អនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥/៥/២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយការកសាងជនបទថ្មី រយៈពេលកន្លង លេខាសាខាបក្សភូមិ អនុសង្កាត់ជាច្រើនជាជនជាតិខ្មែរមានការរួមវិភាគទានយ៉ាងសកម្ម ជាតួអង្គឆ្នើមអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ តួយ៉ាងដូចជាគំរូលេខាសាខាបក្សឆ្នើមនៅឃុំតឹងស៊ើង ស្រុកថ្កូវ មានលោក គឹមសំណាង លេខាសាខាបក្សភូមិដូងជ្រំអាជាដើម។
កាលពីថ្ងៃទី ២៦ ខែធ្នូ សមមិត្តង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំក្រុមប្រតិភូការងារអញ្ជើញទៅពិនិត្យមើលស្ថានភាពស្រុតបាក់ដីឆ្នេរសមុទ្រនៅភូមិ ដុងថាញ់ និងហូទុង ឃុំដុងហាយ ស្រុកយ្វៀងហាយ។
កន្លងហើយ សមមិត្តឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីអង្គសន្និបាតប្រគល់ភារកិច្ចអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២៤ ជូនបណ្តាមន្ទីរ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
កាលពីថ្ងៃទី ១១ ខែធ្នូ សាលាសកលវិទ្យាល័យត្រាវិញចាត់តាំងពិធីប្រកាស និងប្រទានជូនសេចក្តីសម្រេចចិត្តតែងតាំងឋានន្តរសាស្ត្រាចារ្យសាស្ត្រាចារ្យរងដល់គ្រូបង្រៀន ០៣ រូបរបស់សាលាសកលវិទ្យាល័យត្រាវិញ។
បន្តកម្មវិធីធ្វើការ នៅរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមប្រឹក្សាប្រជាជនខេត្តប្រកាសលទ្ធផល និងអនុម័តឆ្លងសេចក្តីសម្រេចចិត្តលទ្ធផលយកឆ្នោត ទំទុកចិត្តចំពោះ សមមិត្ត ៣៤ រូប រក្សាតំណែងអាស្រ័យក្រុមប្រឹក្សាប្រជាជនខេត្តបោះឆ្នោត។
យោងតាមព័ត៌មានពីគណៈចាត់តាំងបណ្តាថ្ងៃបុណ្យជាតិធំៗ និងព្រឹត្តិការណ៍សំខាន់ៗ ០៣ ឆ្នាំ ២០២៣-២០២៥ របស់ខេត្ត។ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញនឹងចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាខេត្តត្រាវិញបានប្រទានជូនកិត្តិនាម“ប្រជាជនទាំងមូលក្រោកឡើងសាមគ្គីបង្កើតស្នាដៃ” (២០/១២/១៩៦៨-២០/១២/២០២៣) ដោយរូបភាពជួបជុំ។
បណ្ដាឆ្នាំកន្លងហើយ ដោយមានការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច គ្រប់ថ្នាក់ ការសហការស្អិតល្មួតរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រ ប់ថ្នាក់ និងបណ្ដាអង្គការជាសមាជិក ការងារសាសនាលើភូមិសាស្រ្តខេត្តត្រាវិញសម្រចបានលទ្ធផលច្រើន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ រក្សាសន្ដិសុ ខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បំពេញជាក់ស្ដែងទៅក្នុងការអភិវឌ្ឍ ន៍រួមរបស់ខេត្ត។
ឆ្នាំ ២០២៣ គណៈការងាររណសិរ្សអនុសង្កាត់ទី ៩ បានសហការជាមួយបណ្តាអង្គការមហាជនអនុសង្កាត់ផ្សព្វផ្សាយ ចលនាប្រជាជនសកម្មក្នុងការអនុវត្តន៍របៀបរស់នៅវប្បធម៌ ការរស់នៅមានសុជីវធម៌ អារ្យធម៌ ចុងឆ្នាំមានគ្រួសារប្រជាជន ៤៧៣/៥១៥ គ្រួសារសម្រេចសម្បទា គ្រួសារវប្បធម៌ស្មើ ៩១,៨៤%។ ចលនាសប្បុរសជនជូនអំណោយ ៤៧៧ ចំណែក និងប្រាក់ ដល់គ្រួសារអ្នកមានសគុណ គ្រួសារក្រីក្រ គិតជាតម្លៃជាង ១៧៤ លានដុង កសាង ប្រគល់ជូន ផ្ទះមហាសាមគ្គី ០២ ខ្នង សរុបថវិកា ១០០ លានដុង។ល។