កន្លងហើយថ្មីៗនេះ ក្រុមយុវជនឈានមុខបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់សម្ព័ន្ធយុវជនឃុំលឺវង៉ីបអាញ់ (ស្រុកថ្កូវ) ជូនអំណោយ ២០ ចំណែកដល់គ្រួសារលំបាក អ្នកមានវ័យចាស់អនាថាក្នុងរយៈពេលអាសន្នរោគកំពុងរាតត្បាតយ៉ាងស្មុគស្មាញដើម្បីបង្ការទប់ស្កាត់អាសន្នរោគ។ អំណោយមួយចំណែកៗតម្លៃ ២០០.០០០ ដុង រួមមានអង្ករ ១០ គីឡូក្រាម ម៉ី ០១ ធុង របាំងមុខ ០១ ប្រអប់ ភ្ជាប់ជាមួយការផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ អស់រយៈពេល ០២ សប្តាហ៍កន្លង ឆ្លងតាមរយៈការចេញទ័ពចលនាអំណោយ រួចឧបត្ថម្ភបានចំនួន ៦២ ចំណែកដល់គ្រួសារមានស្ថានភាពលំបាក។
សម្ព័ន្ធយុវជនឃុំលឺវង៉ីបអាញ់ជូនអំណោយដល់គ្រួសារក្រីក្រ។ រូបថត៖ ខាក់លឿង
ក្រៅពីនោះ ក្រុមយុវជនឈានមុខបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សម្ព័ន្ធយុវជនឃុំលឺវង៉ីបអាញ់នៅទាំងបង្កើតក្រុមទៅផ្សព្វផ្សាយ និងជូនរបាំងមុខ ២.០០០ ផ្ទាំង ឯកសារ ផ្សព្វផ្សាយអនុវត្តវិធានការ ៥K ដល់បណ្តាគ្រួសារនៅតាមបណ្តាភូមិក្នុងទូទាំងឃុំ និងចាត់តាំងបំពាក់ផ្លាកសញ្ញាផ្សព្វផ្សាយអនុវត្តវិធានការ ៥K នៅបណ្តាកន្លែងសាធារណៈ។ អនុវត្តកិច្ចសន្យាចំពោះបណ្តាគ្រួសារពាណិជ្ជកម្មនៅលើភូមិសាស្រ្តឃុំ ដើម្បីរួមចំណែករុញច្រានអាសន្នរោគកូវីដ-១៩៕
ខាក់លឿង-តឹងង៉ុក