ទទួលបានប្រភពដំណឹងពីប្រជាជន កងកម្លាំងតម្រូតស៊ើបអង្កេតនគរបាលខេត្ត និងនគរបាលទីក្រុងត្រាវិញ ត្រួតពិនិត្យចៃដន្យ និងចាប់បានភស្តុតាងមុខសញ្ញា ០៥ នាក់ ប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន ខុសច្បាប់នៅក្នុងមូលដ្ឋានឲ្យជួលស្នាក់នៅនៅអនុសង្កាត់លេខ ៦ សង្កាត់ទី ៧ ទីក្រុងត្រាវិញ។
បណ្តាមុខសញ្ញារួមមាន៖ ត្រឹងវុាំងភូ អាយុ ៣៥ ឆ្នាំ នៅភូមិដាយថោង (អា) ដ្វងវុាំងយើង អាយុ ៣៧ ឆ្នាំ វ៉វុាំងធឹក អាយុ ៤២ ឆ្នាំ នៅភូមិដាយថោង (បេ) ជាមួយគ្នា ឃុំហ្វាមិញ ស្រុកចូវថាញ់ ឡេធីទិម អាយុ ២៩ ឆ្នាំ នៅភូមិថោងរ៉ូង ឃុំវិញគីម ស្រុកកូវង៉ាង ង៉ូទៀតធៀង អាយុ ៣៤ ឆ្នាំ នៅអនុសង្កាត់លេខ ១០ សង្កាត់ទី ៦ ទីក្រុងត្រាវិញ។ ឆ្លងតាមការត្រួតពិនិត្យបន្ទប់ស្នាក់នៅកងកម្លាំង សមត្ថកិច្ចប្រមូលបានកញ្ចប់នីឡុង ០១ កញ្ចប់ ខាងក្នុងមានផ្ទុក ថ្នាំគ្រាប់ ០១ គ្រាប់ជាតិម្សៅ ស ដាក់ក្នុងចាន់ទាបមូលសង្ស័យគ្រឿងញៀន រួមជាមួយនឹងសម្ភារឯកសារទាក់ទិន។ ដំណើរការត្រួតពិនិត្យជាបន្ទាន់ បណ្តាមុខសញ្ញាសុទ្ធវិជ្ជមានជាមួយនឹងគ្រឿងញៀន។
ឆ្លងតាមការធ្វើការជាបឋម បណ្តាមុខសញ្ញាបានសារភាពអំពីអំពើល្មើសប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ដោយឡែកតែត្រឹងវុាំងភូមានអំពើរក្សាទុកគ្រឿងញៀនខុសច្បាប់៕
ឃាត់ចាប់ទូកឈើ ០២ គ្រឿងលួចបូមដីខ្សាច់តំបន់ទន្លេកូងឡុងទ្រី
ទទួលបានប្រភពដំណឹងពីប្រជាជន ក្រុមកងកម្លាំងតម្រូតស៊ើបអង្កេតឧក្រឹដ្ឋជនអំពីសេដ្ឋកិច្ច គ្រឿងញៀននគរបាលទីក្រុងត្រាវិញសហការជាមួយនឹងនគរបាលឃុំឡុងឌឹកចាត់តាំងដើរល្បាតតាមកំណាត់ទន្លេកោចៀងរបស់កំណាត់ភូមិឡុងទ្រី ឃុំឡុងឌឹក ប្រទះឃើញ និងឃាត់ចាប់ទូកឈើ ០២ គ្រឿងលួចបូមដីខ្សាច់ទន្លេ។
ទូកឈើទាំង ០២ គ្រឿងនេះ សុទ្ធតែមានទម្ងាន់ប្រមាណ ១០ តោន នៅលើទូកមានបំពាក់ប្រព័ន្ធបូមខ្សាច់។ នៅនឹងទីកើតហេតុ កងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្ណោះអាសន្នបង ត្រឹងវុាំងធ្វឹង អាយុ ៤០ ឆ្នាំ នៅភូមិឡុងទ្រី ឃុំឡុងឌឹក ជាម្ចាស់មធ្យោបាយ និងបងង្វៀងវុាំងថាយ អាយុ ២១ ឆ្នាំ នៅអនុសង្កាត់លេខ ៣ សង្កាត់ទី ៦ ទីក្រុងត្រាវិញជាអ្នកធ្វើស៊ីឈ្នូល។ ឆ្លងតាមការធ្វើការជាបឋមបងធ្វឹងបានសារភាពអំពីអំពើទាញយកធនធានរ៉ែខុសច្បាប់។ បរិមាណដីខ្សាច់នៅលើទូករបស់បងធ្វឹងនៅនឹងពេលត្រួតពិនិត្យមានប្រមាណ ០២ ម៉ែត្រគូប។
ចំពោះមធ្យោបាយក្រៅពីនោះ ពេលប្រទះឃើញកងកម្លាំងនគរបាលត្រួតពិនិត្យ មានជនភេទប្រុស ០២ នាក់គេចខ្លួនចោលទូកទុកមក។ នៅពេលថ្ងៃរសៀលនៃថ្ងៃទី ០៩ មិថុនា បងដ្វងមិញង៉ុក អាយុ ២៧ ឆ្នាំ នៅឃុំភូហឺវ ស្រុកម៉កាយណាម ខេត្តបេនត្រែ បានចូលកាន់ស្ថាប័ននគរបាលជម្រាបបង្ហាញមុខ៕
ឃាត់វិនិច្ឆ័យ ១៦៦ មុខសញ្ញាល្មើសអំពីសណ្តាប់ធ្នាប់សង្គម
គិតតាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ នៅលើភូមិសាស្ត្រខេត្តមានកើតឧក្រឹដ្ឋជនអំពីសណ្តាប់ធ្នាប់សង្គម ១០៣ ករណី ប្រៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅកើន ១២ ករណី ត្រួតពិនិត្យធ្វើឲ្យច្បាស់ ៩៨ ករណី ឃាត់វិនិច្ឆ័យ ១៦៦ ករណី ធ្វើឲ្យច្បាស់ ០២ ករណីបោកប្រាស់រឹបយកទ្រព្យសម្បត្តិ ស្វែងរកឃើញរឿងក្តីបោកប្រាស់លក់ “សំរិទ្ធខ្មៅ” លួចទ្រព្យសម្បត្តិ លួចម៉ូតូ ។ល។ ជាមួយនឹងទឹកប្រាក់ ១៥,១ ពាន់លានដុង។
ទន្ទឹមនឹងនោះ បណ្តាស្ថាប័នមានសមត្ថកិច្ចប្រមូលផ្តុំកងកម្លាំងវាយសម្រុកទៅក្នុងបណ្តាកន្លែងគ្រោះអបាយមុខសង្គម។ ឆ្លងតាមនោះ កម្ទេចបាន ៤១២ ករណីគ្រោះអបាយមុខសង្គម ឃាត់វិនិច្ឆ័យ ២.២១៨ មុខសញ្ញា បើប្រៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ កើន ១៤៥ រឿងក្តី ពិន័យរដ្ឋបាល ១.០៩១ មុខសញ្ញា ជាមួយនឹងចំនួនប្រាក់ ១,៩ ពាន់លានដុង។ ត្រួតពិនិត្យមូលដ្ឋានធ្វើអាជីវកម្មហ្គែមបាញ់ត្រីអេឡិចត្រូនិច និង “ឥណទានងងិត” ៤៥៩ កន្លែង រកឃើញវិនិច្ឆ័យ ០៥ ករណីបំពាន កោះហៅអប់រំ បញ្ជាក់ធ្វើឲ្យច្បាស់ ១៥ លើកមុខសញ្ញាមានការសង្ស័យទាក់ទិនដល់ “ឥណទានងងិត” និងទាបំណុលស៊ីឈ្នូល រឹបយកដុតកម្ទេចខិតប័ណ្ណឃោសនាទាក់ទិនដល់សកម្មភាពនេះចំនួន ៦៣.៣៤៤ សន្លឹក។ ចាត់តាំងដើរល្បាតត្រួតពិនិត្យបាន ១១.០៥៤ លើក ប្រទះ ឃើញមុខសញ្ញាលួចទ្រព្យសម្បត្តិ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដឹកជញ្ជូនទំនិញហាម រក្សាទុកសាស្ត្រាវុធធម្មតា ប្រើប្រាស់អគ្គិសនីឆក់ជលផលខុសច្បាប់ចំនួន ៧៦ ករណី រំសាយក្រុម យុវជនប្រមូលផ្តុំអធ្រាត្រចំនួន ៩០៥ លើក អប់រំនៅនឹងកន្លែង ១២.១៦១ លើកមុខសញ្ញា ពិន័យ បំពានរដ្ឋបាល ៥៦៨ ករណី ជាមួយនឹងចំនួនប្រាក់ជាង ០១ ពាន់លានដុង៕
ផ្តើមនិតីវិធីបណ្តឹងមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់
ស្ថាប័នតម្រូតសើុបអង្កេតនគរបាលស្រុកទីវកឹងបានបញ្ជូនសេចក្តីសម្រេចចិត្តផ្តើមនិតីវិធីបណ្តឹង រឿងក្តី ផ្តើមនិតីវិធីបណ្តឹងជនជាប់ចោទ និងឃាត់ខ្លួនបណ្តោះអាសន្នថាច់សាមី អាយុ ២៥ ឆ្នាំ នៅភូមិស្លែង ឃុំភឿកហឹង ស្រុកថ្កូវ អំពីបទល្មើសរក្សាទុកគ្រឿងញៀនខុសច្បាប់។
មុននោះ នៅថ្ងៃទី ០១ មិថុនា ឆ្លងតាមប្រភពដំណឹងរបស់ប្រជាជន នៅភូមិង៉ាយទឺ ឃុំង៉ាយហុងមានមុសញ្ញាសង្ស័យរក្សាទុកគ្រឿងញៀនខុសច្បាប់ នគរបាលស្រុកទីវកឹងសហការជាមួយនឹងការិ យាល័យតម្រូតឧក្រឹដ្ឋជនអំពីគ្រឿងញៀន និងនគរបាលឃុំង៉ាយហុង ចុះទៅត្រួតពិនិត្យរកឃើញសាមីកំ ពង់រក្សាទុកកញ្ចប់នីឡុងមួយមានផ្ទុកសារជាតិព័ណ៌ស សង្ស័យគឺគ្រឿងញៀនប្រភេទថ្ម និងឧបករណ៍ មួយគ្រឿងសម្រាប់ប្រើប្រាស់គ្រឿងញៀនបានជាកោះហៅមកស្ថាប័ននគរបាលធ្វើការ។
ស្ថិតនៅនឹងស្ថាប័ននគរបាល ថាច់សាមីសារភាព ចំនួនសារជាតិព័ណ៌សនេះ គឺជាគ្រឿងញៀនបានទិញមកពីស្រុកថ្កូវជាមួយនឹងតម្លៃ ២០០.០០០ ដុង និងនាំយកមកស្រុកទីវកឹង ដើម្បីបបួលមិត្តរួមគ្នាប្រើ។ ក្នុងពេលរងចាំមិត្តគឺត្រូវកងកម្លាំងនគរបាលប្រទះឃើញ និងឃាត់ខ្លួន៕ ប្រែសម្រួល៖ រតនា