តាមការស្ថិតិរបស់មន្ទីរពហុវិទ្យាពេទ្យត្រាវិញ គិតតាំងពីថ្ងៃទី ០១ មករា រហូតដល់ថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២១ មាន ១៤៨ ករណីកុមារ មានអាយុក្រោម ១៦ ឆ្នាំបានបញ្ជូនចូលមកសង្គ្រោះជាបន្ទាន់ និងព្យាបាលអាស្រ័យដោយប៉ះទង្គិច គ្រោះថ្នាក់ចរាចរណ៍។ មូលហេតុដែលនាំឱ្យបណ្តាករណីកុមារត្រូវគ្រោះថ្នាក់ចរាចរណ៍នោះគឺ អាស្រ័យដោយការធ្វេសប្រហែសខ្វះការប្រុងប្រ យ័ត្ន មិនបានការយកចិត្តទុកដាក់គ្រប់គ្រង ថែទាំកុមារ និងចំណេះដឹងខាងប្រតិបត្តិច្បាប់អំពីសុវត្ថិភាពចរាចរណ៍របស់ឪពុកម្តាយ និងញាតិសន្តាន។
កន្លងហើយថ្មីៗនេះ ក្រុមយុវជនឈានមុខបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់សម្ព័ន្ធយុវជនឃុំលឺវង៉ីបអាញ់ (ស្រុកថ្កូវ) ជូនអំណោយ ២០ ចំណែកដល់គ្រួសារលំបាក អ្នកមានវ័យចាស់អនាថាក្នុងរយៈពេលអាសន្នរោគកំពុងរាតត្បាតយ៉ាងស្មុគស្មាញដើម្បីបង្ការទប់ស្កាត់អាសន្នរោគ។ អំណោយមួយចំណែកៗតម្លៃ ២០០.០០០ ដុង រួមមានអង្ករ ១០ គីឡូក្រាម ម៉ី ០១ ធុង របាំងមុខ ០១ ប្រអប់ ភ្ជាប់ជាមួយការផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ អស់រយៈពេល ០២ សប្តាហ៍កន្លង ឆ្លងតាមរយៈការចេញទ័ពចលនាអំណោយ រួចឧបត្ថម្ភបានចំនួន ៦២ ចំណែកដល់គ្រួសារមានស្ថានភាពលំបាក។
ទទួលបានប្រភពដំណឹងពីប្រជាជន កងកម្លាំងតម្រូតស៊ើបអង្កេតនគរបាលខេត្ត និងនគរបាលទីក្រុងត្រាវិញ ត្រួតពិនិត្យចៃដន្យ និងចាប់បានភស្តុតាងមុខសញ្ញា ០៥ នាក់ ប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន ខុសច្បាប់នៅក្នុងមូលដ្ឋានឲ្យជួលស្នាក់នៅនៅអនុសង្កាត់លេខ ៦ សង្កាត់ទី ៧ ទីក្រុងត្រាវិញ។
តាមតួលេខស្ថិតិរបស់នគរបាលខេត្តត្រាវិញ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ នៅលើភូមិសាស្រ្តខេត្តកើតមានករណីយុវជន យុវកុមារបំពានច្បាប់ចំនួន ៩៧ ករណី។ គួរឲ្យចាប់អារម្មណ៍គឺចំនួនមុខសញ្ញាដែលបំពានច្បាប់ភាគច្រើនជាយុវវ័យ។ មូលហេតុបណ្តាលឲ្យយុវជនបំពានច្បាប់ភាគច្រើន អាស្រ័យដោយវ័ណ្ឌទំនាស់គ្នារួចជ្រើសយកវិធីដោះស្រាយដោយអំពើហឹង្សា។ ជាពិសេសថ្មីៗនេះមានករណីមួយចំនួនពាក់ព័ន្ធដល់សិស្សសាលា មូលហេតុមកពីដោះស្រាយបញ្ហាឯកជនដោយអំពើហឹង្សា មានពេលខ្លះបម្រុងគ្រឿងសស្រ្តាវុធតាមខ្លួនទៀតផង។
ផ្តើមនីតិវិធីបណ្តឹងចាប់ដាក់ព័ន្ធនាគារបណ្តោះអាសន្នចំពោះមុខសញ្ញា ០៤ នាក់ល្មើសអំពីឱ្យបុលជាមួយប្រាក់ការខ្ពស់
