អនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រពៃណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ (២ មីនា ឆ្នាំ១៩៦១-២ មីនា ឆ្នាំ ២០២១) កម្មាភិបាល យុទ្ធជនបណ្តាស្ថាប័ន អង្គភាពក្នុងកងកម្លាំងកងទ័ពការពារព្រំដែនខេត្តបាន និងកំពុងខិតខំចង្អុលការអនុវត្តសម្រេចជោគជ័យភារកិច្ចនយោបាយ រួមចំណែករក្សាលំនឹងបុរណភាពសន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត។
កម្មាភិបាលយុទ្ធជនទទួលអំណោយអនុស្សាវរីយ៍មុនពេលឡើងផ្លូវទៅបំពេញកាតព្វកិច្ចយោធា។ រូបថត៖ កុងយ៉ាញ់
គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកំណត់៖ ផ្តុំដឹកនាំ ចង្អុលការ គ្រប់គ្រង ការពាររឹងមាំបុរណភាព សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ព្រំដែន សមុទ្ររបស់ខេត្តតាមលទ្ធភាព ភារកិច្ច សិទ្ធិអំណាចដែលបានប្រគល់ជូន។ ម្ចាស់ការរបាយការណ៍ ធ្វើសេនាធិការសំណើដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ដឹកនាំ ចង្អុលការដោះស្រាយល្អបណ្តាកិច្ចការដែលកើតមានឡើងលើភូមិសាស្រ្ត មិនទុកឱ្យទាល់ច្រកជាចៃដន្យក្នុងរាល់សភាពការណ៍។ កងទ័ពការពារព្រំដែនខេត្ត នៅទាំងចង្អុលការ បណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទផ្តុំជំរុញមាំចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះភ្ជាប់ជាមួយការអនុវត្តន៍មានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) “ស្តីពីបង្កើនការកសាង រៀបចំបក្ស ទប់ស្កាត់ ច្រានថយ ភាពថមថយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ បណ្តាអាការៈ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង ។ សារាចរលេខ០៥របស់ការិយាល័យ នយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ បណ្តាគោលដៅ ខ្លឹមសារ ភាគកម្រិតប្រឡងប្រណាំងបានធ្វើឱ្យជាក់ច្បាស់ ផ្ទាល់ជាមួយលក្ខណៈ ស្ថានភាព ភារកិច្ចពិសេសរបស់អង្គភាពនីមួយៗ ជាមួយខ្លឹមសារសម្បូរបែបប រូបភាពផ្លាស់ថ្មី ទម្លុះទម្លាយ ច្នៃប្រតិដ្ឋ។
ដើម្បីបង្កើតស្នាដៃអំណរអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រពៃណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ ឆ្នាំ ២០២០ កងទ័ពការពារព្រំដែនខេត្តសហការ ជាមួយផ្នែកមានសមត្ថកិច្ចយាមល្បាត ពិនិត្យ អង្កេតច្រកព្រំដែន និងបណ្តាដំណាក់បានមធ្យោបាយចំនួន ១៣.៥៦៦ លើកគ្រឿង ដោយមានអ្នកចេញចូលតំបន់ព្រំដែនសមុទ្រចំនួន ៦៩.