះអាសន្នចំពោះង្វៀងវុាំងញ៉ឹកឬក៏ហៅថា “ត្រីសមុទ្រ” អាយុ ៣៨ ឆ្នាំ នៅភូមិ ៨ (អា) ឃុំអាងត្រឿងអំពីទោសចាត់តាំងលេងល្បែងស៊ីសង។
តាមលទ្ធផលស៊ើបអង្កេត នៅថ្ងៃទី ២៧ ខែមិថុនា ពេលទទួលបានដំណឹង នគរបាលស្រុកកាងឡុងសហការជាមួយនគរបាលឃុំអាងត្រឿងត្រួតពិនិត្យតំបន់មួយនៅភូមិ ៨ (អា) ឃុំអាងត្រឿងក៏ជួបប្រទះរួចចាប់បានភ័ស្តុតាង មុខសញ្ញាជាច្រើន កំពុងរៀបចំលេងល្បែងជល់មាន់ស៊ីសង។ វត្ថុតាងដែលបានប្រមូលរក្សាទុករួមមាន៖ មាន់ ជល់ ០៤ ក្បាល ខ្នាយមាន់ធ្វើអំពីលោហធាតុ ០៤ ដើម រួមជាមួយឧបករណ៍សម្រាប់ជល់មាន់មួយចំនួនទៀត។
នៅពេលធ្វើការជាមួយនគរបាល មុខសញ្ញាទាំងនោះ សុទ្ធសឹងបានសារភាពទទួលស្គាល់អំពើបំពានរបស់ខ្លួនហើយ សារភាព ជម្រាបដល់នគរបាលថាការជល់មាន់អាស្រ័យញ៉ឹកជាអ្នកផ្ដួចផ្ដើមកំណត់ពេល ជ្រើសកន្លែងជល់មាន់ ក្នុងមួយលើកៗញ៉ឹក យកប្រាក់ឆុងពី ៥០.០០០ - ៥០០.០០០ ដុង ហើយពេលកំពុងចាត់តាំងជល់មាន់ លើកទី ២ ក៏ត្រូវនគរបាលសើុបអង្កេតចាប់ឃាត់ខ្លួន។
បានដឹងថា ញ៉ឹកបានប្រធានគណៈកម្មាធិការប្រជាជនស្រុកកាងឡុងចេញសេចក្ដីសម្រេចចិត្តពិន័យ ៧,៥ លានដុង អំពីអំពើចាត់តាំងសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ប៉ុន្តែញ៉ឹកមិនទាន់ប្រតិបត្តិនៅឡើយ៕
ពិរុទ្ធជន ០៧ នាក់បានស្នើឲ្យចេញពីពន្ធនាគារមុនពេលកំណត់
អនុគណៈចង្អុលការស្ដីពីការលើកលែងទោសរបស់នគរបាលខេត្តចាត់តាំងប្រជុំដើម្បីពិនិត្យតាមសំណុំលិខិតស្នើ ឲ្យពិរុទ្ធជន ០៧ នាក់ដែលកំពុងប្រតិបត្តិការទោសជាប់ពន្ធនាគារមានពេលកំណត់នៅមណ្ឌលពន្ធនាគារនគរបាលខេត្ត អាគាររក្សាទុកបណ្ដោះអាសន្ននគរបាលថ្នាក់ស្រុក។ យោងតាមសេចក្ដីសម្រេចចិត្តលើកលែងទោសឆ្នាំ ២០២១ របស់ប្រធានរដ្ឋ ក្រុមប្រឹក្សាពិនិត្យសម្រេចបានឯកភាពយោបល់លើកលែងទោសឲ្យចេញពីពន្ធនាគារ មុនពេលកំណត់ដល់ពិរុទ្ធជន ០៧ នាក់ដូចបានស្នើ។
តាមសេចក្ដីសម្រេចចិត្តលើកលែងទោសឆ្នាំ ២០២១ របស់ប្រធានរដ្ឋ អនុវត្តការលើកលែងទោសឲ្យចេញពីពន្ធគារ មុនពេលកំណត់ដល់អ្នកដែលត្រូវពិន័យទោសជាប់ពន្ធនាគារមានពេលកំណត់ជាប់ពន្ធនាគារអស់មួយជីវិតនាឱកាស បុណ្យជាតិប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម (០២/៩/២០២១) ពេលវេលាបានប្រតិបត្តិការទោសជាប់ពន្ធនា គារដើម្បីពិនិត្យលើកលែងទោសគិតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១។ មុខសញ្ញាលើកលែងទោសរួមមានអ្នកដែលកំពុងប្រតិបត្តិការទោសជាប់ពន្ធនាគារមានពេលកំណត់ អ្នកមានទោសជាប់ពន្ធនាគារអស់មួយជីវិតបានបន្ថយចុះជាប់ ពន្ធនាគារមានពេលកំណត់ អ្នកកំពុងបានបពា្ឈប់បណ្ដោះអាសន្នប្រតិបត្តិការទោសជាប់ពន្ធនាគារ៕ ប្រែសម្រួល៖ ថាច់ហ្វាង