ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ បណ្ដាពលករទៅរកស៊ីនៅទីក្រុងហូជីមិញ ខេត្តបិញយឿងវិលមកមូលដ្ឋានត្រូវអនុវត្តចត្តាឡីស័កតាមច្បាប់ កំណត់មុនពេលទៅកាន់គ្រួសារ។ ពលករទាំងនេះភាគច្រើនមានស្ថានភាពលំបាក ម៉្លោះហើយ ការធ្វើចត្តាឡីស័កដោយវាល់ប្រាក់ចំពោះពលករទាំងនោះ ជាបញ្ហាលំបាក។ ដោយឃើញនូវការលំបាករបស់ពលករទាំងនោះ ក្រុមសប្បុរសធម៌ឌិញតឹងអាងគុង នៅភូមិផ្សារ ឃុំតឹបស៊ើង ស្រុកថ្កូវផ្ដួចផ្ដើមចាត់តាំងពេលអាហារមនោសញ្ចេតនាពីរពេល (ព្រឹក និងរសៀល) ឧបត្ថម្ភដល់ពលករដែលនៅក្នុងតំបន់ចត្តាឡីស័កដើម្បីអ្នកទាំងនោះស្ងប់ចិត្ត និងអនុវត្តចត្តាឡីស័កតាមច្បាប់កំណត់។ បងស្រីទឺធីម៉ីឡែ សមាជិកាក្រុមសប្បុរសធម៌ឌិញ តឹងអាងគុងឲ្យដឹងថា៖ ក្រុមឧបត្ថម្ភអាហារ ក្នុងមួយពេលពី ១៤០-១៥០ ចំណែក ដល់ឃុំ តឹបស៊ើង និងតឹងស៊ើង។ ទង្វើនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ពេលបងប្អូនពីខេត្តបិញយឿង ទីក្រុងហូជីមិញ មកស្នាក់នៅក្នុងតំបន់ចត្តាឡីស័កកំពុងជួបកង្វះខាតច្រើន។
អាហារមនោសញ្ចេតនា។ រូបថត៖ ហុងភុក
ដើម្បីមានអាហារឆ្ងាញពិសារ បងប្អូនទាំង ១៤ រូបជាសមាជិការបស់ក្រុមសប្បុរសធម៌ត្រូវ ត្រៀមបម្រុងតាំងពីព្រលឹម។ ការចម្អិនអាហារ សម្រាប់អ្នកធ្វើចត្តាឡីស័ករបស់បងប្អូន ក្នុងក្រុមចាប់ផ្ដើមអនុវត្តពីថ្ងៃទី ២៤ ខែកក្កដាមកម៉្លេះ។ អាហារមួយចំណែកៗរួមមានសម្ល និងកម្រៀម និងបាយ។ ដើម្បីមានអាហារសម្រាប់ ជូនដល់អ្នកទាំងនោះ ត្រូវការឧបត្ថម្ភពីសំណាក់ សប្បុរសជននៅក្នុង និងក្រៅឃុំផ្ញើប្រាក់មកឧបត្ថម្ភ។ ក្រៅពីអ្នកនៅក្នុងមណ្ឌលចត្តាឡីស័កកងកម្លាំងបំពេញភារកិច្ចនៅតាមប៉ុស្ដិ៍ត្រួត ពិនិត្យរបស់ឃុំទាំងពីរក៏បានទទួលអាហារមនោសញ្ចេតនានេះដែរ។
តាមគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើង ក្នុងមួយថ្ងៃចន្រ្កានសប្បុរសធម៌តឹងអាងគុងចំណាយប្រាក់ពី ២-២,៣ លានដុងសម្រាប់ ចម្អិនអាហារពី ២៨០-៣០០ ចំណែកជូនពលករ ក្នុងមណ្ឌលចត្តាឡីស័ករបស់ឃុំតឹបស៊ើង និងតឹងស៊ើង ព្រមទាំងកងកម្លាំងយាមមណ្ឌលចត្តាឡីស័ក និងកងកម្លាំងប្រចាំប៉ុស្ដិ៍ត្រួតពិនិត្យ លើភូមិសាស្រ្តឃុំទាំងពីរ។ បណ្ដាចំណែកអាហារមនោសញ្ចេតនានេះពោរពេញដោយអត្ថន័យវប្បធម៌មនុស្សជាតិ ប្រវេណីរបស់ជនជាតិ “ជួយគ្នាក្នុងគ្រាមានអាសន្ន”។ នេះក៏ជា កម្លាំងជំរុញរួមដៃរុញច្រានអាសន្នរោគជំងឺ៕ ហុងភុក-ថាច់ហ្វាង