ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនពេលចូលរួមហ៊ុនតុងទីន បង្ការប្រយុទ្ធ ទប់ស្កាត់បណ្តាសកម្មភាពឆ្លៀតឱកាសចូល ហ៊ុនតុងទីនអនុវត្តអំពើបំពានច្បាប់ នៅត្រង់សារលិខិតលេខ ១៣៣¬-CV/TU ចុះថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២១ “ស្តីពីបង្កើនការដឹកនាំ ចង្អុលការសកម្មភាពចូលហ៊ុនតុងទីនលើភូមិសាស្រ្តខេត្ត” គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសំណូមពរដល់បណ្តាគណៈកម្មាធិការបក្សស្រុក គណៈ កម្មាធិការបក្សទីផ្សាររួមខេត្ត គណៈកម្មាធិ ការបក្ស ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈ កម្មាធិការខេត្ត គណៈកម្មការបក្ស គណៈកម្មាធិការបក្សផែនអង្គការមហាជន មន្ទីរ គណៈ ផ្នែក អង្គការមហាជន។ល។ជ្រួតជ្រាប ផ្សព្វផ្សាយបន្ត អនុក្រឹត្យលេខ ១៩/២០១៩/NĐ-CP ចុះថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០១៩ របស់រដ្ឋាភិបាល “ស្តីពីខ្សែតុង ទីន ប៊ីវ ពឿង ” (អនុក្រឹត្យលេខ ១៩) ដល់ទូទាំង កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងមហាជនប្រជាជន។ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះកម្មាភិបាល បក្ខជនបំពានបណ្តា សេចក្តីកំណត់របស់ច្បាប់ទាក់ទងដល់ការចូលហ៊ុនតុងទីន។
នៅត្រង់សារលិខិតលេខ ១៣៣ គណៈអចិ ន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសំណូមពរឲ្យ នគរបាលខេត្ត ដឹកនាំចង្អុលការកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់សហការជាមួយបណ្តាផ្នែក មូលដ្ឋានបង្កើនការងារគ្រប់គ្រង បង្ការប្រយុទ្ធចំពោះបណ្តាអំពើឆ្លៀតឱកាសការចាត់តាំង និង ការចូលរួមហ៊ុនតុងទីនឆ្លៀតយកជំនឿ បោកបញ្ឆោត ឱ្យបុលប្រាក់ដោយប្រាក់ការខ្ពស់ ឬក៏បណ្តាអំ ពើបំពានច្បាប់ដទៃទៀត។ ទន្ទឹមនឹងនោះ ផ្សព្វ ផ្សាយបណ្តាវិធីសាស្រ្ត ល្បិចកលសកម្មភាពរបស់ ជនល្មើសដូចពោលខាងលើដើម្បីឱ្យកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងមហាជនបានដឹង បង្កើនការប្រុងប្រយ័ត្ន ទទួលការត្រួតពិនិត្យ ដោះស្រាយឱ្យបានទាន់ពេល បណ្តាករណីឆ្លៀតឱកាសធ្វើសកម្មភាព ចូលហ៊ុន តុងទីន ដើម្បីអនុវត្តអំពើបំពាននិងបណ្តាអំពើ បំពានច្បាប់ដទៃទៀត។
បានដឹងថា សកម្មភាពចូលហ៊ុនតុងទីន បង្កប្រភពចំណូល រួមចំណែកកែលម្អគុណភាពជីវភាព សម្ភារ និងស្មារតីក្នុងប្រជាជន និងជាសកម្ម ភាពស្របច្បាប់ បានច្បាប់កំណត់ត្រង់អនុក្រឹត្យ លេខ ១៩។ ទោះជាដូច្នោះក៏ដោយ ស្ថានភាពចូលរួមហ៊ុនតុងទីនលើភូមិសាស្រ្តខេត្តត្រាវិញបាន និងកំពុងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ ករណីចូលរួមហ៊ុនតុងទីនជាច្រើនមិនប្រតិបត្តិតាមការកំណត់របស់ច្បាប់ កើតមានករណី “បែកតុងទីន”ជាច្រើន (ភាគច្រើនគឺតុងទីនដែលមានប្រាក់ការ) បង្កជា ពាក្យចចាមអារ៉ាមមិនល្អ បង្កឱ្យបាត់សន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ ឆ្លៀតឱកាសចូល រួមហ៊ុនតុងទីន មុខសញ្ញាមួយចំនួនបានអនុវត្តបទ ល្មើសភាគច្រើនគឺ “បោកបញ្ឆោតរឹបយកទ្រព្យ សម្បត្តិ” និង “ឆ្លៀតយកជំនឿរឹបយកទ្រព្យ សម្បត្តិ”៕
ប្រែសម្រួល៖ ថាច់សម្បត្តិ