មូលនិធិឥណទានប្រជាជនឃុំសុងឡុក ស្រុកចូវថាញ់ធ្វើសកម្មភាពនៅលើភូមិសាស្រ្ត ០៦ ឃុំ៖ សុងឡុក លឿងហ្វា លឿងហ្វាង (អា) ង្វៀកហ្វា (ស្រុកចូវថាញ់ និងឃុំតឹបង៉ាយ ហ៊ីវទឺ (ស្រុកទីវកឹង)។ ក្នុងឆ្នាំ ២០២២ មូលនិធិឥណទានប្រជាជនឃុំសុងឡុកធ្វើសកម្មភាពមានប្រសិទ្ធភាព សម្រេចបណ្ដា កម្រិតផែនការនិងបន្តរួមដំណើរជាមួយសមាជិកពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ស្ថិរភាព។
ក្នុងឆ្នាំកន្លងស្រុកយ្វៀងហាយ ផ្សព្វផ្សាយ និងអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាពបណ្ដាដំណោះស្រាយដើម្បីឧបត្ថម្ភ បង្កលក្ខណៈឱ្យគ្រួសារក្រីក្រពង្រីកសេដ្ឋកិច្ចកាត់បន្ថយអត្រាគ្រួសារក្រីក្រពី ២% សម្រេចតាមផែនការដែលបានដាក់ចេញ។
ទម្រង់បង្វែរដីផលិតស្រូវមិនសូវមានផលមកដាំដំណាំបច្ចុប្បន្ននេះមានមាមីងកសិករជាច្រើននៅភូមិក្រកណ្ដាល ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវអនុវត្តសម្រេចបានជោគជ័យនិងពង្រីកទូលាយ។
បច្ចុប្បន្ននេះ មាមីងកសិករនៅស្រុកចូវថាញ់បាននិងកំពុងមមាញឹកក្នុងការថែទាំបន្លែគ្រប់ប្រភេទ។ ជាពិសេស ម្ចាស់ការបង្ការ ទប់ស្កាត់ដង្កូវក្រាបំផ្លាញដំណាំ ដើម្បីមានផលិតផលគ្រប់គ្រាន់សម្រាប់លក់នៅទីផ្សារបុណ្យតេតឆ្នាំ ២០២៣។
ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅនឹងអង្គសិក្ខាសាលាបូកសរុបលទ្ធផលទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កាក្នុងអាងក្រាលកៅស៊ូ អាងស៊ីម៉ងត៍ឬវាំងព្រួលសំណាញ់នៅខេត្តត្រាវិញ សមាគមជលផល និងធ្វើចម្ការខេត្តជំរុញទឹកចិត្តប្រជាកសិករពង្រីកទូលាយទម្រង់នេះ។ នេះគឺជាទម្រង់ដែលបានអនុវត្តធ្វើជាគំរូផ្តល់លទ្ធផលសេដ្ឋកិច្ច បរិស្ថាន និងសង្គម។
មិនត្រឹមតែជាភេទនារីធ្វើសេដ្ឋកិច្ចពូកែ មានបងប្អូននារីភាគច្រើនទៀតនៅទាំង ទទួលរ៉ាប់រងការងារមហាជន រួមចំណែកជំរុញបណ្ដាកិច្ចចលនារបស់មូលដ្ឋានឲ្យកាន់តែរីកចម្រើនទៀតផង។ តួយ៉ាងដូចជាបងស្រី គឹមធីង៉ុកហាញ់ ប្រធានសាខាសមាគមនារីភូមិកោះសាន្ត ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងជាគំរូ។
តាមផែនការផលិតស្រូវរដូវសម្រកឆ្នាំនេះ ស្រុកទីវកឹងនឹងចុះពូជ ១០.៥៧០ ហិកតា។ រយៈពេលចុះពូជចាប់ផ្តើមពីថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដោយចែកចេញជា ០២ លើក។ លើកទី ០១ ចុះពូជចាប់ពីថ្ងៃទី ០៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួន ១.៥៤៣ ហិកតា រួមមានបណ្តាឃុំ៖ ហ៊ីវទឺ ហ៊ីវទ្រុង តឹបង៉ាយ ភូកឹង តឹងហ៊ុង និងតឹងហ្វា។ លើកទី ០២ ចាប់ពីថ្ងៃទី ០៥-៣០ ខែធ្នូ ឆ្នាំ ២០២២ ចំនួន ៩.