រឿងស្ម័គ្រចិត្តសុំបំបាត់ឈ្មោះចេញពីបញ្ជីគ្រួសារក្រីក្ររបស់បង ង៉ូថាញ់ត្វៀង និងបងស្រី ថាច់ធីធូត្រាង នៅភូមិផ្សារតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ មិនត្រឹមតែ បង្ហាញពីឆន្ទៈក្នុងការពឹងផ្អែកលើខ្លួនឯងក្នុងជីវភាពប៉ុណ្ណោះទេ នៅទាំងកត់សម្គាល់ ពីការឯកភាព ការខិតខំប្រឹងប្រែងរបស់មូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រស្ថិរ ភាពទៀតផង។
កាលធរមាននៅ លោកប្រធានហូជីមិញ តែងអប់រំថា “ជនជាតិនីមួយៗត្រូវថែរក្សា លក្ខណៈពិសេសនៃសិល្បៈវប្បធម៌ជាតិរបស់ខ្លួន” ត្រូវ “យកចិត្តទុកដាក់ពង្រីកលក្ខណៈពិសេសរបស់ជាតិ”។ ធ្វើតាមបណ្តាំអ៊ំ លោកមាថាច់វៀង ជាអ្នកមានប្រ ជាប្រិយភាពនៅភូមិប្លុយដើមស្វាយ ឃុំដាឡុក ស្រុកចូវថាញ់ ធ្វើជាគំរូ និងសកម្ម ក្នុងការផ្សព្វផ្សាយចលនាមាមីងខ្មែរចូលរួមអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណ វប្បធម៌ជនជាតិខ្លួនជានិច្ច។
លោក ថាច់ហ្វាយ ស្នាក់នៅភូមិធ្លកទទឹង ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ជាសមាជិកអ្នកមានវ័យចាស់ឃុំហ៊ីបហ្វា ជាអ្នកមានការរួមចំណែកយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងអនុវត្តបណ្ដាចលនានៅមូលដ្ឋាន។ លោកតែងសម្ដែងពីតួនាទី “អ្នកមានវ័យចាស់គំរូភ្លឺស្វាង”។
មិនត្រឹមតែជាគំរូក្នុងចលនាឆ្លងកាត់ការលំបាក ចាកផុតភាពក្រីក្រឡើយ អតីត យុទ្ធជន ង្វៀងត្រាង៉ង សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ ឃុំ ភូកឹង ស្រុកទីវកឹង នៅទាំងជាសមាជិកសកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន។ លោក ជាគំរូមួយក្នុងបណ្ដាគំរូឈានមុខក្នុងការងារដាំឈើបៃតង អនាម័យបរិស្ថានបង្ក ឱ្យទិដ្ឋភាពជនបទស្រឡះស្រលួន ជ្រះស្អាត។
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាលោកប្រធានហូជីមិញអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ ព្រះតេជគុណ ថាច់សេងសុខឡែ ព្រះចៅអធិការវត្តសាលវ័ន (តាអោក) ឃុំចូវដៀង ស្រុក កូវកែ មានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រគេនបណ្ណសរសើរជាមួយស្នាព្រះហស្ដ “រួមចំណែកក្នុងការងារសុខុមាលភាពសង្គមលើភូមិសាស្រ្តខេត្តត្រាវិញ រួមចំណែកក សាងសង្គមនិយម និងការពារមាតុប្រទេស”។
ជាង២០ឆ្នាំកន្លង ព្រះតេជគុណ ថាច់ម៉ូត ព្រះ ចៅអធិការវត្តមុនីរង្សី (មេពាំង) ឃុំផុងភូ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ តែងរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ និងចូលរួមគិតគូរដល់ជីវភាពប្រជាជន។ គិតជាមធ្យម ក្នុងមួយឆ្នាំ ព្រះអង្គបានឧបត្ថម្ភថវិកាពី ២០០- ៣០០ លានដុងសម្រាប់ធ្វើសកម្មភាពសប្បុរស ធម៌សង្គម។ ទង្វើសប្បុរសធម៌របស់ព្រះអង្គមាន ប្រយោជន៍ជាក់ស្តែង តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ និងស្ងើចសរសើរ។