៤៨៧ លើកនាក់ មានមធ្យោបាយក្នុងប្រទេសចំនួន ៩២១ គ្រឿង មធ្យោបាយបរទេសធ្វើសំណុំលិខិតនាំទំនិញចេញចូលចំនួន ១៨៨ គ្រឿងដែលចូលតាម ដងប្រឡាយសម្រាប់នាវាមានចំណុះច្រើនចូលមកទន្លេហូវ សង្គ្រោះជនលិចទឹកចំនួន ៥ នាក់ ស្រោចស្រង់សមាជិកនាវាចំនួន ១១/១១ នាក់ចូល មកច្រាំងសុវត្ថិភាពចាត់តាំងការបាញ់ថ្នាំ កម្ចាត់ មេរោគបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅ តាមបណ្តាចំណុចផ្លូវ កន្លែងសាធារណៈ ស្ថាប័ន អាជីវកម្មចំនួន ២ លើក ផ្តល់ជូនរបាំងមុខចំនួន ៥.០០០ បន្ទះ ទឹកអាកុលលាងដៃចំនួន ៥០០ ដប បំផុសចលនា សប្បុរសជនជូនអំណោយ៥៨ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារគោលនយោ បាយសរុបទឹកប្រាក់ចំនួន ៦៣ លានដុង ឧបត្ថម្ភអង្ករ ៣៨៥ គីឡូក្រាម ជូនទោចក្រយាន ២០ គ្រឿងដល់សិស្សក្រីក្រ សរុបទឹកប្រាក់ជាង ៣០ លានដុង ផ្តល់ជូនថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺ ១៦៣ លើកនាក់ សរុបទឹកប្រាក់ប្រមាណ ៨ លានដុង ដាំផ្កាកណ្តឹងលឿងចំនួន ៤.៥០០ ដើម ឧបត្ថម្ភផ្ទះ “សមុទ្រប្រៃមនោសញ្ចេតនាមនុស្ស” ២៤ ខ្នង ក្នុងមួយខ្នងៗតម្លៃ ៣០ លានដុង ឧបត្ថម្ភ ផ្ទះមិត្តរួមអាវុធដល់កម្មាភិបាលនាយទាហានជំនាញការ ក្នុងមួយខ្នងៗតម្លៃ ៥០ លានដុង ចាត់តាំងការប្រឡងស្វែងយល់អំពីប្រពៃណីត្រចះត្រចង់របស់កងទ័ពការពារព្រំដែនខេត្តត្រាវិញ រយៈពេល ៦០ ឆ្នាំ ទទួលបានអត្ថបទចូលរួមប្រឡងចំនួន ៧២ អត្ថបទ កសាងភាពយន្តឯកសារចំនួន ៣ ភាគស្តីពីដំណាក់កាលសកម្មភាពរបស់កងទ័ពការពារព្រំដែនខេត្តត្រាវិញរយៈពេល ៦០ ឆ្នាំកសាង តស៊ូ និងវឌ្ឍនាការ។
លោកអនុសេនីយ៍ឯកត្រឹងមិញយុង បុគ្គលិក កិច្ចការរបាយការណ៍ប៉ុស្តិ៍ការពារព្រំដែនម៉ីឡុងបានឱ្យដឹងថា៖ នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រពៃណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ កន្លងហើយថ្មីៗនេះ គ្រួសារខ្ញុំបានគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឧបត្ថម្ភប្រាក់ ៥០ លានដុង កសាងផ្ទះ “មិត្តរួមអាវុធ” ១ ខ្នង គ្រួសារខ្ញុំមានក្តីរីករាយយ៉ាងខ្លាំង ខ្ញុំសន្យា នឹងខិត ខំឈានឡើងក្នុងជីវភាព សម្រេចល្អភារកិច្ចដែល បានប្រគល់ជូន។
អ្នកមីងដូធីហ្វា នៅអនុសង្កាត់លេខ ១ ទីប្រជុំ ជនម៉ីឡុង ស្រុកកូវវង៉ាង រីករាយឱ្យដឹងថា៖ ថ្ងៃរៀបចំចូលមករស់នៅក្នុងផ្ទះថ្មី ខ្ញុំសែនរីករាយ មិនអាចរៀបរាប់អស់បាន។ ជាច្រើនឆ្នាំធ្វើការស៊ី ឈ្នួលសព្វមុខរបរដូចជា ដាំដំណាំ ធ្វើត្រីងៀតនៅភូមិរបរទាញយកផលច្នៃជលផលទីប្រជុំជនម៉ីឡុង ទោះបីជាប្រឹងប្រែងអស់ពីកម្លាំង ទ្រាំលំបាក ប៉ុន្តែមិនគ្រប់ទឹកប្រាក់គិតគូរការចំណាយសម្រាប់គ្រួសារ។ ជាច្រើនឆ្នាំរស់នៅក្នុងផ្ទះសាង