របាំរាំជនរួមជាតិខ្មែរយើងបានចែកចេញជា ពីរប្រភេទគឺ របាំរាជវាំង និងរបាំប្រជាប្រិយ។ របាំរាជវាំងតម្រូវការដល់អ្នករាំត្រូវឆ្លងកាតការ ហ្វឹកហាត់កាយវិការយ៉ាងតឹងតែងទុក្ខលំបាក។ តាំងពីកាយវិការ រូបរាង ដៃ ជើង និងបបូរ មាត់ស្រស់ញញឹមជានិច្ច កែវភ្នែកត្រូវហ្វឹកហាត់ តាមបណ្តាបទដ្ឋានបុរាណ អ្នករាំត្រូវចាំស្ទាត់ ជំនាញដើម្បីឆ្លាក់វិចិត្រ ត្រូវមានអារម្មណ៍ទៅ ក្នុងឥស្សរជន។
របាំរាជវាំង របាំជូនពរ។
របាំប្រជាប្រិយផ្ទុយមកវិញ មិនក្រឹត្យក្រមឱឡារិក ប៉ុន្តែកាយវិការធូរស្រួលហាក់ដូចគ្មាន អ្វីរិតត្បិតឬបង្ខិតបង្ខំ សុទិដ្ឋិនិយម ពោរពេញដោយ សេចក្តីសេ្នហា។ បណ្តាក្បាច់របាំរាំប្រជាប្រិយ សាភាយពេញនិយម ភាគច្រើនគឺចង្វាក់របាំរាំវង់ រាំសារ៉ាវ៉ាន ឆៃយុាំ របាំត្រឡោក។
របាំត្រគោះត្រឡោក។
ជនរួមជាតិខ្មែរអាចនឹងចាត់តាំងរបាំរាំនៅ គ្រប់ទីកន្លែងដូចជា នៅលើឆាក់ល្ខោននៅក្នុងវត្ត នារដូវបុណ្យចូលឆ្នាំថ្មី បុណ្យភ្នំបិណ្ឌ បុណ្យអកអំបុក ឬនៅនឹងគេហដ្ឋាន និងមិនកំ ណត់ចំនួនមនុស្សឬចាស់ក្មេងក៏អាចចូលរាំ បានទាំងអស់។ ព្រោះហេតុនោះ ពិតជាឆ្លងកាតរាប់រយឆ្នាំដែលឋិតថេររួមជាមួយនឹងរូបភាពកំសាន្តសប្បាយទំនើបជាច្រើន ប៉ុន្តែរបាំ ប្រពៃណីខ្មែរនៅតែជាប់ដិតដាមជាមួយនឹងជីវ ភាពជានិច្ច៕ មុនីរ័ត្ន