ក្នុងខែមេសា ស្រុកចូវថាញ់ប្រមូលផលស្រូវបាន ៧.៩៥០ ហិកតា បរិមាណផលសម្រេច ៦៥.៨៦៥ តោន។ គិតមកទល់ពេលនេះ ទូទាំងស្រុក ប្រមូលផលស្រូវរដូវសម្រកដើមឆ្នាំ ២០២៣សម្រេច ១១.៩៩០,៩ ហិកតា សម្រេច ១០០% ផ្ទៃដីដែលបានចុះពូជ បរិមាណផលសម្រេច ៧៩.៧២០ តោន ទិន្នផលសម្រេមធ្យម ៦,៦៤ តោនក្នុងមួយហិកតានៅឃុំសុងឡុក ង្វៀកហ្វា លឿងហ្វា លឿងហ្វា (អា) ថាញ់ម៉ី ម៉ីចាញ់ ដាឡុក ភឿកហាវនិងទីប្រជុំជនចូវថាញ់។
ក្នុងរយៈពេលដដែលនោះដែរ ទូទាំងស្រុកចុះពូជដំណាំគ្រប់ប្រភេទបាន ៥០២,៧ ហិកតា។ ក្នុងនោះ ដំណាំស្បៀង ចុះពូជបាន ២៤,៨ ហិកតា ដំណាំអាហារចុះពូជបាន ៤០៣,២ ហិកតា ដំណាំឧស្សាហកម្មរយៈពេលខ្លី ៣១ ហិកតា ដំណាំរាល់ឆ្នាំផ្សេងៗចុះពូជបាន ៥៤ ហិកតា។ គិតពីដើមឆ្នាំមកទល់ពេលនេះ ទូទាំងស្រុកចុះពូជបាន ៣.១១៤,២ ហិកតា សម្រេច ៤៥% នៃផែនការ ក្នុងនោះ ដំណាំស្បៀង ២០៨,៣ ហិកតា ដំណាំអាហារ ២.១៥៣,២ ហិកតា ដំណាំឧស្សាហកម្មមានរយៈពេលខ្លី ១៧៦ ហិកតា ដំណាំរាល់ឆ្នាំផ្សេងៗចុះពូជបាន ៥៦៩ ហិកតា (ក្នុងនោះ ដាំស្មៅ ៣៩៩ ហិកតា)។
ប្រែសម្រួល៖ លឺវវ៉ូ
កសិករទស្សនាទម្រង់ផលិតស្រូវសុទ្ធ។