សង់ដោយឈើទ្រេតទ្រោតលើផ្ទៃ៧២ម៉ែត្រក្រឡា អាស្រ័យរដ្ឋឧបត្ថម្ភ ស្ថានភាពលំបាកត្រូវ ចិញ្ចឹមប្តីឈឺធ្ងន់ និងបាត់កម្លាំងពលកម្ម។ ឆ្នាំ ២០២០ គ្រួសារខ្ញុំបានគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញបំផុសចលនាបណ្តាអង្គភាពឧបត្ថម្ភផ្ទះ “សមុទ្រប្រៃមនោសញ្ចេតនាមនុស្ស” ១ ខ្នង ខ្ញុំសប្បាយចិត្តណាស់។ ផ្ទះបានកសាងដោយមានផ្ទៃ៦០ម៉ែត្រក្រឡា ដំបូលប្រក់សង្កសី ជញ្ជាំងឥដ្ឋ សរុបថវិកា ៦០ លានដុង ក្នុង នោះគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បំផុសចលនាឧបត្ថម្ភ ៣០ លានដុង ចំនួនក្រៅពីនោះអាស្រ័យរូបខ្ញុំ និងគ្រួសារសាច់ញាតិឧបត្ថម្ភ។ អ្នកមីងហ្វាបានឱ្យដឹងបន្ថែមទៀតថាបើ សិនគ្មានការឧបត្ថម្ភជាជំហានដំបូងរបស់បណ្តាអង្គភាព បំផុតគឺគណៈបញ្ជាការដ្ឋានកងទ័ពការ ពារព្រំដែនខេត្តអំពីសម្ភារ:និងថ្ងៃពលកម្ម ខ្ញុំមិន ហ៊ានគិតដល់ការដែលមានផ្ទះរឹងមាំសម្រាប់រស់ នៅឡើយ។
ដើម្បីកសាងបានរណការណ៍ការពារជាតិទូទាំងប្រជាជន ការពាររឹងមាំបុរណភាពព្រំដែន សមុទ្ររយៈពេលកន្លង គណៈ កម្មាធិការបក្ស រដ្ឋអំណាច និងបណ្តាអង្គភាពកងទ័ពការពារព្រំដែន ខេត្តនៅទាំងអនុវត្តល្អការងារផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងអំពីភារកិច្ចការពារបុរណភាពព្រំដែនសមុទ្ររបស់កងជួរកម្មាភិបាល បក្ខ ជន និងប្រជាជន។ ទន្ទឹមនឹងនោះ អនុវត្តបណ្តាវិធានការវិជ្ជាជីវៈការពារជាតិ ធានាស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បង្កលក្ខណៈងាយស្រួលដើម្បីពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ក្នុងនោះ លេចធ្លោគឺការ ងារសហការផ្សព្វផ្សាយ អប់រំច្បាប់សមស្របជា មួយមុខសញ្ញា ភូមិសាស្រ្តដោយឡែកនីមួយៗ មានភាពសម្បូរបែបអំពីរូបភាពយកចិត្តទុកដាក់ដល់ការអនុវត្តន៍ល្អសារាចរ លេខ ០១/CT-TTg ចុះថ្ងៃទី៩ មករាឆ្នាំ ២០១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ០៤/CT- UBND ចុះថ្ងៃទី៦មីនាឆ្នាំ ២០១៥ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ “ស្តីពីការ ចាត់តាំងចលនាទូទាំងប្រជាជនចូលរួមការពារបុរណភាពដែនដី សន្តិសុខព្រំដែនជាតិ ក្នុងស្ថានភាពថ្មី”។ ឆ្លងតាមរយៈនោះ កៀរគរបានកម្លាំងរឹងមាំនៃទូទាំងប្រព័ន្ធនយោបាយ និងធ្លុងមហាសាមគ្គីទូទាំងជនជាតិក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមភ្ជាប់ជាមួយធានាការពារជាតិ សន្តិសុខ កសាងតំបន់ទប់ទល់រណការណ៍ការពារជាតិទូ ទាំងប្រជាជន និងសន្តិសុខប្រជាជនរឹងមាំ។