០២៧ ហិកតា រួមមាន៖ ទីប្រជុំជនទីវកឹង ឃុំហ៊ីវទឺ ហ៊ីវទ្រុង តឹបង៉ាយ ង៉ាយហ៊ុង ភូកឹង ឡុងថើម តឹងហ៊ុង តឹងហ្វា និងហ៊ុងហ្វា។ យោងតាម លក្ខណៈជាក់ស្តែងរបស់មូលដ្ឋានដែលអាចបែងកាលបរិច្ឆេទចុះពូជឲ្យបានសមស្រប ប៉ុន្តែត្រូវធានាការចុះពូជឲ្យបានព្រមៗគ្នានៅលើវាលស្រែនីមួយៗដើម្បីជៀស វាងដង្កូវក្រា និងជំងឺផ្សេងៗ។ ក្នុងរដូវនេះ ផ្នែកកសិកម្មប្រកាសព្រមានឲ្យមាមីងកសិករ គប្បីប្រើប្រាស់បណ្តាប្រភេទពូជស្រូវដែលបានទទួលស្គាល់ ដូចជា៖ OM ៥៤៥១, OM ១៨, OM ៤៩០០ ដាយថើយ ៨ បណ្តាពូជ OM 429, RVT។ ដោយឡែកក្រុមពូជ IR ៥០៤០៤០, ML ២០២ អាចផលិតបន្ត ប៉ុន្តែកុំឲ្យលើសពី ២០% នៃផ្ទៃដីចុះពូជ។
ក្នុងបណ្ដាឆ្នាំកន្លង ខេត្តត្រាវិញបានផ្ដុំផ្សព្វផ្សាយប្រភពទុនជាច្រើនរបស់មជ្ឈិម ខេត្ត និង ទុនគួបផ្សំពីបណ្ដាកម្មវិធីរបស់បណ្ដាផ្នែកដើម្បីវិនិយោគក្នុងវិស័យកសិកម្ម កសិករ ជនបទ។ ផ្ដើមពីនោះ បានជួយឲ្យជីវភាពរបស់ប្រជាជននៅតំបន់ជនជាតិខ្មែរមានការរីកចម្រើន។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសន្សឹមៗបានកសាងរួចរាល់ ងាយស្រួលក្នុងការ ដឹកជញ្ជូនមុខទំនិញ និងភ្ជាប់ជាមួយបណ្ដាកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ល។
ការផលិតស្រូវគុណភាពខ្ពស់ដោយមានការចងសម្ព័ន្ធផលិតភ្ជាប់ជាមួយការធានាប្រមូល ទិញកសិផលកំពុងបានមូលដ្ឋានជាច្រើននៅក្នុងខេត្តអនុវត្ត។ គោលដៅគឺជួយឲ្យមាមីងកសិករ ជាពិសេសនៅតំបន់ជនជាតិខ្មែរផលិតកសិផលពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែមានគុណភាព និងមានប្រភពចំណូលខ្ពស់។
ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កលក្ខណៈជូនពលករ ពលការិនីនៅជនបទឲ្យមានការងារធ្វើជាទិសដៅមួយសំខាន់ដែលរដ្ឋខិតខំអនុវត្ដល្អ។ ដើម្បីរួមចំណែកអនុវត្ដសម្រេចទិសដៅនេះ សមាគមសហព័ន្ធន៍នារីស្រុកកូវកែ សហការជាមួយការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុក ចាត់តាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករនៅជនបទ ជាពិសេសគឺពលការិនី ភ្ជាប់ជាមួយនឹងការឧទេ្ទសនាម ពិគ្រោះជូនសិក្ខាកាម រកការងារធ្វើក្រោយពេលបានបណ្ដុះបណ្ដាល។
តម្លៃផ្លែហ្គឹកបច្ចុប្បន្ន ដែលបានបណ្ដាមូលដ្ឋាន និងអាជីវកម្មប្រមូលទិញដោយកម្រិតលំនឹងបង្គួរក្នុងមួយគីឡូក្រាមពី ៨.០០០ - ៩.០០០ ដុង ពេលខ្លះឡើងដល់ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម។ នេះជាដំណាំដែលសមស្របនឹងបណ្ដាតំបន់ដីដែលទើបឡើងជាចម្ការឬក៏ដីផ្នោរ ដីខ្សាច់នៅជុំវិញផ្ទះ។ល។ ក្រោយពេលដាំបានពី ៨-១០ ខែ ហ្គឹកចាប់ផ្ដើមផ្តល់ផ្លែ។