មីង ត្រឹងធីហ៊ុងពឿង ម្ចាស់អាជីវកម្មផលិតទឹកកកសាវម៉ាយ ជំនាញផលិតទឹកកកនិងទឹកសុទ្ធ នៅភូមិហ្វាឡាក (សេ) ឃុំលឿងហ្វា ស្រុកចូវថាញ់ បានឲ្យដឹងថា៖ នៅរដូវក្ដៅ អាជីវកម្មផលិតទឹកមធ្យមពី ៧០-១០០ ធុង (ធុងប្រភេទ ២០ លីត្រ) ក្នុងមួយថ្ងៃ។ ដោយឡែកទឹកដប (ដបប្រភេទ ០,៥ លីត្រ) ផលិតតាមពាក្យដាក់ទិញ។ ទឹកកកដើមផលិតពី ៨០-១០០ ដើមក្នុងមួយថ្ងៃ (ប្រភេទ ៥០ គីឡូក្រាមក្នុងមួយដើម) និងផលិតទឹកកក គ្រាប់គ្រប់ប្រភេទប្រមាណ ១០ តោនក្នុងមួយថ្ងៃ ដោះស្រាយការងារធ្វើជាប្រចាំជូនពលករ ០៣ នាក់។
អាជីវកម្មផលិតទឹកកកសាវម៉ាយ ជំនាញផលិតទឹកកកនិងទឹកសុទ្ធ នៅភូមិហ្វាឡាក (សេ) ។រូបថត៖ ទ្រឿងហ៊ីវ
មីងពឿងឲ្យដឹងបន្ថែម៖ មុននេះ (មុនឆ្នាំ ២០១៧) អាស្រ័យអនុវត្តមិនទាន់ត្រូវ គ្រប់បណ្ដាវិធានការប្រិតសំចៃ អគ្គិសនី ម៉្លោះហើយថាមពលផលិតនិងចំនួនទឹកកកក៏ប្រហាក់ប្រហែលនោះដែរ ប៉ុន្តែគិតជាមធ្យមក្នុងមួយខែ ចំណាយប្រាក់អគ្គិសនី ពី ៣៤-៣៥ លានដុង។ ប៉ុន្តែចាប់តាំងពីពេល អនុវត្តបណ្ដាវិធានការប្រិតសំចៃអគ្គិសនីមកទល់ នឹងពេលនេះ ចំណាយប្រាក់អគ្គិសនីក្នុងមួយខែ ត្រឹមតែពី ២៦-២៨ លានដុង។ វិធានការ ០៤ យ៉ាង ដែលអាជីវកម្មអនុវត្តមានប្រសិទ្ធភាពនោះគឺឧស្សាហ៍ត្រួតពិនិត្យឧបករណ៍ផលិតកុំឲ្យបង់អគ្គិសនីច្រើន វិនិយោគប្រព័ន្ធផលិតទឹកកកគ្រាប់ស្វ័យប្រវត្តិមិនចាំបាច់បើកទ្វារយកទឹកកក បណ្ដាលឲ្យបន្ថយកម្រិតត្រជាក់ផង បង់អគ្គិសនីផង ព្រមទាំងបន្ថយ បានកម្លាំងពលកម្មទៀតផង។ ពេលបង្កើនថាម ពលផលិត គប្បីផ្លាស់ប្ដូរប្រព័ន្ធខ្សែសមស្របជា មួយកម្រិតអគ្គិសនីរបស់បណ្ដាឧបករណ៍ត្រូវការ។ ម្ចាស់ការផលិតនៅម៉ោងមិនមានអ្នកដទៃប្រើប្រាស់ តម្លៃអគ្គិសនីទាប មិនជះឥទ្ធិពលដល់ប្រ ភពអគ្គិសនីអាចជះឥទ្ធិពលដល់គ្រួសារផលិត អា ជីវកម្មដែលប្រើអគ្គិសនីរួមខ្សែជាមួយគ្នា៕
ប្រែសម្រួល៖ ថាច់ហ្វាង