មហាបរិញ្ញា ត្រាងទឺង នាយករងសាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិខេត្ត (ស្ថិតក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ)បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ស្ថានភាពអាកាសធាតុប្រែប្រួល រាំងស្ងួត និងប្រភពទឹកសាបពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្សត់ខ្សោយ ផ្តើមពីនោះ ជះឥទ្ធិពលយ៉ាងធំដល់ការផលិតកសិកម្ម ជាពិសេស ចំពោះការផលិតស្រូវជាប្រភេទដំណាំដែលត្រូវការទឹកច្រើន។ ព្រោះហេតុនោះការប្រើប្រាស់ប្រភពទឹកឲ្យមានប្រសិទ្ធភាពក្នុងការផលិតតាមអាកាសធាតុប្រែប្រួលតែងបានផ្នែកកសិកម្ម និងមាមីងសិករអនុវត្តក្នុងការផលិត។
ដើម្បីពង្រីកការផលិតកសិកម្មតាមទិសដៅស្ថិរភាព បង្កើនជីវភាព ប្រជាជន បក្ខភាគ គណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀង ស្រុកថ្កូវបានអនុវត្តរវៀសរវៃ បណ្តា គោលនយោបាយឧបត្ថម្ភរបស់ខេត្ត និងស្រុក ក្នុងការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមដែលមានតម្លៃសេដ្ខកិច្ច ពង្រីកតាមទិសដៅបង្កើតកន្សោមមុខទំនិញ ដែលមានតម្លៃសេដ្ឋកិច្ច និងធានាសុវត្តិភាពអនាម័យ អាហារ។
អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការងារកាត់បន្ថយភាពក្រីក្រសិ្ថរភាព ឃុំតឹបស៊ើង ស្រុកថ្កូវតែងផ្ដុំបណ្ដាប្រភពកម្លាំងផ្សព្វផ្សាយអនុវត្តល្អបណ្ដាកម្មវិធី គម្រោងការរបស់មជ្ឈិម របស់ខេត្ត និងមូលដ្ឋានដើម្បីជួយឱ្យគ្រួសារក្រីក្រ ជិតក្រមានលក្ខណៈឈានឡើងចាកផុតភាពក្រីក្រសិ្ថរភាព។
កាលពីថ្ងៃទី ២០ ខែមេសា សមមិត្តង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការកសាងពង្រីកផលិតផល OCOP ពាណិជ្ជសញ្ញា ស្វែងរកប្រភពផលិតផល និងពង្រីកពាណិជ្ជកម្មអេឡិចត្រូនិច(គណៈចង្អុលការ) សមមិត្ត ផាមមិញទ្រៀង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អនុប្រធានអចិន្ត្រៃយ៍គណៈចង្អុលកាអញ្ជើញចូលរួមជាអធិបតីសន្និបាតវាយតម្លៃសកម្មភាពឆ្នាំ ២០២២ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២៣។
នៅក្បែរផ្លូវជាតិលេខ ៥៣ ស្ថិតនៅភូមិពលទេព ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង មានអាសយជនមួយជំនាញខាងផលិតគុយទាវស្នងបន្តពីចាស់ទុំជាច្រើនជំនាន់។ ពេលមូលដ្ឋានកសាងផលិតផល OCOP ផលិតផលនោះមិនត្រឹមតែសម្រេចសម្បទាតាមការកំណត់ បណ្ដាគ្រួសារដែលចូលរួមផលិត នៅទាំងបានចូលរួមជាមួយសហករណ៍ដោយមានឈ្មោះថាសហករណ៍គុយទាវពលទេព ជួយឱ្យផលិតផលរបស់មាមីងនៅទីនោះមានលក្ខណៈបានប្រសព្វជាមួយបណ្ដាទីផ្សារនៅក្នុងនិងក្រៅខេត្ត។
បង្កើតការងារធ្វើជូនពលករនៅមូលដ្ឋាន បង្កើនប្រាក់ចំណេញលំនឹងតម្លៃ និងបង្កើនប្រាក់ចំណូលជូនសមាជិក នោះជាគោលលំនាំមួយក្នុងបណ្ដាសកម្មភាពរបស់សហករណ៍កសិកម្មព្រែកលប ឃុំតឹងហ៊ុង ស្រុកទីវកឹងបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ២០១៦ និងមិនបង្អង់បានរីកចម្រើនក្នុង បណ្ដាវិស័យដូចជា៖ ធារាសាស្រ្ត ផ្គត់ផ្គង់ស្រូវពូជ ជី ថ្នាំការពាររុក្ខជាតិ បង្កើតបានជាចំណុចទិសដៅថ្មីសម្រាប់មាមីងកសិករ ជាពិសេសគឺសមាជិកក្នុងការពង្រីកសេដ្ឋកិច្ចធ្វើមានស្របច្បាប់លើស្រែ ចម្ការរបស់ខ្លួន។
ជាមួយនឹងតួនាទីជាស្ពានមេត្រីភាពរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន ក្នុងបណ្ដាឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តតែងរួមដំណើរជាមួយមូលដ្ឋានផ្សព្វផ្សាយ អនុវត្តបណ្តាកម្មវិធី គោលនយោបាយរបស់បក្ស និងរដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ។
