កាលពីថ្ងៃទី ២១ ខែកុម្ភៈ ក្រុមប្រតិភូការងាររបស់អគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ អាស្រ័យដោយវរសេនីយ៍ឯកង្វៀងជីលិញ សេនាធិការរងយោធភូមិភាគលេខ ៩ ធ្វើជាប្រធានបានអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារត្រៀមលក្ខណៈហ្វឹកហាត់ប្រយុទ្ធឆ្នាំ ២០២២ នៅនឹងគណៈបញ្ជាការដ្ឋានយោធាខេត្ត។
ឃុំហ្វាធ្វឹងមាន ០៩ ភូមិ ជាមួយចំនួនមនុស្សរាយ ១៣.០០០ នាក់ ភូមិសាស្រ្តភ្ជាប់ព្រំដែនសង្កាត់លេខ ៥ និងឃុំឡុងឌឹក ទីក្រុងត្រាវិញ មានផ្លូវគមនាគមន៍សំខាន់ជាច្រើនឆ្លងកាត់លើភូមិសាស្រ្តឃុំ។ ដើម្បីម្ចាស់ការបង្ការ រាំងស្កាត់បណ្តាករណីល្មើសច្បាប់ កាត់បន្ថយករណីបំពានច្បាប់ រួមចំណែករក្សាលំនឹងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ នគរបាលបានកសាងផែនការបង្កើតក្លឹប “រកឃើញ ថ្កោលទោស ហ៊ុមព័ទ្ធចាប់ជនល្មើសច្បាប់”។
តាមតួលេខស្ថិតិរបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្តកើតមានករណីរំលោភភេទទៅលើកុមារចំនួន ២១ ករណី កើន ៨ ករណីប្រៀបជាមួយឆ្នាំ ២០២០ ស្ថាប័ននគរបាលស៊ើបអង្កេតបានធ្វើឱ្យច្បាស់ ២០ ករណី វិនិច្ឆ័យមុខសញ្ញា ២០ នាក់ នៅ ១ ករណីកំពុងស៊ើបអង្កេតបញ្ជាក់។
ស្រុកថ្កូវមានប្រជាជនជាង ៤៣.៣០០ គ្រួសារ ក្នុងនោះគ្រួសារជនជាតិខ្មែរជាង ៦២%។ ឆ្នាំ ២០២១ទន្ទឹមនឹងការជំនួយច្បាប់តាមតម្រូវការរបស់អ្នកត្រូវជំនួយច្បាប់បណ្តាឃុំទីប្រជុំជននៅ ទាំងជំនួយច្បាប់តាមទ្រង់ទ្រាយចូលរួមសម្រុះសម្រួលសម្រេចជោគជ័យរណីវ័ណ្ឌទំនាស់បញ្ហាដីធ្លី អាពាហ៍ពិពាហ៍ និងគ្រួសារបាន ១៣៥/១៦៧ ករណី រួមចំណែកធានាសន្តិសុខនយោបាយ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។
ឆ្លងតាមការត្រួតពិនិត្យរបស់ស្ថាប័ននគរបាល បច្ចុប្បន្ននេះត្រាវិញមានមេតុងទីនចំនួន ១.១២៣ នាក់ ជាមួយនឹងខ្សែតុងទីន ៥.៦៩៥ ខ្សែរួមប្រាក់តុងទីនប្រមាណ ៩៦៥ ពាន់លានដុង។
ស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលស្រុកកាងឡុងទើបតាមចាប់ខ្លួនបានសម្រេចមុខសញ្ញា ង្វៀងវ៉ាំងហ្វេ អាយុ ៥៨ ឆ្នាំបំពានទោសរំលោភភេទ គេចអាជ្ញាស្វែងរកចាប់ខ្លួនកាលពីឆ្នាំ ២០១១។
