អនុវត្តកម្មវិធីគោលដៅជាតិបន្ថយភាពក្រីក្រចីរភាពដំណាក់កាល ២០២១-២០២៥ ស្រុកកូវង៉ាងចំណាយថវិកាជិត ៤,៨ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិម ៣,៥៥ ពាន់លានដុង ថវិកាមូលដ្ឋាន ៥៣៣ លានដុង ទុនប្រមូលស្របច្បាប់ផ្សេងៗ ៧១១ លានដុងឧបត្ថម្ភដល់ពលករ អាទិភាពចំពោះពលករស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារដែលទើបរួចផុតពីភាពក្រីក្រនៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរឲ្យមានការងារធ្វើចីរភាព។ យោងតាមនោះ ការិយាពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចធ្វើជាអធិបតីសហការជាមួយបណ្តាការិយាល័យ គណៈ ផ្នែកស្រុកដែលពាក់ព័ន្ធចាត់តាំងអនុវត្តឧបត្ថម្ភបង្កការធ្វើងារ ចីរភាព ផ្តល់ព័ត៌មានទីផ្សារការងារ ពហុសណ្ឋានបណ្តាសកម្មភាពសេវាកម្មការងារធ្វើ គួបបន្តភ្ជាប់ព័ត៌មានផ្គត់ផ្គង់តម្រូវការពលករ ប្រដាប់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានដើម្បីភាវូបនីយកម្មប្រព័ន្ធព័ត៌មានទីផ្សារការងារ បង្កើតវេទិការផ្តោះប្តូរអំពីការងារធ្វើបន្តផ្ទាល់ និងកសាងបណ្តាមូលដ្ឋានទិន្នន័យ។ កសាងមូលដ្ឋានទិន្នន័យស្ដីពីការងារស្វែងរកមនុស្ស-មនុស្សស្វែងរកការងារ។ ឧបត្ថម្ភទំនាក់ទំនងការងារធ្វើ។ល។
ឆ្លើយតបតម្រូវគោលដៅកាត់បន្ថយភាពក្រីក្រពហុសណ្ឋាន ធានា ចីរភាព កាត់បន្ថយការក្រឡើងវិញនិងក្រថ្មី ឧបត្ថម្ភអ្នកក្រីក្រ គ្រួសារក្រីក្រឈានឡើង បានប្រសព្វជាមួយបណ្តាសេវាសង្គម ជាឫសគល់តាមសម្បទាក្រីក្រពហុសណ្ឋានគោលដៅជាតិ បង្កើនគុណភាពជីវភាពរួចផុតក្រីក្រចីរភាព រួមចំណែកអនុវត្តសម្រេចបណ្តាគោលដៅជាតិអំពីការកាត់បន្ថយភាពក្រីក្រ តាមសេចក្តីសម្រេចចិត្តលេខ ០៥-NQ/TU ចុះថ្ងៃទី ០៨ តុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០ ។ បានដឹងថា ៨ ខែដើមឆ្នាំ ២០២២ ស្រុកបង្កលក្ខណៈដោះស្រាយការងារធ្វើជូនពលករ ១.៩៥៤/២.៩០០ នាក់ សម្រេច ៦៧,៣៧% នៃផែនការ។ បញ្ជូនពលករ ៧៨/១២០ នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស សម្រេច ៦៥%៕
កសិករឆ្លូកស្រូវ។ ឌិញកាញ់-ថាច់ហៀង