លោកវរសេនីយ៍ឯកត្រឹងវុាំងវ៉ាន់ អនុប្រធាន ស្នងការនយោបាយ កងទ័ពការពារព្រំដែនខេត្ត បានឱ្យដឹងថា៖ ពិនិត្យអង្កេតការដឹកនាំ ចង្អុលការ របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត រយៈពេលកន្លង កងកម្លាំងកងទ័ព ការពារព្រំដែនបានជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្ត អនុវត្តមានប្រសិទ្ធភាពភារកិច្ចគ្រប់គ្រងការពារ បុរណភាពសន្តិសុខព្រំដែនសមុទ្រ និងធានាសន្តិសុខតំបន់ព្រំដែនសមុទ្រនៅពេលខាងមុខ កងទ័ពការពារព្រំដែនខេត្ត នឹងបន្តផ្សព្វផ្សាយ បណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីការងារការពារជាតិមូលដ្ឋាន ការពារបុរណភាពសន្តិសុខព្រំ ដែនសមុទ្រភ្ជាប់ជាមួយភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ក្នុងនោះយកចិត្តទុកដាក់ពង្រីកកម្លាំងរឹងមាំចម្រុះ ដើម្បី កសាងខឿនការពារជាតិទូទាំងប្រជាជន និងរណការណ៍ការពារជាតិទូទាំងប្រជាជនឲ្យកាន់តែបានរឹងមាំ កសាងកងកម្លាំងរឹងមាំអំពីនយោ បាយ សតិអារម្មណ៍ និងចាត់តាំង ត្រៀមប្រយុទ្ធ ខ្ពស់។ រួមជាមួយនោះ កងទ័ពការពារព្រំដែន ខេត្ត យកចិត្តទុកដាក់អនុវត្តល្អបែបបទសហការអនុវត្តមានប្រសិទ្ធភាពចលនាទូទាំងប្រជាជនចូលរួមការពារ បុរណភាពដែនដី សន្តិសុខព្រំដែនជាតិ ក្នុងស្ថានភាពថ្មី ជំរុញមាំការងារផ្សព្វផ្សាយ អំពីព្រំដែនសមុទ្រ បំផុសចលនាប្រជាជនពង្រីក ស្មារតីស្នេហាជាតិ ប្រតិបត្តិម៉ឹងម៉ាត់គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន សកម្មចូលរួមតស៊ូធ្វើឱ្យរាល់ល្បិចកលបំផ្លិចបំផ្លាញរបស់អានុភាព ជាអមិត្តត្រូវបរាជ័យយកចិត្តទុកដាក់ផ្លាស់ថ្មីខ្លឹមសារ រូបភាពវិធីសាស្រ្តការងារបំផុសចលនាមហាជន សកម្មចូលរួមចលនាកសាងជនបទថ្មី ជួយឱ្យប្រជាជនតំបន់ព្រំដែនសមុទ្រពង្រីកសេដ្ឋ កិច្ច វប្បធម៌ -សង្គម បន្ថយភាពក្រីក្រ។
ឆ្លងតាមរយៈបណ្តាចលនាឆ្ពោះទៅដល់អនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រពៃណីកងទ័ពការពារព្រំដែនខេត្តត្រាវិញ សំដៅផ្សព្វផ្សាយ អប់រំប្រវត្តិសាស្រ្តត្រចះត្រចង់យ៉ាងជ្រាលជ្រៅ ប្រពៃណីវីរ ភាពរបស់កងទ័ពប្រជាជនវៀតណាម និងកងទ័ពការ ពារព្រំដែនដល់កម្មាភិបាល យុទ្ធជន និងប្រជាជនលើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រនិយាយ ដោយឡែកនិងខេត្តត្រាវិញនិយាយរួម បង្កជាបរិយាកាសប្រឡងប្រណាំងផុលផុសក្នុងការ អនុវត្តន៍ភារកិច្ចនយោបាយ និងកសាងកងទ័ពការពារព្រំ ដែនរឹងមាំទាំងស្រុងនិងជំរុញទឹកចិត្ត កម្មាភិបាល យុទ្ធជន និងប្រជាជនសកម្មចូលរួមការពាររឹងមាំបុរណភាពដែនដី សន្តិសុខព្រំដែន សមុទ្ររបស់ខេត្តក្នុងស្ថានភាពថ្មី៕
ប្រែសម្រួល៖ ថាច់សម្បត្តិ