អនុវត្តការឧបត្ថម្ភរួមរស់ជាមួយសហគមន៍ឡើងវិញចំពោះអ្នកចេញពីពន្ធនាគារវិលត្រឡប់មកមូលដ្ឋានកំពុងជួបលំបាកក្នុងរយៈពេលអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ កាលពីថ្ងៃទី ៥ ខែកញ្ញា នគរបាលឃុំហ្វាធ្វឹង ស្រុកចូវថាញ់ បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់បងង្វៀងវ៉ាំងតាំង នៅភូមិស្វ៊ឹងថាញ់ និងបងថាច់លី នៅភូមិគគីរ។ អំណោយរួមមានអង្ករ និងស្បៀងអាហារចាំបាច់មួយចំនួនទៀត។ ទន្ទឹមនឹងនោះ ជំរុញស្មារតី រួចសង្ឃឹមថាបងៗខិតខំឆ្លងកាត់ការលំបាក អនុវត្តម៉ឹងម៉ាត់គម្លាតសង្គម រួមចំណែកទប់ស្កាត់ កម្ចាត់អាសន្នរោគកូវីដ‑១៩។
ការិយាល័យសុខាភិបាលនិងមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹងទើបចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (វ៉ាក់សាំង AstraZeneca) ដល់ពលករ ១.១៤៧ នាក់ធ្វើការនៅក្រុមហ៊ុនចំកាតឯកសមាជិក MestMate វៀតណាមមានទីតាំងនៅភូមិព្រែកទុង ឃុំតឹងហ៊ុងនិងអ្នកធ្វើការនៅផ្សារទំនើប Co.opMart ទីវកឹងស្ថិតក្រោមឱវាទក្រុមហ៊ុនចំកាតពាណិជ្ជសេវាកម្មសៃហ្គង។
យោងតាមចំណុច C ខ្ទង់ទី ៣ មាត្រាទី ១២ របស់អនុក្រឹត្យលេខ ១១៧/២០២០/NĐ-CP ចុះថ្ងៃ ទី ២៨ កញ្ញា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក្នុងមួយករណីត្រូវពិន័យប្រាក់ពី ១០-១៥ លានដុង។
ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ របស់ស្រុកកូវកែ តែងបានកងកម្លាំងប្រដាប់អាវុធប្រជាជនរួមដំណើររួមកម្លាំងជាមួយប្រព័ន្ធនយោបាយ មានការរួមចំណែកសកម្មយ៉ាងច្រើនក្នុងការងារនេះ។ អនុវត្តភារកិច្ចការងារបង្ការទប់ស្កាត់អាសន្នរោគ គណៈបញ្ជាការដ្ឋានយោធាស្រុកកូវកែបញ្ជូនកម្មាភិបាល យុទ្ធជនកងកម្លាំងប្រចាំការស្រុក និងកម្មាភិបាល យុទ្ធជនកម្លាំងប្រជាស្វ័យត្រាណសហការជាមួយបណ្តាកងកម្លាំងអនុវត្តល្អភារកិច្ចបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។
ការឆ្លៀតឱកាសរបស់ការប្រែប្រួលស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ បណ្តាមុខសញ្ញាទុច្ចរិតបោកប្រាស់ជាបន្តបន្ទាប់ ក្លែងបន្លំខ្លួនឆ្លងតាម រូបភាពផ្សាយបន្តផ្ទាល់ដើម្បីស្វែងរកផលប្រយោជន៍ពីមនុស្សប្រើប្រាស់បណ្តាញ។ ហេតុដូច្នោះ អ្នកប្រើប្រាស់បណ្តាញសង្គម អីនធើណែត គប្បីរឹងស្មារតី ប្រុងប្រយ័ត្នខ្ពស់ មិនគប្បីចុចចូលតំណភ្ជាប់ (link) ចម្លែកឡើយ។ តាមមជ្ឈមណ្ឌលត្រួតពិនិត្យសុវត្ថិភាពលំហបណ្តាញជាតិ នាយកដ្ឋានសុវត្ថិភាពព័ត៌មាន (ក្រ សួងព័ត៌មាន និងឃោសនាការ) ស្ថានភាពក្លែង បន្លំព័ត៌មានរបស់អង្គការចាត់តាំងសុខាភិបាលក្នុងប្រទេសឬអន្តរជាតិនៅលើលំហបណ្តាញរយៈ ពេលកន្លងហើយឃើញថាមានការកើនឡើងច្រើន។
