កន្លងហើយ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមន្ទីរពេទ្យយោធាលេខ ១២០ សាខានាយកដ្ឋាន ភ័ស្តុភារយោធភូមិភាគលេខ ៩ សហការជាមួយមន្ទីរពេទ្យកងទ័ព-ប្រជាជនខេត្តត្រាវិញចាត់តាំងពិនិត្យជំងឺ ជូនថ្នាំដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ៤០០ គ្រួ នៅបណ្តាឃុំ៖ ម៉ីហ្វា គីមហ្វា ញីទ្រឿង។ល។
របស់ស្រុកកូវង៉ាង ជាមួយទឹកប្រាក់ជាង ៦០ លានដុង មុខសញ្ញាបានពិនិត្យជំងឺសំខាន់គឺអ្នកមានវ័យចាស់មានជំងឺអំពីសរសៃឈាម បេះដូង សម្ពាធឈាម ជំងឺផ្លូវរំលាយអាហារ ផ្លូវដង្ហើម និងឈឺសន្លាក់ឆ្អឹង។ ទន្ទឹមនឹងនោះ បណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិតនៅទាំងពិគ្រោះ ណែនាំប្រជាជនអំពីបណ្តាវិធីសាស្រ្តថែទាំសុខភាព បរិភោគគ្រប់ជាតិបំប៉ន និងសម្រាកឲ្យសមស្របដើម្បីកាត់បន្ថយជំងឺតម្កាត់ និងបង្កើនសុខភាព របៀបបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ និងជូនថ្នាំដោយឥតគិតថ្លៃ៕
ហ៊ឺវហ៊ីប-តឹងង៉ុក
វេជ្ជបណ្ឌិតពិនិត្យជំងឺឲ្យប្រជាជន។ រូបថត៖ ហ៊ឺវហ៊ីប