បណ្ដាឆ្នាំកន្លង ទន្ទឹមនឹងការងារធានាផ្គត់ផ្គង់អគ្គិសនីលំនឹង បន្តបន្ទាប់ និងអនុវត្តល្អការងារសេវាជូនអតិថិជន ការងារប្រិតសំចៃអគ្គិសនីក៏បានអគ្គិសនីកាងឡុងយកចិត្តទុកដាក់យ៉ាងវិសេសផងដែរ។ អគ្គិសនីកាងឡុងបានផ្សព្វផ្សាយល្អផែនការកម្មវិធីប្រិតសំចៃអគ្គិសនីដែលបានដាក់ចេញរាល់ឆ្នាំ ចលនាប្រិតសំចៃទាក់ទាញអាជីវកម្មជាច្រើន និងគ្រួសាររាប់លានគ្រួចូលរួម ជួយឲ្យអតិថិជនយល់ដឹងអំពីរបៀបប្រើអគ្គិសនីមានប្រសិទ្ធភាព និងប្រិតសំចៃ បង្កើនការយល់ដឹង និងស្មារតីទទួលបន្ទុករបស់ប្រជាជនចំពោះសហគមន៍។
ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីកាងឡុងប្រិតសំចៃអគ្គិសនីបាន ១,៣៣ លានគីឡូវ៉ាត សម្រេច ១០៧,១៤% ប្រៀបជាមួយនឹងផែនការដែលបានប្រគល់ឲ្យក្នុង ០៦ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ប្រិតសំចៃអគ្គិសនីក្នុងផ្ទៃក្នុង (ក្នុងការិយាល័យធ្វើការ) បន្ថយបរិមាណអគ្គិសនីប្រើប្រាស់ប្រមាណ ៦.៧៦៦ គីឡូវ៉ាតប្រៀបនឹងផែនការប្រគល់ឲ្យក្នុង ០៦ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងការងារប្រិតសំចៃអគ្គិសនី អគ្គិសនីកាងឡុងនៅទាំងជំរុញមាំបណ្ដាវិធីសាស្រ្តផ្សព្វផ្សាយអនុវត្តសម្រេចភារកិច្ចធ្វើអាជីវកម្មតាមផែនការដែលក្រុមហ៊ុនអគ្គិសនីប្រគល់ឲ្យ ទោះបីមានការជះឥទ្ធិពលពីជំងឺកូវីដ-១៩ និងគោលនយោបាយពង្រីកបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ញ៉ាំងឲ្យបរិមាណអគ្គិសនីពាណិជ្ជផល តម្លៃលក់អគ្គិសនីកើនទាបក៏ដោយ។ ជាក់ស្ដែង៖ អគ្គិសនីពាណិជ្ជផលលក់បាន ៥៧,២៩ លានគីឡូវ៉ាត សម្រេច ៤៨,៥៦% ប្រៀបជាមួយផែនការកើន ៤,១៨% បើប្រៀបជាមួយនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំ ២០២០។ តម្លៃលក់អគ្គិសនីមធ្យមក្នុងមួយគីឡូវ៉ាត ១.៦៣៥,៨៦ ដុង កើន ០,៥៦ ដុងក្នុងមួយគីឡូវ៉ាតប្រៀបជាមួយផែនការប្រគល់ឲ្យក្នុងឆ្នាំ ២០២១ និងកើន ៥៦,៩៩ ដុងក្នុងមួយគីឡូវ៉ាតបើប្រៀបជាមួយដំណាក់កាលដូចគ្នានៃឆ្នាំ ២០២០។
លោកង្វៀងម៉ាញ់ហ៊ុង នាយកអគ្គិសនីកាងឡុងបានឲ្យដឹង៖ ដើម្បីអនុវត្តសម្រេចកម្រិតផែនការប្រិតសំចៃអគ្គិសនីឆ្នាំ ២០២១ អគ្គិសនីកាងឡុងបានម្ចាស់ការសហការជាមួយរដ្ឋអំណាចមូលដ្ឋានបំផុសចលនាកម្មវិធីប្រឡងប្រណាំងប្រិតសំចៃអគ្គិសនីជាច្រើន ជំរុញមាំការផ្សព្វផ្សាយដល់បណ្ដាមុខសញ្ញាប្រើអគ្គិសនី ផ្សព្វផ្សាយ ជំរុញមាំការផ្សព្វផ្សាយបណ្ដាឧបករណ៍អគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់ ផ្សព្វផ្សាយបណ្ដាកម្មវិធី វិធីសាស្រ្តជាក់ស្ដែង។ល។ ឆ្លងតាមរយៈនោះបានក្លាយជាទម្លាប់ក្នុងការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព រួមចំណែកបំផុសចលនាប្រឡងប្រណាំងអនុវត្តការប្រិតសំចៃអគ្គិសនីក្នុងប្រជាជន៕
ហ្វីហ្វាង-ថាច់ហ្វាង