កាលពីថ្ងៃទី ២៩ កក្កដាវរសេនីយ៍ឯក ទ្រឿងវ៉ាំងទឹម ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញបានអញ្ជើញមកសួរសុខទុក្ខ និងជូនរបាំងមុខសុខាភិបាល ១.០០០ ផ្ទាំង ម៉ី ១០ ធុង ដើម្បីឧបត្ថម្ភលើកទឹកចិត្ដដល់កម្មាភិបាល យុទ្ធជន កងទ័ពប្រជាជន និងកងកម្លាំងកំពុងបំពេញការងារនៅបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលនៅតំបន់ជម្លៀសរបស់មូលដ្ឋាន។
ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ បណ្ដាពលករទៅរកស៊ីនៅទីក្រុងហូជីមិញ ខេត្តបិញយឿងវិលមកមូលដ្ឋានត្រូវអនុវត្តចត្តាឡីស័កតាមច្បាប់ កំណត់មុនពេលទៅកាន់គ្រួសារ។ ពលករទាំងនេះភាគច្រើនមានស្ថានភាពលំបាក ម៉្លោះហើយ ការធ្វើចត្តាឡីស័កដោយវាល់ប្រាក់ចំពោះពលករទាំងនោះ ជាបញ្ហាលំបាក។ ដោយឃើញនូវការលំបាករបស់ពលករទាំងនោះ ក្រុមសប្បុរសធម៌ឌិញតឹងអាងគុង នៅភូមិផ្សារ ឃុំតឹបស៊ើង ស្រុកថ្កូវផ្ដួចផ្ដើមចាត់តាំងពេលអាហារមនោសញ្ចេតនាពីរពេល (ព្រឹក និងរសៀល) ឧបត្ថម្ភដល់ពលករដែលនៅក្នុងតំបន់ចត្តាឡីស័កដើម្បីអ្នកទាំងនោះស្ងប់ចិត្ត និងអនុវត្តចត្តាឡីស័កតាមច្បាប់កំណត់។ បងស្រីទឺធីម៉ីឡែ សមាជិកាក្រុមសប្បុរសធម៌ឌិញ តឹងអាងគុងឲ្យដឹងថា៖ ក្រុមឧបត្ថម្ភអាហារ ក្នុងមួយពេលពី ១៤០-១៥០ ចំណែក ដល់ឃុំ តឹបស៊ើង និងតឹងស៊ើង។ ទង្វើនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ពេលបងប្អូនពីខេត្តបិញយឿង ទីក្រុងហូជីមិញ មកស្នាក់នៅក្នុងតំបន់ចត្តាឡីស័កកំពុងជួបកង្វះខាតច្រើន។
ឆ្លងតាមរយៈការងារក្ដាប់ស្ថានភាព នគរបាលឃុំឡុងថើយ ស្រុកទីវកឹងបានស៊ើបអង្កេតរួចចាប់ភ័ស្តុតាងយុវជន ០៤ នាក់ កំពុងលេងល្បែងស៊ីសង (លេងបៀ) នៅឃុំឌិញហ្វា ឃុំឡុងថើយ។ វត្ថុតាងបានប្រមូលរក្សាទុករួមមាន បៀមួយកំប្លេ (ប្រភេទ ៥២ សន្លឹក) និងប្រាក់ ១,១ លានដុង។