ក្នុងចលនាកសិករផលិត-ធ្វើអាជីវកម្មពូកែបានលេចធ្លោនូវបណ្តាគំរូកសិករខ្មែរជាច្រើន តែងទទួលបានប្រភពចំណូលខ្ពស់អាស្រ័យបានអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិត។ នៅបណ្ដាថ្ងៃដែលមាមីងជនរួមជាតិខ្មែរត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ យើងខ្ញុំមានឱកាសបានមកជួប និងសំណេះសំណាលជាមួយកសិករខ្មែរដែលបានអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងការផលិត។
ដើម្បីដោះស្រាយការលំបាកអំពីប្រាក់ទុន បទពិសោធន៍ ច្រកចេញសម្រាប់ផលិតផលរបស់បងប្អូននារីខ្មែរ សមាគមសហព័ន្ធនារីឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាងតែងរួមដំណើរ និងក្លាយជា “ទីបង្អែក” ក្នុងការបំផុសចលនាសមាជិកាចូលរួមក្រុមសហការផលិត បណ្តាទម្រង់របស់សមាគម ដើម្បីពង្រីកសេដ្ឋកិច្ច ឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាព។
ដោយមានចរិតព្យាយាម ចូលចិត្តសិក្សាស្រាវជ្រាវ កសិករ ថាច់សោភ័ណ នៅភូមិស្លែងចាស់ ឃុំភឿកហ៊ឹង ស្រុកថ្កូវ បានឆ្លងកាត់ការលំបាកពីទម្រង់បិតស្រា និងចិញ្ចឹមជ្រូក។ លោកមាក្លាយជាកសិករផលិត-ធ្វើអាជីវកម្មពូកែ ក៏ផ្តើមពីទម្រង់នេះដែរ។
ហាមតឹងជាឃុំស្ថិតនៅតំបន់ជ្រៅរបស់ស្រុកថ្កូវ ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅស្មើ នឹង ៨១,៥២% នៃចំនួនប្រជាជន។ ឃុំមានភូមិចំនួន ៧ មានគ្រួសារប្រជាជនចំនួន ២.៣៨៩ គ្រួ ដោយមានចំនួនមនុស្សរាយ ១០.៥៥៥ នាក់។ ជាឃុំកសិកម្ម ប្រជាជនមូលដ្ឋានជំនាញខាងការផលិតស្រូវ ដាំអំពៅ ចិញ្ចឹមជលផល ជាពិសេសមូលដ្ឋានមានរបរដាំកក់ ត្បាញកន្ទេល។ ឃុំហាមតឹង មានផ្ទៃដីចំនួន ២.១៦១,១៥ ហិកតា ដីកសិកម្មចំនួន ១.៤៨២,៥៧ ហិកតា ស្រូបយកអត្រា ៦៨,៦០% នៃផ្ទៃដីធម្មជាតិ។ ក្នុងនោះ ផ្ទៃដីដាំកក់មានចំនួន ១៦,៥ ហិកតា ផ្ដល់ផលកក់ស្ងួតបានចំនួន ៩០,៧៥ តោនក្នុងមួយឆ្នាំ គ្រប់ផ្គត់ផ្គង់វត្ថុធាតុឱ្យរបរត្បាញកន្ទេលនៅមូលដ្ឋាន។
កាលពីថ្ងៃទី ១៦ មីនា ការិយាល័យសេដ្ឋកិច្ចទីផ្សាររួមខេត្តយ្វៀងហាយសហការជាមួយមជ្ឈ មណ្ឌលព័ត៌មាន-អនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យាខេត្ត និងសហករណ៍កសិកម្ម-ជលផលត្រឿងឡុង ហ្វា ចាត់តាំងសិក្ខាសាលាស្ដីពីការដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ស្ថិតក្នុងកម្មវិធីឃុំ សង្កាត់នីមួយៗ មានផលិតផល (OCOP) មួយប្រភេទនៅលើភូមិសាស្រ្តទីផ្សាររួមខេត្តយ្វៀង ហាយ។ នៅក្នុងអង្គសិក្ខាសាលានេះ មានកសិករ ២៧ គ្រួសារនៅលើភូមិសាស្រ្តមក ចូលរួម។
បច្ចុប្បន្ន ទូទាំងខេត្តមានផ្ទៃដីដាំកក់ប្រមាណ ២.៥០០ ហិកតា ក្នុងនោះស្រុកកាងឡុងស្រូបយកអត្រាជាង ៨០%។ លទ្ធផលសេដ្ឋកិច្ចពីការដាំកក់ផ្ដល់ឲ្យ បានបញ្ជាក់ឲ្យឃើញថា នេះជាគោលដៅយ៉ាងត្រឹមត្រូវរបស់ខេត្ត ក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធពូជដំណាំ។ ប្រការនេះ រួមចំណែកអនុវត្តជោគជ័យការរចនាសម្ព័ន្ធកសិកម្មឡើងវិញ តាមអាកាសធាតុប្រែប្រួល។
ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់ កំពុងមមាញឹកនឹងការទទួលបុណ្យតេតគ្វីម៉ៅ ឆ្នាំ ២០២៣។ លទ្ធផលក្នុងឆ្នាំ ២០២២ មានកម្រិតផែនការជាច្រើនបានអនុវត្តសម្រេច និងសម្រេចលើសពីសេចក្ដីសម្រេចចិត្តដែលបានដាក់ចេញ។ វិស័យសេដ្ឋកិច្ច - សង្គម រីកចម្រើនស្ថិរភាព ជាពិសេសគឺចលនាប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនា និង ការកសាងជនបទថ្មីលើកកម្ពស់បាននាំមកលទ្ធផលជាក់ស្តែងជាច្រើន។