ព្រះសង្ឃ និងជនរួមជាតិខ្មែរតែងអនុវត្តល្អក្នុងការប្រើប្រាស់ ជ្រើសរើស និងចែក រំលែកព័ត៌មានដ៏មានប្រយោជន៍នៅ លើបណ្តាញសង្គម តាមស្មារតីនៃសារាចរ លេខ ២៤-CT/TU ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត "ស្តីពីការប្រើប្រាស់ វិនិច្ឆ័យ និងចែករំលែកព័ត៌មានសកម្មរបស់ កម្មាភិបាល បក្ខជន សមាជិក សម្ព័ន្ធយុវជន សមាជិកសមាគមក្នុងខេត្ត" (សារា ចរលេខ ២៤)។
ចរន្តជីវភាពទំនើបរីកចម្រើនឆាប់រហ័ស គ្រួសារជនរួមជាតិខ្មែរភាគច្រើននៅ ខេត្តត្រាវិញមិនអាចនៅរង់ចាំការធ្វើនំដោយមានការក្និកក្នក់ ប៉ិនប្រសប់ឡើយ។ ប៉ុន្តែដោយអាស្រ័យមានអ្នកថ្នឹកជាមួយមុខរបរ បណ្ដាប្រភេទនំប្រជាប្រិយរបស់ ជនរួមជាតិខ្មែរមានច្រើនប្រភេទនៅតែបានរក្សា និងផ្ទេរបន្តឲ្យអ្នកដទៃ ក្នុងនោះយើង ខ្ញុំសូមលើកយកឧទ្ទេសនាមអំពីនំបំពង់ និងនំលម្អងចេកដល់មិត្តអ្នកអានដូចតទៅនេះ។
ជាមួយចរិតព្យាយាម អស់ពីចិត្តក្នុងការងារ បងស្រីផាងធីកីវយៀមបានជ្រើសតែងតាំងជាលេខាសាខាសម្ព័ន្ធយុវជនភូមិផ្នោរដូង ឃុំឌិញអាង។ ជាមួយនាទីនោះ បងស្រីតែងស្វាហាប់ បញ្ជាក់ច្បាស់នូវលទ្ធភាពរបស់កម្មាភិបាលសម្ព័ន្ធយុវជនមួយរូប ខ្នះខ្នែង ឈានមុខក្នុងបណ្ដាសកម្មភាព ចលនាដែលសម្ព័ន្ធយុវជនថ្នាក់លើបំផុសឡើង និងសក្តិសមជាអ្នកដឹកនាំនៅមូលដ្ឋាន។
ព្រះតេជគុណ ថាច់ថាវរ៍ បច្ចុប្បន្នជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ ព្រះចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) ឃុំហ្វាអឹង ស្រុកកូវកែ។ ព្រះអង្គអនុវត្តសម្រេច សកម្មភាពលេចធ្លោជាច្រើន រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចភាគ កម្រិតសំខាន់ៗជាច្រើនក្នុងការគិតគូរពីជីវភាព សម្ភារ ស្មារតីរបស់ប្រជាជន កសាងជន បទថ្មី។
ផ្ដើមពីបណ្តាកម្មវិធី ប្រភពទុនឧបត្ថម្ភគ្រួសារក្រីក្រ មានគ្រួសារមាមីងខ្មែរភាគច្រើនបានម្ចាស់ការផ្លាស់ប្ដូរការផលិត រៀបចំរដូវផលិតសមស្រប បង្កើតបណ្ដាទម្រង់ដាំដំណាំ ចិញ្ចឹមសត្វ និងទម្រង់សេដ្ឋកិច្ចចម្រុះនាំមកនូវប្រសិទ្ធភាពខ្ពស់។ តួយ៉ាងដូចជាកសិករថាច់សលនៅភូមិមេរងថ្មីឃុំថាញ់ហ្វាសើុងស្រុកកូវង៉ាងបានរួចផុតពីភាពក្រីក្រដោយសារបានបុល ទុនតាមរយៈក្រុមប្រិតសំចៃ និងទុនរបស់សមាគមកសិករឃុំ។
តាំងពីយូរណាស់មកហើយ វត្តវិភាគរាជដួងកែវ(ផ្នោរដូង) ឃុំដាយអាង ស្រុក ថ្កូវ តែងល្បីរន្ទឺថាជាវត្តដែលមានសត្វកុកជាច្រើនមកជ្រកកោន ម៉្លោះហើយវត្ត នៅទាំងបានមនុស្សជាច្រើនហៅថា “វត្តកុក”។ ពីព្រោះនៅទីនេះមានប្រភេទសត្វ ស្លាបជាច្រើនដូចជា៖ កុក ខ្វែក ក្អែក ក្ង ស្មោញ។ល។