ស្ថិតក្នុងស្ថានភាពប្រែប្រួលយ៉ាងស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត កងកម្លាំងតម្រួតនគរបាលក្នុងទូទាំងខេត្តសហការនឹងបណ្តាកងកម្លាំងមានការទាក់ទិនបង្កើនការងារយាមល្បាត ត្រួតពិនិត្យ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ប្តេជ្ញាពិន័យម៉ឹងម៉ាត់រាល់អំពើបំពានសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការអនុវត្តន៍គម្លាតសង្គមដូចជាៈ ប្រមូលផ្តុំលើសពី ២ នាក់ ចេញផ្លូវដោយគ្មានហេតុផលសមស្រប មិនពាក់របាំងមុខ។ល។
បណ្ដាឆ្នាំកន្លង កងអនុសេនាធំព័ត៌មានការិយាល័យសេនាធិការគណៈបញ្ជាការដ្ឋានយោធាខេត្តតែងជំរុញមាំការផលិត ធានាប្រភពស្បៀងអាហារគ្រប់គ្រាន់នៅនឹងកន្លែងសម្រាប់បំពេញបន្ថែមអាហារូបត្ថម្ភក្នុងពេលបាយរាល់ថ្ងៃជូនដល់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព។ សកម្មភាពបង្កើនការផលិតបានគណៈកម្មាធិការបក្សគណៈបញ្ជាការ និងកម្មាភិបាលយុទ្ធជនកងអនុសេនាធំយកចិត្តទុកដាក់អនុវត្តសម្រេចបានបណ្ដាលទ្ធផលគួរឲ្យកត់សម្គាល់។
ស្រុកទីវកឹងមានដងផ្លូវជាតិលេខ ៥៤ និងផ្លូវជាតិលេខ ៦០ ឆ្លងកាត់ មានដងផ្លូវលំ ផ្លូវខេត្ត ផ្លូវជនបទតភ្ជាប់ពីភូមិមួយទៅភូមិមួយប្រវែងរាប់រយគីឡូម៉ែត្រ។ ទន្ទឹមនឹងនោះ ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គមលើភូមិសាស្រ្តស្រុកមិនបង្អង់រីកចម្រើន មានដងផ្លូវជាច្រើនបានបង្កើនកម្រិតជួសជុល បើកទូលាយ ជីវភាពសម្ភាររបស់ប្រជាជនមិនបង្អង់បានកែលម្អ។ ទោះជាដូច្នោះក៏ដោយ រយៈពេលជិតៗនេះ មានស្ថានភាពយុវវ័យងប់ចិត្តជាមួយល្បឿន កាន់ជើងភ្នាល់ ផ្លាស់ប្តូររចនាបទយានយន្តផ្តុំគ្នាបើកបរឆ្វៀលឆ្វាត់ ប្រទាក់ប្រទាម បំពងសំឡេង ម៉ាស៊ីនបង្កឱ្យបាត់សន្តិសុខសណ្តាប់ធ្នាប់លើដងផ្លូវមួយចំនួន បង្កឲ្យមានភាពកង្វល់ដល់អ្នកចូលរួមចរាចរណ៍។
ក្រុមតម្រូតចរាចរណ៍ សន្តាប់ធ្នាប់នគរបាល ស្រុកកូវកែទើបបញ្ជូនសេចក្តីសម្រេចចិត្តពិន័យរដ្ឋបាលរបស់ប្រធាន គណៈកម្មាធិការប្រជាជន ស្រុកកូវកែ និងនគរបាលស្រុកកូវកែចំពោះមុខសញ្ញា ០៩ នាក់ ប្រណាំងម៉ូតូខុសច្បាប់។
កាលពីថ្ងៃទី ០៧ កក្កដា គណៈបញ្ជាការដ្ឋានយោធាខេត្ត ចាត់តាំងពិធីប្រឡងកម្មាភិបាលសម្ព័ន្ធយុវជនពូកែឆ្នាំ ២០២១ មានបធានបទ “មេបញ្ជា ការស្វាហាប់ ឈ្លាសវៃ ឈានមុខ ច្នៃប្រតិដ្ឋ”។ ចូលរួមពិធីប្រឡងមានបេក្ខជន ០៨ រូប ជាលេខា សម្ព័ន្ធយុវជនមកពីបណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទគណៈបញ្ជាការដ្ឋានយោធាខេត្ត។