អនុវត្តតាមការចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ កាលពីថ្ងៃទី ០២ មិថុនា ឆ្នាំ ២០២១ ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ទាំង ០៤ កន្លែងបានចេញទ័ពអនុវត្តភារកិច្ចនៅតាមបណ្តាច្រកចេញចូលខេត្ត រួមមាន៖ប៉ុស្តិ៍ត្រួតពិនិត្យ ស្ពានកូចៀង (ឃុំដាយភឿក) ប៉ុស្តិ៍ត្រួតពិនិត្យស្ពានម៉ាយទឹក (ទីប្រជុំជនកាង ឡុង និងស្រុក កាងឡុង) ប៉ុស្តិ៍ត្រួតពិនិត្យកំពង់ចម្លងដាយង៉ាយ (ទីប្រជុំជនកូវក្វាង ស្រុកទីវកឹង) ប៉ុស្តិ៍ត្រួតពិនិត្យស្ពានត្រាមែក (ឃុំថុងហ្វា ស្រុកកូវកែ)។
មីង ត្រឹងធីហ៊ុងពឿង ម្ចាស់អាជីវកម្មផលិតទឹកកកសាវម៉ាយ ជំនាញផលិតទឹកកកនិងទឹកសុទ្ធ នៅភូមិហ្វាឡាក (សេ) ឃុំលឿងហ្វា ស្រុកចូវថាញ់ បានឲ្យដឹងថា៖ នៅរដូវក្ដៅ អាជីវកម្មផលិតទឹកមធ្យមពី ៧០-១០០ ធុង (ធុងប្រភេទ ២០ លីត្រ) ក្នុងមួយថ្ងៃ។ ដោយឡែកទឹកដប (ដបប្រភេទ ០,៥ លីត្រ) ផលិតតាមពាក្យដាក់ទិញ។ ទឹកកកដើមផលិតពី ៨០-១០០ ដើមក្នុងមួយថ្ងៃ (ប្រភេទ ៥០ គីឡូក្រាមក្នុងមួយដើម) និងផលិតទឹកកក គ្រាប់គ្រប់ប្រភេទប្រមាណ ១០ តោនក្នុងមួយថ្ងៃ ដោះស្រាយការងារធ្វើជាប្រចាំជូនពលករ ០៣ នាក់។
កន្លងហើយ ប្រជាជនបានបញ្ជូនត្រាក់ទ័រ កែច្នៃដោយខ្លួនឯង ចូលរួមគមនាគមន៍បង្កឱ្យស្ថានការណ៍អសុវត្ថិភាព ពិតជាមធ្យោបាយប្រភេទនេះ គ្មានច្បាប់ធ្វើចរាចរណ៍តាមផ្លូវក៏ពិតមែន ប៉ុន្តែក៏មានកើតឡើងការប៉ះទង្គិចគ្រោះថ្នាក់ជាច្រើនករណីដែរ។
ភូមិឥដ្ឋ ឃុំហ្វៀងហោយ ស្រុកកាងឡុងជាភូមិមានជនជាតិខ្មែររស់នៅច្រើនកុះករ (ជាង ៦៥% នៃចំនួនប្រជា ជនរួមក្នុងភូមិ)។ បណ្ដាឆ្នាំកន្លង មាមីងខ្មែរនៅភូមិឥដ្ឋបានពង្រីកស្មារតីសាមគ្គីក្នុងការពលកម្មផលិតនិងការកសាងចលនាស្វ័យត្រាណ ស្វ័យបង្ការ ស្វ័យការពាររួមចំណែកធានាសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋាន។
អនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រពៃណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ (២ មីនា ឆ្នាំ១៩៦១-២ មីនា ឆ្នាំ ២០២១) កម្មាភិបាល យុទ្ធជនបណ្តាស្ថាប័ន អង្គភាពក្នុងកងកម្លាំងកងទ័ពការពារព្រំដែនខេត្តបាន និងកំពុងខិតខំចង្អុលការអនុវត្តសម្រេចជោគជ័យភារកិច្ចនយោបាយ រួមចំណែករក្សាលំនឹងបុរណភាពសន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត។
កាលពីថ្ងៃទី ០២ មីនាគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញ ចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រវេណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ (០២ មីនាឆ្នាំ ១៩៦១ -០២មីនាឆ្នាំ ២០២១)។ អញ្ជើញចូលរួមមានឧត្តមសេនីយ៍ត្រី ង្វៀងហ្វាយភឿង មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
បច្ចុប្បន្ន ស្ថានភាពយុវវ័យមិនទាន់គ្រប់អាយុបើកបរយានយន្តចូលរួមចរាចរណ៍យ៉ាងច្រើន។ មូលហេតុគឺអាស្រ័យបណ្តាឋានៈជាឪពុកម្តាយខ្វះការយកចិត្តទុកដាក់ គ្រប់គ្រង។ ពេលឃើញកូនចៅរបស់ខ្លួនចេះបើកបរម៉ូតូ យានយន្តនោះទុកបណ្តោយឱ្យប្អូនៗបើកបរទៅមកដោយខ្លួនឯង។
ក្រោយរយៈពេលប្រព្រឹត្តឡើងបណ្តាសកម្មភាពពុះពោរជក់ចិត្ត រសៀលថ្ងៃទី ៣ ខែកុម្ភៈ នៅស្រុកថ្កូវ ចាត់តាំងពិធីបូកសរុបតេតកងទ័ព-ប្រជាជនឆ្នាំ ២០២១។ តេតកងទ័ព-ប្រជាជនឆ្នាំ ២០២១ ទាក់ទាញបានមនុស្សរាប់ពាន់លើកនាក់ក្នុងនិង ក្រៅស្រុកមកទស្សនា កម្សាន្តសប្បាយ និងទិញដូរ។
ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមគឺនាំមកនូវភាពសុខសាន្តក្នុងជីវភាពរបស់ប្រជាជន ជួយឱ្យប្រជាជននឹងនរចិត្តក្នុងការពលកម្មផលិតលើកកម្ពស់ជីវភាព។ អាស្រ័យហេតុនោះ បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង ជាពិសេសគឺផ្នែកនគរបាលតែងបង្កើនការងារផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមអនុវត្តល្អចលនាការពារសន្តិសុខមាតុប្រទេស។
កាលពីថ្ងៃទី ១៣ មករា គណៈបញ្ជាការដ្ឋានយោធាខេត្តសហការជាមួយគណៈបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ចាត់តាំងពីធីប្រគល់ជូនផ្ទះ”មិត្តរួមអាវុធ” ដល់គ្រួសារអនុសេនីយ៍ឯក ឡេតឹងភឿង។
ឆ្នាំ ២០២០ ឃុំឡុងស៊ើង ស្រុកកូវង៉ាង ចុះពូជដំណាំគ្រប់ប្រភេទបាន ៣.២១០ ហិកតា សម្រេច ១០១,៩% នៃកម្រិតផែនការ ភាគច្រើន៖ ពោត ដំឡូងជ្វា ដំឡូងមី ឪឡឹក ម្រះ ល្ពៅ ម្ទេស សណ្ដែកដី បន្លែគ្រប់ប្រភេទ។ ក្នុងនោះផ្ទៃដីដាំដំណាំបម្រើទីផ្សារតេតជាង ២០០ ហិកតា។ ដោយឡែកម្ទេសដាំបានជិត ៣០ ហិកតា ជាពិសេសតម្លៃម្ទេសបច្ចុប្បន្ននេះមានតម្លៃពី ៩០.០០០-១០០.០០០ ដុងក្នុងមួយគីឡូក្រាម ។
កន្លងហើយ ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសន្និបាតពលករឆ្នាំ ២០២១ និងបូកសរុបការងារផលិតធ្វើអាជីវកម្មឆ្នាំ ២០២០ ដោយមានការចូលរួមរបស់តំណាងជំនួសមុខឲ្យកម្មាភិបាល បុគ្គលិក ពលករទូទាំងក្រុមហ៊ុន ៦៦២ រូប។
យោងតាមសេចក្តីកំណត់របស់អនុប្រយោគទី ៦ មាត្រាទី ២២ របស់ច្បាប់លេខ ៤៦/២០១៤/ QH១៣ កែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់គាំពារសុខាភិបាលលេខ ២៥/២០០៨/ QH១២ (បន្ទាប់ពីនេះគឺហៅថាច្បាប់គាំពារសុខាភិបាល) អ្នកដែលចូលរួមគាំពារសុខាភិបាលនោះ ពេលទៅពិនិត្យព្យាបាលជំងឺដោយខ្លួនឯងមិន ត្រូវតាមខ្សែរយៈមូលដ្ឋានពិនិត្យព្យាលជំងឺថ្នាក់ខេត្ត ក្នុងទូទាំងប្រទេសនឹងបានមូលនិធិគាំពារសុខាភិបាលចំណាយសងបណ្តាខ្ទង់ចំណាយដេកសម្រាកព្យា បាលជំងឺត្រូវតាមក្របខ័ណ្ឌសិទ្ធិផលប្រយោជន៍គាំពារសុខាភិបាល និងកម្រិតទទួលបានដូចជាទៅពិនិត្យព្យាបាលជំងឺត្រូវតាមខ្សែរយៈតាំងពីថ្ងៃទី ០១ មករាឆ្នាំ ២០២១។